Monday, January 2, 2012
ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវដល់លោកគីម ជុងអ៊ុន ឱ្យភ្ជាប់ការចរចាឡើងវិញ
ប្រធានាធិបតីកូរ៉េខាងត្បូងលោកលី ម្យុងបាក់ បានអំពាវនាវដល់មេដឹកនាំថ្មីកូរ៉េខាងជើងលោកគីម ជុងអ៊ុន ឱ្យភ្ជាប់ការចរចាឡើងវិញក្នុងឧបទ្វីបកូរ៉េដោយផ្អាកកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសខ្លួនជាថ្នូរនឹងជំនួយសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង។ សេចក្តីថ្លែងការណ៍របស់លោកលីនាឱកាសជូនពរឆ្នាំថ្មី ឆ្នាំសាកលតាមទូរទស្សន៍ធ្វើឡើង២ថ្ងៃ បន្ទាប់ពីពិធីបុណ្យសពជាតិជូនចំពោះសពលោកគីម ជុងអ៊ីល។
ក្រុងព្យុងយ៉ាងបានប្រើប្រាស់ជាថ្មីនូវភាសាជម្លោះមួយហើយចោទប្រកាន់កូរ៉េខាងត្បូងជិតខាងថា គ្មានភាពគួរសមដែលមិនចូលរួមសម្តែងមរណទុក្ខចំពោះមរណភាពនៃមេដឹកនាំរបស់ខ្លួន។ សកម្មភាពលើកដំបូងក្នុងឋានៈជាមេដឹកនាំថ្មីរបស់កូរ៉េខាងជើង លោកគីម ជុងអ៊ុន កាលពីថ្ងៃទី១ មករា បានទៅកាន់ទីតាំងរបស់វរសេនាធំកងរថក្រោះដ៏សំខាន់មួយដែលជាការបង្ហាញថា លោកនឹងដើរតាមគន្លងនយោបាយរបស់ឪពុកលោកពង្រឹងកងទ័ព។
ក្នុងសារជូនពរឆ្នាំថ្មីលោកលី ម្យុងបាក់ មានប្រសាសន៍ថា យើងទុកទ្វារចំហ។ ប្រសិនបើកូរ៉េខាងជើងបង្ហាញពីភាពស្មោះត្រង់ នោះយើងនឹងអាចបើករួមគ្នានូវសករាជថ្មីមួយក្នុងឧបទ្វីបកូរ៉េ។ ដារាបណាកូរ៉េខាងជើងផ្អាកសកម្មភាពនុយក្លេអ៊ែរ បច្ចុប្បន្នរបស់ខ្លួនដរាបនោះការចរចា៦ភាគីនឹងបើកធ្វើឡើងវិញ។ ក្នុងកិច្ចព្រមព្រៀង៦ភាគីយើងត្រៀមសម្រាលការព្រួយបារម្ភរបស់កូរ៉េខាងជើងខាងបញ្ហាសន្តិសុខ ហើយនឹងផ្តល់បណ្តាធនធានចាំបាច់នានាសម្រាប់ជំរុញសេដ្ឋកិច្ចរបស់ខ្លួន ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes