រីយ៉ូ ឌឺ ហ្សាណេរ៉ូៈ យោងតាម ទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១១ ថា ប្រទេសប្រេស៊ីល នឹងក្លាយជាប្រទេស មហាសេដ្ឋកិច្ចលំដាប់ទី៦ លើលោក ។
យោងតាមការចុះផ្សាយ របស់សារព័ត៌មានក្ នុងស្រុកនៅអង់គ្លេស កាលពីថ្ងៃចន្ទ មិ្សលមិញនេះថា ប្រទេសប្រេស៊ីល នឹងនាំមុខប្រទេសអង់គ្លេស ដោយនឹងក្លាយជា ប្រទេសមហាសេដ្ឋកិច្ច លំដាប់ទី៦ លើលោក នៅក្នុងឆ្នាំ ២០១១ ។
មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ចកម្ម ហៅកាត់ “ CEBR ”បានឱ្យដឹងថា កំណើនផលិត ផលសរុបក្នុង ស្រុក ហៅថា “ជីឌីភី” របស់ ប្រេស៊ីល ក្នុងឆ្នាំនេះនៅថេរ គិតជាទឹកប្រាក់ស្មើនឹង ២,៤រយពាន់លានដុល្លារ ។ គេបាន ដឹងថាប្រទេសលំដាប់កំពូល ដែលជាមហាអំណាច ផ្នែក
សេដ្ឋកិច្ចលើលោក គឺសហរដ្ឋអាមេរិក បន្ទាប់មកមានប្រទេស ចិន ជប៉ុន អាល្លឺម៉ង់ និងបារាំង ។
លោក ហ្គីណូ ម៉ង់តេហ្គា “ Guido Mantega ” រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុប្រេស៊ីល បានលើកឡើងថា ប្រេស៊ីលមាន លក្ខណៈប្រសើរណាស់ ចំពោះស្ថាន ភាពសេដ្ឋកិច្ចរបស់ប្រទេសខ្លួន ទោះបីជា មាន វិបត្ដិ ហិរញ្ញវត្ថុសកល នៅវឹកវរនៅ ឡើយក៏ដោយ ហើយផលប៉ះពាល់ទាំង នេះបានជះឥទ្ធិពល ដល់ អង់គ្លេសផងដែរ ។
លោក ម៉ង់តេហ្គា បានព្យាករណ៍ថា សេដ្ឋកិច្ចប្រេស៊ីល នៅក្នុងឆ្នាំ២០១១ នឹងកើនឡើង ៣-៣,៥ ភាគរយ ហើយនឹង បន្ដកើនឡើង៤-៥ភាគរយ នៅ ក្នុង ឆ្នាំ ២០១២ ។
ឮស្ថិតិមួយចំនួនចេញ ដោយនាយកដ្ឋានហិរញ្ញវត្ថុ ចំណុះក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម របស់ប្រេស៊ីលបានឱ្យដឹង ដែរថា ការនាំចេញរបស់ ប្រេស៊ីល គិតចាប់ពីខែមករា រហូតដល់ ចុង សបា្ដហ៍ មុនមានសន្ទុះកើនឡើងខ្ពស់ គួរឱ្យកត់ សម្គាល់ គិតជាទឹកប្រាក់ស្មើនឹង ២៥០,៣ពាន់លាន ដុល្លារ សហរដ្ឋអាមេរិក ធៀបនឹងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន មានសន្ទុះកើនឡើង ២៤ភាគរយ ។
សូមបញ្ចាក់ផងដែរថា កាលពីឆ្នាំមុន ប្រេស៊ីល ជាប្រទេសមហាសេដ្ឋកិច្ចលំដាប់ទី៧ បន្ទាប់ពី អង់គ្លេស ដោយ កំណើនជីឌីភីរបស់ប្រទេសនេះមាន ៧,៥ភាគរយ ៕
DAP-NEWS
No comments:
Post a Comment
yes