សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 14, 2010

អង្គការសមាគមន៏ខ្មែរកម្ពុជាក្រោមអំពាវនាវ
ឲ្យវៀតណាមបញ្ឈប់ការសម្លត់គំរាម
ជាបន្ទាន់

លោក ថាច់ សេដ្ឋា ប្រធានសហគមន៏ខ្មែរកម្ពុជាក្រោមបានអោយដឹងនៅថ្ងៃទី១៣ ខែវិច្ឆិកា ថា នៅថ្ងៃទី
១៦ ១៧ ខែវិច្ឆិកា អង្គការ សមាគមខ្មែរកម្ពុជាក្រោមសូមអោយកិច្ចសហប្រតិបត្តិការ និងមានសេចក្តី
ថ្លែងការណ៏មួយក្នុងកិច្ចប្រជុំ(clmv)ជាពិសេសរវាងកម្ពុជា វៀតណាមដោយសូមអោយកិច្ចសហប្រតិ
បត្តិការមានសមភាព តុល្យភាពនិងគ្នា។លោក ថាច់ សេដ្ឋា បានបន្តថា រដ្ឋាភិបាលកម្ពុជាបានអនុញ្ញត្តិ
អោយជនជាតិវៀតណាមទាំងស្របច្បាប់ និងមិនស្របច្បាប់ មានសិទ្ធសេរីភាពគ្រប់បែបយ៉ាង និងធ្វើ
សកម្មភាពដោយសេរីនៅលើទឹកដីកម្ពុជាតែចំពោះប្រជាពលរដ្ឋខ្មែរនៅទឹកដីកម្ពុជាក្រោមវិញសិទ្ធិសេរី
ភាពគ្រប់បែបយ៉ាង សូម្បីតែវិទ្យុ ទូរទស្សន៏ និងអ៊ីនធើណេត ក៏មិនអនុញ្ញាតអោយស្តាប់ផងដែរ និងត្រូវ
បានហាមឃាត់ ហើយសិទ្ធិសេរីភាពផ្សេងទៀតត្រូវបានរារាំង សម្លុតគំរាមគ្រប់បែបយ៉ាង។
លោក ថាច់ សេដ្ឋា ក៏បានអំពាវនាវសូមអោយមានតុល្យភាពទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម។

ហើយលោកនិងធ្វើសេចក្តីអំពាវនាវជាសាធារណពីព្រោះកន្លងមកទោះបីជាអង្គការ សមាគមខ្មែរកម្ពុជា
ក្រោមដាក់ញ្ញត្តិស្នើសុំអោយប្រមុខរាជរដ្ឋាភិបាលលើបញ្ហាខ្មែរក្រោមទៅនិយាយជាមួយថ្នាក់ដឹកនាំ
វៀតណាមមិនឃើញជាលទ្ធផល។ សូមអោយរដ្ឋាភិបាលកម្ពុជាក្រឡេកមើលខ្មែរកម្ពុជាក្រោមដែល
កំពុងតែរងទុក្ខវេទនាផង។ សូមអោយរដ្ឋាភិបាលថ្នាក់ដឹកនាំជាតិទាំងអស់និយាយជាមួយថ្នាក់ដឹកនាំ
វៀតណាមពីបញ្ហាខ្មែរកម្ពុជាក្រោម ពីព្រោះគេមិនដែលទុកខ្មែរក្រោមជាប្រជារាស្ត្ររបស់គេ។
លោក ថាច់ សេដ្ឋា បានបន្តទៀតថា ថ្ងៃទី១៦ ខែវិច្ឆិកា គឺជាខួប៣៤ឆ្នាំដែលខ្មែរកម្ពុជាក្រោម
និង
ព្រះសង្ឃក្រោកឡើងទាមទារសិទ្ធិសេរីភាពនៅលើទឹកដីកម្ពុជាក្រោម ហើយដែលបានទទួលរងការ
បង្រ្កាបយ៉ាងសាហាវឃោរឃៅពីអាជ្ញាធរវៀតណាម ហើយមានអ្នកស្លាប់យ៉ាងច្រើននិងមានចាប់ដាក់
ពន្ធនាគារ។ តាំងពីពេលនោះមកវៀតណាមនៅតែធ្វើទុកបុកម្នេញខ្មែរកម្ពុជាក្រោម៕

No comments:

Post a Comment

yes