ភពដូចផែនដីត្រូវបានគេរកឃើញមួយទៀតហើយ
ក្រុមអ្នកវិទ្យាសាស្ដ្ររបស់ NASA បានប្រើប្រាស់កែវយឹតអាវកាស Kepler នៅក្នុងការរកឃើញ
ភពថ្មី ២ ដែលមានទីតាំងស្រដៀងនឹងផែនដី និងភពព្រះសុក្រ ដែលស្ថិតនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ មានឈ្មោះថា Kepler-20e និង Kepler-20f ។
នៅក្នុងនោះដែរ Kepler-20f ត្រូវបានអ្នកវិទ្យាសាស្ដ្រសរសើរថា ជាការរកឃើញដ៏សំខាន់
និងត្រូវបានប្រៀបដូចជាបងប្អូនភ្លោះរបស់ផែនដី ព្រោះថា Kepler-20f មានទំហំដូច
ទៅនឹងភពផែនដីរបស់យើង ហើយវាក៏វិលជុំវិញផ្កាយមួយដូចនឹងព្រះអាទិត្យរបស់យើងដែរ។
កែវយឹតអាវកាស Kepler របស់ NASA
Kepler-20f អាចមានផ្ទៃអាកាសស្ដើង ចំណែក Kepler-20e វិញ ផ្ទៃខាងលើរបស់វាគឺសុទ្ធតែជា
ថ្ម ហើយវាប្រហែលជាមិនមានផ្ទៃអាកាសនោះទេ។ ក្រៅពីនេះ Kepler-20e មានទំហំតូចជាងផែនដី និងមានកំដៅខ្ពស់។
ប្រការដែលគួរចាប់អារម្មណ៍នោះគឺ មួយឆ្នាំនៅលើភព Kepler-20e ស្មើនឹង ៩ថ្ងៃរបស់ភព
ផែនដី ចំណែក Kepler-20f ស្មើនឹង ១៦ថ្ងៃ របស់ផែនដី។
ទីតាំងរបស់ភពទាំងពីរដែលទើបត្រូវរកឃើញ ស្រដៀងផែនដី និងភពព្រះសុក្រ
លោកបណ្ឌិត Francois Fressin ដែលជាតារាវិទូម្នាក់មកពីមជ្ឈមណ្ឌល Harvard-Smithsonian ផ្នែកតារារូបវិទ្យានៅ Cambridge បានអោយដឹងថា ៖ “នេះគឺជាលើកដំបូង ដែលមនុស្សយើង
អាចរកឃើញភពមួយដូចទៅនឹងផែនដី។ ដូច្នេះ ប្រហែលជាមនុស្សយើងមានឱកាសក្នុងការ
ស្វែងយល់ពីមនុស្សនៅភពផ្សេង។ ការរកឃើញនេះ អាចជាដំណាក់កាលសំខាន់”៕
No comments:
Post a Comment
yes