សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 29, 2011

សមត្ថកិច្ចថា គ្មានការចាប់ខ្លួន មេធាវី ជួង ជូងី


 Thursday, 29 December 2011 11:55 ដោយ ៖ ស៊ន សុភក្ដ្រ-Posted : ID-015


DAP-NEWS


ភ្នំពេញ ៖ ក្រុមមន្ដ្រីសមត្ថកិច្ច បានអះ អាងថា គ្មានការចាប់ខ្លួនលោកមេធាវី ជួង ជូងី ការពារ ក្ដី ឱ្យ លោក សម រង្ស៊ី នោះ ឡើយ បើទោះបីមានសេចក្ដីរាយការណ៍ កាលពីព្រឹកមិញថា មេធាវីរូបនេះ ត្រូវ បាន ចាប់ខ្លួន ពីសមត្ថកិច្ចខេត្ដកំពង់ឆ្នាំង ។
រហូតមកដល់ពេលនេះ ព័ត៌មាននៃការ ចាប់ខ្លួន លោកមេធាវី ជួង ជូងី បានកើត ឡើង ផ្ទុយគ្នា ស្រ ឡះ រវាងក្រុមមន្ដ្រី មក ពីគណបក្សប្រឆាំង និងសមត្ថកិច្ចក្រសួង មហាផ្ទៃ រួមទាំងសមត្ថកិច្ច ខេត្ដកំពង់ឆ្នាំង។ ខណៈដែលមានព័ត៌មាន ថា លោក ជួង ជូងី នឹងត្រូវនាំខ្លួនទៅកាន់ សាលាដំបូង ខេត្ដកណ្ដាលនោះ លោកឧត្ដម សេនីយ៍ឯក ម៉ក់ ជីតូ ប្រធាននាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជាក់ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាម ទូរស័ព្ទមុននេះថា ពុំមានការចាប់ខ្លួនលោក មេធាវី ជួង ជូងី ដូចសេចក្ដីរាយការណ៍មួយ ចំនួននោះឡើយ ។
លោក ម៉ក់ ជីតូ ថែមទាំងបានបញ្ជាក់ ថា សាលាដំបូង ខេត្ដកណ្ដាលក៏មិនបាន ចេញដីកា ចាប់ខ្លួន លោកមេធាវីដែរ ។
ស្នងការនគរបាលខេត្ដកណ្ដាល លោក ឧត្ដមសេនីយ៍ត្រី អ៊ាវ ចំរើន បានបញ្ជាក់ តាមទូរស័ព្ទ មក ដែរថា កម្លាំងសមត្ថកិច្ច របស់លោក ក៏មិនបានចាប់ខ្លួន លោកមេធាវី ជួង ជូងី នោះទេ បើទោះបី មាន សេចក្ដីរាយការណ៍មួយចំនួន បានលើក ឡើងពីការចាប់ខ្លួន មេធាវីរូបនេះ នៅឯ ខេត្ដកំពង់ឆ្នាំង កាលពីព្រឹកមិញ ។
សម្រាប់ស្នងការនគរបាល ខេត្ដកំពង់ ឆ្នាំង លោកឧត្ដមសេនីយ៍ អាត់ ខែម និង មេបញ្ជាការ កងរាជ អាវុធហត្ថខេត្ដកំពង់ ឆ្នាំង លោក ជួន ជឿន ក៏បានបញ្ជាក់ប្រាប់ តាមទូរស័ព្ទ កាលពីព្រឹកមិញថា គ្មាន ការ ចាប់ខ្លួនលោកមេធាវី ជួង ជូងី នៅក្នុងខេត្ដ កំពង់ឆ្នាំងនោះទេ ។
ទោះជាយ៉ាងណា ដោយឡែកមន្ដ្រីជាន់ ខ្ពស់ គណបក្សសម រង្ស៊ី ដែលកំពុងស្ថិត នៅ សាលាដំបូង ខេត្ដកណ្ដាល បានបញ្ជាក់ យ៉ាងច្បាស់ថា កាលពីព្រឹកថ្ងៃទី២៩ ខែ ធ្នូ នេះ ពិតជាមានការចាប់ខ្លួន លោកមេធាវី ជួង ជូងី មែន នៅឯខេត្ដកំពង់ឆ្នាំង ប៉ុន្ដែ រហូតមកដល់វេលាម៉ោង ១១ និង៥០នាទី ព្រឹក ថ្ងៃដដែលនេះ សមត្ថកិច្ចមិនទាន់បាន នាំខ្លួន លោកមេធាវីមកកាន់សាលាដំបូង ខេត្ដកណ្ដាល នៅ ឡើយទេ ។
មន្ដ្រីជាន់ខ្ពស់រូបនេះ បានបន្ដថា តំណាង រាស្ដ្រ ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា  គណបក្សសម រង្ស៊ី រួមទាំងមន្ដ្រីសិទ្ធិ មនុស្ស និងអ្នកកាសែតជាច្រើននាក់ កំពុង ស្ថិតនៅសាលាដំបូង ខេត្ដកណ្ដាល ដើម្បី តាមដានពីការចាប់ខ្លួន លោកមេធាវី ជួង ជូងី ៕

No comments:

Post a Comment

yes