នៅក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សប្រឆាំង សម រង្ស៊ី បានអោយដឹងថា នាថ្ងៃទី៣ មករា ឆ្នាំ២០១២ កងកំលាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលក្រុមកម្លាំងសន្តិសុខរបស់ក្រុមហ៊ុន ផាន អ៊ីម៉ិច និងកំលាំងស៊ីឈ្នួលបានប្រើប្រាស់អាវុធពូថៅ ញញួរ និងគ្រឿងចក្រវាយកម្ទេចរុះរើ និងឈូសឆាយលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍បុរីកីឡាសង្កាត់វាលវង់ ខណ្ឌ៧មករា។ អំពើឃោរឃៅនេះបានធ្វើអោយលំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាង៣៧០ខ្នងត្រូវបានកម្ទេចរាបដល់ដី ប្រជាពលរដ្ឋប្រមាណជាង១០នាក់ត្រូវបានចាប់ខ្លួន។ប្រជាពលរដ្ឋប្រមាណជាង៣៧៣គ្រួសារកំពុងបាត់បង់ទីលំនៅរស់នៅយ៉ាងលំបាកវេទនាតាមចញ្ចើមថ្នល់។
អ្នកតំណាងរាស្ត្រ នៃគណបក្ស សម រង្ស៊ី ថ្កោលទោសចំពោះអំពើហិង្សាទាំងឡាយណាដែលធ្វើអោយមានការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋធ្វើប្រជាពលរដ្ឋរងរបួសនិងការចាប់ខ្លួនប្រជាពលរដ្ឋស្លូតត្រង់។
ជាមួយគ្នានេះអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី សូមអំពាវនាវអោយកំលាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាលបញ្ឈប់ការបណ្តេញប្រជាពលរដ្ឋពីលំនៅដ្ឋានរបស់គាត់ ដោះលែងប្រជាពលរដ្ឋដែលកំពុងត្រូវឃុំខ្លួននិងសូមអោយក្រុមហ៊ុន ផាន អ៊ីម៉ិច រិះរកដំណោះស្រាយដោយសន្តិវិធី និងយុត្តិធម៌ជូនប្រជាពលរដ្ឋ ដើម្បីជៀសវាងកុំអោយមានប្រជាពលរដ្ឋរងគ្រោះដោយការរំលោភសិទ្ធិមនុស្សនិងអំបើឃោរឃៅបន្តទៀត។
សូមជម្រាបថា ប្រជាពលរដ្ឋនៅបុរីកីឡាបានប៉ះទង្គិចគ្នាជាមួយកំលាំងអាជ្ញាធរនគរបាល កងរាជអាវុធហត្ថរាប់សិបនាក់កាលពីថ្ងៃទី៣ មករា ឆ្នាំ២០១២ដោយមានការបង្ហូរឈាមគ្នា និងមានអ្នករងរបួសទាំងសង្ខាង ដោយសារតែការប្រើដុំថ្ម គប់ដាក់គ្នាទៅវិញទៅមក។ អាជ្ញាធរវិញបានប្រើដុំថ្មគប់ទៅលើប្រធាពលរដ្ឋ និងដោយមានឡានបាញ់ទឹក អេស្កាវ៉ាទ័រ សម្រុកចូលទៅវាយបំបែកហ្វូងប្រជាពលរដ្ឋក្នុងការចូលទៅរុះរើផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ៕
KMN-Radio
No comments:
Post a Comment
yes