សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 11, 2012

ប្រទេសមហាអនុតំបន់ទន្លេមេគង្គ សហការទប់ស្កាត់ការជួយដូរមនុស្ស


 ភ្នំពេញ៖ សិក្ខាសាលាពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ លើការស៊ើបអង្កេត និងការផ្ដន្ទា ទោស ករណីជួយមនុស្ស នៅក្នុងអនុតំបន់មេគង្គ នៅសណ្ឋាគារកាំបូឌីយ៉ាណា ចាប់ពីថ្ងៃទី១១-១៣ ខែមករា ឆ្នាំ២០១២ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងអំពីរបៀប ដែ ល ទី ភ្នាក់ងារយុត្តិធម៌ព្រហ្មទណ្ឌ និងទីភ្នាក់ងារជួយជនរងគ្រោះ ធ្វើការចូលរួមប្រកបដោយប្រសិទ្ធភាព នៅក្នុងការឆ្លើយតបនឹងអំពើជួញដូរមនុស្ស។


លោករដ្ឋមន្រ្តីបានបន្តថា កន្លងមកនេះ មានអង្គការក្រៅរដ្ឋាភិបាល និងទីភ្នាក់ងារអន្តរជាតិជាច្រើន បាននិងកំពុងបន្តការសហការផ្ដល់ការគាំទ្រដំណើរការខមមីត ហើយដែលកំពុងមានវត្តមាន នៅ ទីនេះ រួមមាន UNODC, IOM, ARTIP, Save the Children, World Vision, TRAFCORD, AAT និងLSCW ប្រសិនបើកិច្ចសហប្រតិបត្តិការនេះ នៅតែបន្តទៅទៀត លោកសង្ឃឹមថា សិក្ខា សាលា នេះនឹងទទួលបានជោគជ័យដ៏វិសេសវិសាល។

លោកបានបន្តទៀតថា
ដំណើរការខមមីត ត្រូវបានបង្កើតឡើង ដើម្បីសម្របសម្រួលកិច្ច សហ ប្រតិ បត្តិការឆ្លងដែន និងការសហការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ សកម្មភាពប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ក្រោមដំណើរការខមមីត ត្រូវរៀបចំឡើង និងអនុវត្តតាមរយៈភាពជា ដៃគូថ្មី រវាងរាជរដ្ឋាភិបាលមហាអនុតំបន់មេគង្គ និងដៃគូអភិវឌ្ឍន៍នានា។ អភិក្រមនេះ មាន លក្ខណៈ ជាផ្លូវការចូលរួមពិគ្រោះយោបល់ និងមានការចូលរួមសកម្មភាពពីសំណាក់ អង្គការសង្គម ស៊ីវិល ទីភ្នាក់ងារជួយជនរងគ្រោះ អង្គការអន្តរជាតិ និងរួមមានទាំងជនរងគ្រោះ ដោយអំពើជួញ ដូរមនុស្ស កុមារ និងយុវជនផងដែរ។

លោក
អង្គ វង្សវឌ្ឍនា បញ្ជាក់ទៀតថា អនុស្សរណៈខមមីត ត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំ២០០៤ ក្រោមការយកចិត្តទុកដាក់របស់ថ្នាក់រដ្ឋមន្រ្តីនានា ពីប្រទេសសមាជិកទាំងប្រាំមួយ នៃមហាអនុ តំបន់មេគង្គ។ អនុស្សរណៈនេះ បានកំណត់ក្របខ័ណ្ឌសម្រាប់សិក្ខាសាលានេះ។ មាត្រាទី១១ របស់អនុស្សរណៈទាមទារឱ្យបណ្ដារដ្ឋជាសមាជិក "បង្កើតកិច្ចសហប្រតិបត្តិការប្រាកដប្រជា និងប្រកបដោយប្រសិទ្ធភាពក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ដើម្បីធ្វើការលុបបំបាត់និទណ្ឌ ភាព ចំពោះ ជនល្មើសជួញដូរមនុស្ស និងផ្ដល់យុតិ្តធម៌ដល់ជនរងគ្រោះ" មាត្រាទី១២ ឱ្យរដ្ឋជាសមាជិក "ពង្រឹងកិច្ចសហប្រតិបត្តិការ នៃការអនុវត្តច្បាប់ក្នុងចំណោមប្រទេសសមាជិកទាំងប្រាំមួយ នៃ មហាអនុតំបន់មេគង្គ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សតាមរ យៈដំណើរការយុត្តិធម៌ ព្រហ្ម ទណ្ឌ"

លោកបន្ថែមទៀតថា
ផែនការសកម្មភាពអនុតំបន់ទី៣ ដែលបានធ្វើចាប់ពីឆ្នាំ២០១១ រហូតដល់ ឆ្នាំ២០១៣ ទាមទារឱ្យរដ្ឋជាសមាជិកកំណត់អំពីភាពខ្វះចន្លោះ ក្នុងការឆ្លើយតបនាពេលបច្ចុប្បន្ន ចំពោះការជួញដូរមនុស្សក្នុងមហាអនុតំបន់ និងចាត់វិធានការដោះស្រាយភាពខ្វះចន្លោះទាំងនោះ។
លោកបញ្ជាក់ថា សិក្ខាសាលានាពេលនេះ គឺជាឧទាហរណ៍មួយក្នុងជំហានដែល កំពុងត្រូវបាន អនុវត្តន៍ដើម្បីការកំណត់ការវិវត្តន៍ ដែលបានធ្វើកន្លងមកក្នុងកិច្ចសហ ប្រតិបត្តិការ ដើម្បីប្រឆាំងអំពើ ជួញ ដូរមនុស្ស និងកំណត់វិស័យដែលគួរពង្រឹងបន្ថែម។

ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ឋិត នៅលំដាប់លេខ២ នៃការជួញដូរមនុស្ស ដែលឋិតនៅក្រោមការឃ្លាំមើលពីសហរដ្ឋអាមេរិក ៕

No comments:

Post a Comment

yes