សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 21, 2011

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ លើកលែងទោស ទណ្ឌិតដែលកំពុង ជាប់ពន្ធនាគារ


 ព្រះករុណា ព្រះបាទបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រ កម្ពុជា បាន​ចេញ ព្រះរាជក្រឹត្យ លើកលែងទោស ដល់អ្នកជាប់ ពន្ធនាគារ នៅទូទាំងប្រទេស កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០១១ ។

លោក គុយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋាន ពន្ធនាគារ របស់ក្រសួង មហាផ្ទៃ មានប្រសាសន៍​នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ថា ព្រះរាជក្រឹត្យ បានធ្លាក់ មកជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃចន្ទ ដើម​សប្តាហ៍ មកម្ល៉េះ ហើយ ក្រសួង យុត្តិធម៌ បានចែកជូន ទៅដល់ ព្រះរាជអាជ្ញា នៅតាមបណ្តា ខេត្តនី​មួយៗ នៅក្នុង ប្រទេសកម្ពុជា រួចរាល់ហើយ ។

លោកបន្តថា «ព្រះរាជអាជ្ញា ដែលត្រូវជា អាណាព្យាបាល របស់គាត់ ក្រោមខ្សែ បណ្តោយរបស់គាត់ ហើយខ្ញុំមិនទាន់ ទទួលរបាយការណ៍ ពីតាមខេត្ត មកវិញទេ នៅពេលដែល ពួកគាត់អនុវត្ត តាម ព្រះរាជក្រឹត្យ ហើយ ទើបខ្ញុំទទួល របាយការណ៍ ជា ក្រោយបាន» ។

ក្នុងការដោះលែង អ្នកទោស ទាំងនោះ គេមិនទាន់ដឹងថា តើនឹងមានការ ដោះលែង ប៉ុន្មាននាក់ និងក្នុង ចំណោមនោះ មានលោក Alexander Trofimov ដែលជាដៃគូ អភិវឌ្ឍន៍ កោះពស់ដែរឬយ៉ាងណាទេ? ។

ដៃគូម្នាក់ របស់ក្រុមហ៊ុន រុស្ស៊ី ដែលជាអ្នក អភិវឌ្ឍន៍កោះពស់ គឺ Alexander Tro fimov ត្រូវបាន​អាជ្ញាធរប្តឹង ហើយតុលាការ កាត់ទោស ដាក់ពន្ធនាគារ រយៈពេល១៣ឆ្នាំ ក្រោមបទចោទ ប្រកាន់ថា រំលោភផ្លូវភេទ លើក្មេងស្រី អាយុ១៤ឆ្នាំ ។

ទណ្ឌិតរូបនេះ ត្រូវបានចាប់ខ្លួន កាលពីខែតុលា ឆ្នាំ២០១០ បន្ទាប់ពីត្រូវគេ ចោទប្រកាន់ថា បានរំ​លោ​ភក្មេងស្រី ដល់ទៅ១៩នាក់ ចាប់តាំងពី ឆ្នាំ២០០៥ មក ។

លោក សន កែវ អ្នកនាំពាក្យ អគ្គនាយក នៃអគ្គនាយកដ្ឋាន ពន្ធនាគារ នៃក្រសួងមហា ផ្ទៃបាន​ឲ្យ
ដឹ​ង​ថា ចំពោះរឿងនេះ លោកមិនទាន់ បានទទួល ព័ត៌មាន ណាមួយទេ ហើយក្នុងករណីនេះ លោក Alexander Trofimov ដែលជាដៃគូ ក្រុមហ៊ុន រុស្ស៊ី អភិវឌ្ឍន៍ កោះពស់ នោះ លោកក៏មិនបាន ដឹងថា​គេនឹង ដោះលែង ឬយ៉ាងណាទេ ៕






DAP

No comments:

Post a Comment

yes