បណ្តាអ្នកទទួលខុសត្រូវខាងសន្តិសុខ និងតុលាការគូសបញ្ជាក់ថា គណៈកម្មាធិការតុលាការអ៊ីរ៉ាក់មួយ កាលពីថ្ងៃទី១៩ ធ្នូ បានចេញដីកាចាប់ខ្លួនប្រឆាំងនឹងអនុប្រធានាធិបតីអ៊ីរ៉ាក់ លោកតារេក អាល់ហា សេមី យោងតាមច្បាប់ភេរវកម្ម។ អ្នកនយោបាយអ៊ីរ៉ាក់រូបនេះត្រូវបានចេញការហាមឃាត់មិនឱ្យធ្វើដំណើរទៅបរទេសរួចមកហើយ។ ការប្រកាសពីដីកាចាប់ខ្លួននេះ ធ្វើឡើងខណៈដែលទូរទស្សន៍រដ្ឋអាល់អ៊ីរ៉ាក់គីយ៉ា បានចេញផ្សាយរូបភាពដែលបង្ហាញពីពួកអង្គរក្សលោកហាសេមី សារភាពថា ពួកគេបានរៀបចំផែនការវាយប្រហារភេរវកម្មទាំងឡាយដែលទទួលបានមូលនិធិពីអនុប្រធានាធិបតីរូបនេះ។
ព័ត៌មានទាំងឡាយផ្សាយផ្ទាល់ដោយក្រសួងមហាផ្ទៃអ៊ីរ៉ាក់ ។ យ៉ាងតិចអង្គរក្ស១៣នាក់ របស់លោកហាសេមី ត្រូវបានចាប់ខ្លួនរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ជាប្រតិកម្មតបចំពោះការប្រកាសនេះ ក្រុមគណបក្សអ៊ីរ៉ាគីយ៉ា ជាក្រុមសភាទី២ បន្ទាប់ពីក្រុមសម្ព័ន្ធជាតិអ៊ីរ៉ាក់និយាយថា ក្រុមនេះនឹងធ្វើពហិការរដ្ឋាភិបាល ២ថ្ងៃក្រោយផ្អាកការចូលរួមរបស់ខ្លួនក្នុងការងារសភា។
ឧបនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ និងជាមេដឹកនាំរបស់គណបក្សនេះ លោកសាឡេហ៍ មូតឡាក់ ថ្លែងថា ការសម្រេចចិត្តនេះត្រូវបានធ្វើដោយសារមានការធ្លាក់ចុះដុនដាបនៃដំណើរការនយោបាយ ដើម្បីឱ្យប្រទេសចៀសផុតពីវិបត្តិក្នុងគ្រោះមហន្តរាយ ប្រសិនបើជនផ្តាច់ការលោកនាយករដ្ឋមន្ត្រីអាល់ម៉ាលីគី នៅបន្តកាន់អំណាច៕
No comments:
Post a Comment
yes