ភ្នំពេញ៖ លោក ស៊ិន វីរៈ ចៅក្រមនៃសាលាដំបូងខេត្តកណ្ដាល បានចេញដីកាបង្គាប់ឲ្យលោក ចាន់ ចេង អ្នកតំណាងរាស្ដ្រគណបក្ស សម រង្ស៊ី មណ្ឌលខេត្តកណ្ដាល ចូលបង្ហាញខ្លួននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២ ខាងមុខនេះ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធទៅនឹងការចោទប្រកាន់ ពីបទ ផ្ដល់ មធ្យោបាយដល់ជនជាប់ចោទរត់គេចខ្លួនពីពន្ធនាគារ។ នេះបើតាមការឲ្យដឹងពីលោកចៅក្រម
លោក ចៅក្រមស៊ិន វីរៈ បានអះអាងថា ក្នុងករណីដែលលោក ចាន់ ចេង មិនចូលខ្លួនតុលាការ
មាននីតិវិធីច្រើនយ៉ាង ដើម្បីស្វែងរកការដាក់ទោសលោក ចាន់ ចេង ដូចជា ដាក់ឲ្យឋិតនៅ
ក្រោម ការឃ្លាំមើលរបស់តុលាការជាដើម។ លោកចៅក្រមបន្តថាដីកាកោះនោះបានបញ្ជូនទៅដល់ផ្ទះលោកចាន់ចេងរួចហើយ។
មាននីតិវិធីច្រើនយ៉ាង ដើម្បីស្វែងរកការដាក់ទោសលោក ចាន់ ចេង ដូចជា ដាក់ឲ្យឋិតនៅ
ក្រោម ការឃ្លាំមើលរបស់តុលាការជាដើម។ លោកចៅក្រមបន្តថាដីកាកោះនោះបានបញ្ជូនទៅដល់ផ្ទះលោកចាន់ចេងរួចហើយ។
សូមបញ្ជាក់ថា លោក ចាន់ ចេង បានរត់ភាសខ្លួននៅក្រៅប្រទេសមុន ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្នើទៅលោក ហេង សំរិន ប្រធានរដ្ឋសភា សុំព្យួរអភ័យឯកសិទ្ធិ សភាដើម្បីឲ្យតុលាការខេត្តកណ្ដាលធ្វើការចោទប្រកាន់ និងសាកសួរតាមនីតិវិធីតុលាការ។ ហើយកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ សភាប្រថាប់ត្រខ្មែរ បានសម្រេចព្យួរអភ័យឯកសិទ្ធិអ្នកតំណាងរាស្ដ្រ ចាន់ ចេង តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីបើកផ្លូវឲ្យ តុលាការ ធ្វើការសាកសួរ។
ជាមួយនឹងលោក ចាន់ ចេង ក្នុងការផ្ដល់មធ្យោបាយឲ្យជនជាប់ចោទឈ្មោះ មាស ប៉េង រត់គេចខ្លួន ៕
No comments:
Post a Comment
yes