ពួកគេបាននិយាយថា នៅក្រៅក្រុងហាម៉ា ក្រុមទាហានផ្ដាច់ខ្លួនបានវាយប្រហារក្បួនរថយន្តហ្ស៊ីបយោធាដោយបានសម្លាប់ទាហាន៨នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់ឡើងដល់យ៉ាងតិច៣០នាក់ នៅទូទាំងប្រទេសកាលពីថ្ងៃពុធ។
ការវាយប្រហារនៅក្នុងក្រុងហាម៉ានេះ គឺជាការលុកលុយរបស់រថ-ពាសដែកដំបូងនៅទីនោះចាប់តាំងពីការវាយប្រហារដោយរថក្រោះក្នុងខែសីហាបានបំបែកការតវ៉ាធំៗ នៅក្នុងទីក្រុងនេះ។ ក្រុមសកម្មជនបាននិយាយថា ទាហានបានបាញ់កាំភ្លើងយន្ត និងបានចូលរើកកាយនិងដុតហាងជាច្រើនដែលបានបិទទ្វារដើម្បីចូលរួបមហាកូដកម្មដើម្បីសេចក្ដីថ្លៃថ្នូរ ដែលគណបក្សប្រឆាំងបានអំពាវនាវ។
អ.ស.ប.បានឲ្យដឹងថា មនុស្សជាង៥ពាន់នាក់បានស្លាប់ នៅក្នុងការបង្ក្រាបរបស់លោក អាសាដ លើការតវ៉ាដែលបានផ្ទុះឡើងនៅក្នុងក្រុងឌឺរ៉ាភាគខាងត្បូង នៅក្នុងខែមីនា។
អគ្គលេខាធិការអ.ស.ប.លោក បាន គីមួន បានប្រាប់អ្នកកាសែតក្នុងបុរីញូវយ៉កថា៖«បញ្ហានេះមិនអាចបន្តទៀតទេ។ ក្នុងនាម មនុស្សធម៌ វាដល់ពេលសម្រាប់សហគមន៍ អន្តរជាតិចាត់វិធានការហើយ»។
លោក អាសាដ វ័យ៤៦ឆ្នាំដែលគ្រួសារលោកកាន់និកាយភាគតិចអាឡាវីតេ បានកាន់អំណាចនៅក្នុងប្រទេសស៊ីរីរបស់និកាយស៊ុននីភាគច្រើនអស់ពេល៤ទសវត្សរ៍កំពុងប្រឈមនឹងឧបសគ្គដ៏ធ្ងន់ធ្ងរភាគច្រើនបំផុត ចំពោះការគ្រប់គ្រង១១ឆ្នាំរបស់លោក។
ការតវ៉ានេះ បានចាប់ផ្ដើមជាមួយ ការអំពាវនាវកំណែទម្រង់អហិង្សា ប៉ុន្តែបានរាលដាលទៅជាការទាមទារសុំឲ្យមានការផ្ដួលរំលំលោក អាសាដ។ ការបះបោរប្រដាប់អាវុធចេះតែកើនឡើងបានបង្កជាស្រមោលនៃសង្គ្រាមស៊ីវិលចាប់តាំងពីពេលនោះមក៕
ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes