ភ្នំពេញ៖ លោកយឹម សារីអ្នកនាំពាក្យគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ ថាគណៈមេធាវីបានសម្រេចតែងតាំងមេធាវីចំនួន៧រូបសម្រាប់ជួយការពារក្តីឲ្យលោក ជួង ជូងី នៅក្នុងសវនាការសាលាដំបូងខេត្តកណ្តាលនាពេលខាងមុខនេះ។
លោក យឹម សារី បានបញ្ជាក់ទៀតថាចំពោះករណីលោកជួងជូងីត្រូវបានគណៈមេធាវីយកចិត្តទុកដាក់គាត់ខ្លាំងណាស់ដើម្បីការពារផលប្រយោជន៍របស់គាត់ក្នុងនាមជាអ្នកអនុវត្តវិជ្ជាជីវៈមេធាវី ពីព្រោះមកដល់ពេលនេះគណមេធាវីមិនទាន់ដាក់ទណ្ឌកម្មគាត់ក្នុងប្រការណាមួយនៅឡើយទេ។
លោកយឹមសារីបានបញ្ជាក់ឈ្មោះមេធាវី៧នាក់ដែលគណៈមេធាវីចាត់តាំងការពារក្តីជូនលោកជួងជូងីរួមមានគឺៈ១.លោកពុទ្ធធាវី/២.លោកឡោសុធី/៣.លោកលីវសុវណ្ណា/៤.លោករស់ម៉ានិន/៥.លោក ផនបញ្ញា/៦.លោកយឹមសារីនិងទី៧មិនចាំឈ្មោះ។
សូមបញ្ជាក់ថាលោកមេធាវីជួងជូងីនិងលោកចាន់ចេងអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងត្រូវបានលោកចៅក្រមស៊ើបសួរស៊ីនវីរៈនៃតុលាការខេត្តកណ្តាលសម្រេចចោទប្រកាន់ពីបទពាក់ព័ន្ធនិង
ការចូលរួមផ្តល់មធ្យោបាយឲ្យជនពាប់ចោទឈ្មោះមាស់ប៉េងរត់គេចខ្លួននាពេលថ្មីៗនេះពេលបញ្ជូនទៅដល់ពន្ធនាគារខេត្តកណ្តាលនោះ៕
ការចូលរួមផ្តល់មធ្យោបាយឲ្យជនពាប់ចោទឈ្មោះមាស់ប៉េងរត់គេចខ្លួននាពេលថ្មីៗនេះពេលបញ្ជូនទៅដល់ពន្ធនាគារខេត្តកណ្តាលនោះ៕
No comments:
Post a Comment
yes