សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 9, 2012

សហចៅក្រមស៊ើបអង្កេតជាតិ និងអន្តរជាតិ ក្នុងតុលាការខ្មែរក្រហម បន្តសង្គ្រាមប៉ាកកា លើសំណុំរឿង០០៣ និង០០៤

ភ្នំពេញ៖ នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ដាច់ដោយឡែក​ពីគ្នា ចុះ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១២ សហ​ចៅក្រម​ស៊ើបអង្កេត​បម្រុង​អន្តរជាតិ និង​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ ក្នុង​តុលាការ​ខ្មែរក្រហម បាន​បន្ត​សង្គ្រាម​ប៉ាកកា ឆ្លងឆ្លើយ ពាក់ព័ន្ធ​នឹង​សំណុំរឿង​០០៣ និង​០០៤​។

សហ​ចៅក្រម​ស៊ើបអង្កេត​បម្រុង​អន្តរជាតិ នៅតែ​ប្រកាស​ពី​ការចង់​ផ្តល់​ព័ត៌មាន​ឲ្យបាន​គ្រប់​គ្រាន់​ដល់​សាធារណៈ​ជន ទាក់ទង​នឹង​ដំណើរ​វិវឌ្ឍន៍​សំខាន់​នៅ​ក្នុង​សំណុំរឿង​០០៣ និង​សំណុំ​រឿង​០០៤​។ ក៏ប៉ុន្តែ​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ បាន​ច្រានចោល​សេចក្តីថ្លែងការណ៍​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​បម្រុង​ អន្តរជាតិ ព្រោះ​មិនទាន់​មាន​ការតែងតាំង​ជា​ផ្លូវការ ដើម្បី​ឲ្យ​ចៅក្រម​បម្រុង​អន្តរជាតិ ចូលកាន់​តំណែង ជា​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ដើម្បី​ដំណើរការ​សំណុំរឿង​ក្តី​ថ្មី​នោះ​នៅឡើយ​។​

សេចក្តីថ្លែងការណ៍​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​បម្រុ​ង​អន្តរជាតិ ចុះ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១២ បង្ហាញថា នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ខ្លួន ចុះ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១១ សហ​ចៅក្រម​ស៊ើបអង្កេត​បម្រុង​អន្តរជាតិ បាន​បញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត ក្នុង​ការផ្ដល់​ព័ត៌មាន​ឲ្យបាន​គ្រប់គ្រាន់ ដល់​សាធារណជន​ទាក់ទង​នឹង​ដំណើរ​វិវឌ្ឍន៍​សំខាន់ នៅ​ក្នុង​សំណុំរឿង ០០៣ និង​សំណុំរឿង ០០៤​។​

​សេចក្តីប្រកាស​ដដែល បាន​លើកឡើង​ថា សហ​ចៅក្រម​ស៊ើបអង្កេត​បម្រុង​អន្តរជាតិ យោង​ទៅលើ​បទ​ប្បញ្ញត្តិ​នានា នៃ​វិធាន​៥៦ នៃ​វិធាន​ផ្ទៃក្នុង​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។ វិធាន​នេះ​ចែងថា ការផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ព័ត៌មាន​ទាក់ទង​នឹង​សំណុំរឿង ត្រូវតែ​មាន​ការឯកភាព​រួម​គ្នា​ពី​សហ​ចៅក្រម​ស៊ើបអង្កេត​។ ក្នុងករណីនេះ ចៅក្រម​ស៊ើបអង្កេត​បម្រុង​អន្តរជាតិ មាន​ការសោកស្ដាយ​ណាស់​ដែល​ថា សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ មិន​ឯក​ភាព​ឲ្យមាន​ការផ្សព្វផ្សាយ​ព័ត៌មាន ទាក់ទង​នឹង​សេចក្ដីសម្រេច​សំខាន់ៗ ដែល​ខ្លួន​បាន​ដាក់​ជូន​នៅ​ខែ​ធ្នូ ទាក់ទង​នឹង​សំណុំរឿង​០០៣ និង​សំណុំរឿង​០០៤​។​

​ក៏​ប៉ុន្តែ​ចំពោះ​ សេចក្តីថ្លែងការណ៍​ជា​ចំហរ​ខាងលើនេះ ត្រូវបាន​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ លោក យូ ប៊ុន​ឡេង បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ឆ្លើយតប​វិញ​ភ្លាម ដោយ​លើកឡើង​ថា នៅ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១២ ដែល​ជា​ថ្ងៃ​ឈប់សម្រាក​របស់​ភាគី​ជាតិ​ទាំងអស់​របស់ អ​.​វ​.​ត​.​ក​. សហ​ចៅក្រម​ស៊ើបអង្កេត​បង្រុង​អន្តរជាតិ Laurent Kasper Ansermet បាន​ធ្វើ​សេចក្ដី​ប្រកាស​​​ព័ត៌មាន​មួយ ដែល​ទង្វើ​នេះ គឺជា​ការ​លួច​ធ្វើ​នៅ​ពីក្រោយ​ខ្នង​របស់​ភាគី​ខាង​ជាតិ​ទាំងអស់​។​

សេចក្តីថ្លែងការណ៍​របស់លោក យូ ប៊ុន​ឡេង សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ បាន​លើកឡើង​ថា ដើម្បី​ជៀសវាង​ការភ័ន្តច្រឡំ​ពី​សំណាក់​មតិ​ជាតិ និង​អន្តរជាតិ ទាក់ទង​នឹង​សេចក្ដីថ្លែង​ការណ៍​​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​បម្រុង ដែល​ធ្វើឡើង​នៅថ្ងៃនេះ សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ សូម​ធ្វើការ​គូសបញ្ជាក់ថា ដូច​បាន​លើកឡើង​រួចមកហើយ នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន ចុះ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១១ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​បម្រុង Laurent Kasper Ansermet មិន​មាន​នីតិសម្បទា នៅក្នុង​ការបំពេញ​កិច្ច​នីតិវិធី ឬ​ចំណាត់ការ​ណាមួយ​ទាក់ទង​នឹង​សំណុំរឿង​ឡើយ ដោយ​រួមទាំង​ការផ្សព្វផ្សាយ​ព័ត៌មាន​អំពី​សំណុំរឿង​ដែល​មានចែង​នៅក្នុង​ វិធាន ៥៦​នៃ​វិធាន​ផ្ទៃក្នុង​។

​ដូច្នេះហើយ​បានជា​សហ​ចៅក្រម​ ស៊ើបអង្កេត​ជាតិ លោក យូ ប៊ុន​ឡេង មិន​មាន​ធ្វើ​ការពិ​ភាក្សា​​ជាមួយនឹង​លោក Laurent Kasper Ansermet អំពី​ការផ្សព្វផ្សាយ​ព័ត៌មាន ដែល​មានចែង​នៅក្នុង​វិធាន ៥៦ នៃ​វិធាន​ផ្ទៃ​នេះ​បានឡើយ ពីព្រោះថា ចំណាត់ការ​នេះ តម្រូវឲ្យ​មាន​ការឯក​ភាព​គ្នា​រវាង​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ និង​អន្តរជាតិ ដែល​មាន​នីតិសម្បទា​គ្រប់គ្រាន់​តាម​ផ្លូវច្បាប់​។​

លោកសហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ លោក យូ ប៊ុន​ឡេង ក៏​បាន​ប្រកាស ដោយ​សម្ដែង​នូវ​ការ​សោកស្ដាយ​យ៉ាងខ្លាំង ចំពោះ​របៀបរបប​ធ្វើ​ការងារ​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​បម្រុង ដែល​ខ្វះ​ការយោគយល់​គ្នា ខ្វះ​ការពិចារណា​អំពី​គោលការណ៍​ច្បាប់ និង​ការអនុវត្ត​កន្លងមក​របស់​ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត និង​បំពេញ​ការងារ ដូចជា អ្នក​ផ្សព្វ​ផ្សាយ​​ព័ត៌មាន ជាជាង​មន្ត្រី​តុលាការ​ ៕​

No comments:

Post a Comment

yes