សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 11, 2012

តំណាងរាស្ត្រ សម រង្ស៊ី និងសិទ្ធិមនុស្ស ជួបជាមួយឧបការីរងក្រសួងការបរទេសអាមេរិក

ភ្នំពេញ៖ អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងពីររូបគឺលោក យឹម សុវណ្ណ អ្នកនាំ​គណ​បក្ស និង លោក ស្រី មូរ សុខហួរ រួមទាំងលោក កឹម សុខា ប្រធាន​គណ​បក្ស​សិទ្ធិមនុស្ស បានជួបជាមួយឧបការី រង របស់ក្រសួងការបរទេស​សហរដ្ឋ​អាមេរិ​កលោក Dan bear ទទួលបន្ទុកកិច្ចការប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងពល​ករ នៅរសៀលថ្ងៃទី១០ មករា ក្នុងស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា។

ជំនួបរយៈពេល១ម៉ោងរវាងអ្នកតំណាងគណបក្ស សម រង្ស៊ី និងសិទ្ធិមនុស្ស បានផ្តោតទៅ លើ បញ្ហាសំខាន់ៗមួយចំនួនដែលកំពុងតែកើតមានឡើងនៅក្នុង​ប្រទេសកម្ពុជា។

អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ បានថ្លែងប្រាប់ក្រុមអ្នក​សារព័ត៍មាននៅ មុខ ស្ថានទូតអាមេរិកបន្ទាប់ពីជំនួបចប់ថា លោកបានលើក​ឡើងពីបញ្ហាធំៗ សំខាន់ៗដែលប្រជា ជាតិ កំពុងតែជួបប្រទះដូចជា បញ្ហាពុក​រលួយវិបត្តិដីធ្លីការបោះឆ្នោតនិងបញ្ហាតុលាការ ដែល ជាបញ្ហា ប្រទេសកម្ពុជា​ជួបប្រទះនាពេលបច្ចុប្បន្ន។ ហើយអ្វីដែលបានស្នើទៅសហរដ្ឋអាមេរិកគឺសុំ​អោយ សហរដ្ឋអាមេរិកធ្វើយ៉ាងម៉េចដើម្បីបញ្ចេញសម្លេងតែមួយ សម្លេងពិត​សម្លេងយុត្តិធម៌ ដើម្បីជួយ ដល់ប្រជាពលរដ្ឋខ្មែរ។ ពីព្រោះយើងឃើញហើយ​ថាអ្វីៗកើតឡើងចេញពីការតស៊ូ ដូចជាដី១២ ហិកតា ដែលរដ្ឋាភិបាលប្រគល់​អោយប្រជាពលរដ្ឋវិញ ដូចជាការពិនិត្យមើល ឡើងវិញនៅសេចក្តី ព្រាងច្បាប់​ស្តីពីសង្គមស៊ីវិលក៍សុទ្ធតែកើតចេញពីការដែលតស៊ូបង្កើតបានជាសម្លេង​តែ​មួយ។ ហេតុដូច្នេះហើយយើងទាមទារជាការចាំបាច់ ហើយអំពាវនាវអោយ​សហគមន៍អន្តរជាតិ ជាពិសេស ក្រសួងការបរទេសអាមេរិកចាប់អារម្មណ៍ពីរឿ​ងនេះមែនទែន ពីព្រោះយើបានចំណាយច្រើនណាស់ នៅក្នុងការកសាងលទ្ធិ​ប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា យើងមិនត្រូវអោយលទ្ធិប្រជាធិបតេយ្យ​នៅក្នុងប្រទេសកម្ពុជាត្រូវបានបំផ្លិចបំផ្លាញនៅក្នុងកណ្តាប់ដៃមនុស្សមួយក្តាប់​តូចនោះទេ។

លោក យឹម សុវណ្ណ បានបន្តថា យើងត្រូវតែរួមគ្នាសហគមន៍អន្តរជាតិ សង្គម​ស៊ីវិល គណបក្ស បក្យឆាំង អ្នករងគ្រោះដោយសារដីធ្លី រំលោភសិទ្ធិហើយនិង​ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដើម្បីធ្វើ យ៉ាងម៉េចជួយប្រទេសកម្ពុជាយើងអោយ​ទទួលបានលទ្ធិប្រជាធិបតេយ្យ និងការគោរព សិទ្ធិមនុស្ស អោយបានពិតប​ប្រាកដ

​ទាក់ទងទៅនិងវត្តមានរបស់លោក សម រង្ស៊ី ក្នុងការវិលមកកាន់ប្រទេសកម្ពុ​ជាវិញមុនការបោះ ឆ្នោត ខាងមុខនេះត្រូវបានលោក យឹម សុវណ្ណ លើកឡើង​ផងដែរនៅក្នុងជំនួបជាមួយ ឧបការីរងក្រ សួងការបរទេសអាមេរិ។ ដោយ​លោ​ក យឹម សុវណ្ណ បានបញ្ជាក់ថា ជាការចាំបាច់ត្រូវ តែមានវត្ត មានប្រធានគណប​ក្សប្រឆាំង យើងមិនអាចនិយាយបានថា ការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី​និងយុត្តិធម៌ ហើយប្រធានគណបក្សប្រឆាំងដ៍ធំមួយស្ថិតនៅក្រៅប្រទេសមិន​បានចូលរួមនៅ ក្នុងការបោះឆ្នោត នេះជារឿងមួយដែលមិនអាចនិយាយបាន​ថាមានសេរីភាព និងយុត្តិធម៌ទេ។ លោក យឹម សុវណ្ណ បានអះអាងថា ដូច្នេះ បើគណបក្សប្រជាជនចង់មានកិត្តិយស ចង់បាន ការ ទទួលស្គាល់ជាអន្តរជាតិ​ថាការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នាយករដ្ឋមន្ត្រី ហើយនិងរដ្ឋាផីបាល​ត្រូវបានតែងតាំងឡើងប្រកបដោយផ្លូវច្បាប់ ហើយនិងប្រកបដោយឆ្លុះបញ្ចាំង​ឆន្ទះប្រជាពលរដ្ឋពិតប្រាកដ​ គួរណាស់តែបើកឱកាសអោយប្រធានគណបក្ស​ប្រឆាំងចូលរួម នៅ ក្នុង ការបោះឆ្នោត ពីព្រោះនេះជាការចាំបាច់ជាលក្ខខ័ណ្ឌ​បង្ហាញអោយ សហគមន៍អន្តរជាតិថា ប្រទេសកម្ពុជាមានការបោះឆ្នោតដោយ​សេរី និងយុត្តិធម៌ត្រឹមត្រូវ។ ជំនួបនេះគឺជាវិភាគទាន មួយ នៅក្នុងការធ្វើ​អោយ​មាន​​លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពិតប្រាកដនៅក្នុងប្រទេស​កម្ពុជា។

ចំណែកប្រធានកណបក្ស សិទ្ធិមនុស្ស លោកកឹម សុខា បានអោយដឹងដែរថា​ ទាក់ទងការបោះ ឆ្នោត គណបក្ស សិទ្ធិមនុស្ស បានត្រៀមខ្លួនចូលជាការរៀប​ចំបេក្ខជនសម្រាប់ឈរឈ្មោះបោះឆ្នោត និងពីបញ្ហាដែលប្រជាពលរដ្ឋត្អូញត្អែរ​ពីគណកម្មាការរៀបចំការបោះឆ្នោតមិនឯករាជ្យ​ អត់យុត្តិធម៌ បញ្ហាប្រព័ន្ធផ្សព្វ​ផ្សាយអត់ស្មើភាពត្រួតត្រាដោយគណបក្សកាន់អំណាច និងបញ្ហាអាជ្ញាធរ​មូលដ្ឋាន លំអៀងរើសអើងផ្អៀងទៅរកគណបក្សកាន់អំណាច និងបញ្ហាអត្ត​សញ្ញាណបណ្ណរបស់ ប្រជាពលរដ្ឋ ក្នុងការទៅបោះឆ្នោត។

លោក កឹម សុខា ក៍បានបន្តថា យើងក៍បានសំណូមពរអោយសហរដ្ឋអាមេរិក​ធ្វើយ៉ាងម៉េចផ្តល់ មធ្យោ បាយថវិកាដើម្បីអោយខាងប្រព័ន្ធប្រជាធិបតេយ្យដើម្បីអោយគេអាចធ្វើការជួយដល់​គណបក្សប្រជាធិបតេយ្យអាចធ្វើការបាន​​។​
ជាការឆ្លើយតបលោកឧបការរីរងក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា​រដ្ឋាភិបាលសហរដ្ឋអា មេរិកមិនបោះបង់ចោលពួកអ្នកប្រជាធិបតេយ្យ អ្នក​ប្រឆាំងទេដើម្បីលើកស្ទួយ លទ្ធិប្រជាធិបតេយ្យ គេអត់បោះបង់ទេ ហើយបញ្ហា​ដែលលើកឡើងគេនិងយកទៅនិយាយជាមួយមន្ត្រីរដ្ឋាភិបាល​នៅ ពេលដែល​គេជួបជាមួយមន្ត្រីរដ្ឋាភិបាល ហើយគេនិងលើកយកទៅនិយាយជាមួយរដ្ឋាភិ​បាល របស់ គេតទៅទៀត ៕

No comments:

Post a Comment

yes