សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 11, 2012

ភរិយារបស់លោក ជា វិជ្ជា ទាមទាឲ្យរដ្ឋាភិបាលចាប់ឃាតករពិតប្រាកដមកផ្តន្ទាទោស


តំណាងរាស្រ្តគណបក្ស សម រង្ស៊ី បានហៅការទាមទារចាប់ខ្លួនឃាតករដែល​បាញ់​សម្លាប់ លោកជា វិជ្ជា ពីសំណាក់ភរិយាសពគឺលោកស្រី ជា គឹមនី នោះ ថាបានកំពុងស្វែងរកយុត្តិធម៌ និងមាន​ឆន្ទះ​ចង់លុបបំបាត់វប្បធម៌និទន្តភាព គ្មានទោសពៃ ចេញពីប្រទេសកម្ពុជា។


ការថ្លែងបែបនេះធ្វើឡើងនៅក្រោយពី លោកស្រី ជា គឹមនី ភរិយាសពលោក ជា វិជ្ជា កាលពីថ្ងៃ ច័ន្ទ ដើមសប្តាហ៌នេះ បានសរសេរលខិតមួយច្បាប់ស្នើដល់រាជរដ្ឋាភិបាលកម្ពុជា អោយស្វែង រកចាប់​ខ្លួន​ឃាត​ករបាញ់សម្លាប់លោកជាវិជ្ជាដើម្បីរកយុត្តិធម៌ ដល់កូនៗ និងស្វាមីរបស់​ខ្លួន។

នៅក្នុងខ្លឹមសារលិខិតសរសេរថា អ្នកស្រីមានក្តីត្រេកអរយ៉ាងខ្លាំង ដែលសហព័ន្ឋសហជីព សេរីកម្ម​ករ បានជោគជ័យក្នុងការទាមទរអោយរដ្ឋាភិបាល សាងសង់រូបសំណាក់ របស់លោក ជា វិជ្ជា​ នៅ​កន្លែង​ដែលលោកត្រូវឃាតករបាញ់សម្លាប់ នៅខាងមុខតូបលក់កាសែត​នៅក្រោយ​វត្តលង្កា​ក្រុង​ភ្នំ​ពេញ​ កាលពីថ្ងៃ​ទី២២​ខែមករា​ឆ្នាំ២០០៤ ទុកគោរពបូជា និងជាការរលឹកគុណ​ដល់វីរជនកម្មករ ដែល​បាន​បំពេញការងារទាមទារ​សិទ្ឋិជូនកម្មករ។

អ្នកស្រី ជា គឹមនី បានបន្តនៅក្នុងលិខិតនោះថា ទោះបីមានការសាងសង់រូបសំណាក់ជូនសព ស្វាមី​របស់​អ្នកស្រីដូច្នេះ ក៏ប៉ុន្តែកូនកូន ក្រុមគ្រួសារ និងកម្មករ កម្មការនីទាំងអស់ យល់ឃើញ ថា វិញ្ញា​ណខណ្ឌរបស់លោក ជា វិជ្ជា នៅមិនស្ងប់ឡើយ ខណះដែលឃាតករពិតប្រាកដ មិនត្រូវបាន​រដ្ឋា​ភិបាល​ចាប់មកផ្តន្ទាទោសទៅតាមច្បាប់ដូច្នេះ។

លោក គឹម សួភារិទ្ឋ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី បានថ្លែងដោយគាំទ្រទៅនឹងការស្នើ រកយុត្តិ​ធម៌​របស់លោកស្រី ជា គឹមនី ភរិយាសពលោកជាវិជ្ជានេះ។ លោកថាការទាមទារ មិនមែន​ធ្វើ​ឡើង​គ្រាន់​តែរកយុត្តិជូនគ្រួសារសព លោកជា វិជ្ជា តែម្នាក់នោះទេ ប៉ុន្តែការ​ទាមទារ​គឺចង់​ស្វែងរក​យុត្តិធម៌​ជូនសង្គមជាតិទាំងមូល និងមានឆន្ទះចង់លុបបំបាត់វប្បធម៌ និទណ្ឌភាពចេញពីកម្ពុជាផងដែរ។

សូមជម្រាបថា កន្លងមករដ្ឋាភិបាលកម្ពុជា​ដឹកនាំដោយគណបក្សកាន់អំណាច បានចាប់ឃាត ករ​ក្លែង​ក្លាយគឺលោក ប៊ន សំណាង និងសុខ សំអឿន យកមកដាក់ពន្ឋនាគារ ដើម្បីបំភ័ណ្ឌ ភ្នែកសា​ធារណះ​ជន​។ ប៉ុន្តែដោយសារមានការទាមទារយ៉ាងទទូចគឺក្រុមមន្រ្តីអង្គការមិនមែន រដ្ឋាភិបាល តុលាការបានដោះលែងអ្នកទាំងពីរអោយមានសេរីភាពឡើងវិញ។ ហើយការបាញ់ សម្លាប់បាន​កន្លង​ទៅជិត១០ឆ្នាំហើយក៏ដោយ ក៏រហូតមកទល់ពេលនេះ តុលាការ​នៅតែមិន​អាច​ តាមចាប់​ឃាតករ​ពិតប្រាកដ មកផ្តន្ទាទោសជូន ជនរងគ្រោះនោះឡើយ។ 

No comments:

Post a Comment

yes