ប្រជាពលរដ្ឋប្រមាណជិត១០០នាក់តំណាងអោយប្រជាពលរដ្ឋ១៥៧គ្រួសារដែលរស់នៅភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារបាននាំគ្នាមកភូមិគ្រឹះលោក ហ៊ុន សែន នៅក្បែរ វិមាន ឯករាជ្យនៅព្រឹកថ្ងៃទី០៥ មករាដើម្បីស្វែងរកអន្តរាគមន៍ជួយរកយុត្តិធម៌ដល់ពួកគាត់ដែលត្រូវបាន
លោក ស ថាវីអភិបាលរងខេត្តព្រះវិហារ និងលោក យ៉ោក វណ្ណលុច្យ មេបញ្ជាការរងកងពល
អន្តរាគមន៍លេខ៣ដឹកនាំកំលាំងរុះរើបំផ្លាញផ្ទះសម្បែង ទីផ្សារ សាលារៀន វត្តអារាម និងថែមទាំងបានឈូសឆាយផលដំណាំរបស់ ពួកគាត់ថែមទៀត។
នៅក្នុងលិខិតរបស់ប្រជាពលរដ្ឋដាក់ទៅលោក ហ៊ុន សែន បានរៀបរាប់អោយដឹងថា កាលពី ថ្ងៃ ទី៣០ ខែធ្នូ ឆ្នាំ២០១១លោក ស ថាវីអភិបាលរងខេត្តព្រះវិហារ និង លោក យ៉ោក វណ្ណលុច្យ មេ បញ្ជា ការរងកងពល អន្តរាគមន៍លេខ៣បានដឹកនាំកំលាំងទ័ពប្រដាប់ដោយអាវុធប្រហែល៤០០នាក់មករុះរើបំផ្លិចបំផ្លាញផ្ទះសម្បែង ទីផ្សារ សាលារៀន វត្តអារាម និងគ្រឿងចក្រឈូសឆាយដំណា ប្រជាពលរដ្ឋកំទេចចោលដោយគ្មានអាណិតអាសូរដល់ពួកគាត់។
ប្រជាពលរដ្ឋបានអះអាងថា ពួកគាត់បានចូលរស់នៅក្នុងភូមិស្វាយជ្រុំអស់ រយៈកាល១២ទៅ១៣ឆ្នាំ មកហើយ ដោយអ្នកខ្លះរស់នៅឆ្នាំ១៩៩៩ ខ្លះឆ្នាំ ២០០០ដោយមានឯកសារ។ដោយពួកគាត់ សំណូមពរ លោកនាយករដ្ឋមន្ត្រី ផ្តល់សិទ្ធិអោយពួកគាត់រស់នៅប្រកបដោយភាពសុខសាន្តនិងការអភិវឌ្ឍន៍មិនមានការគំរាមគំហែងគាបសង្កត់រំលោភបំពានធ្វើបាបបណ្តេញចេញពីភូមិមានសិទ្ធិ ជួសជុលនិងសាងសង់ផ្ទះសម្បែងធ្វើស្រែចំការបង្កបង្កើនផលមានផ្សារលក់ដូរនិងមានព្រះសង្ឃមកគង់នៅវត្តវិញ។
ចំពោះលិខិតរបស់ប្រជាពលរដ្ឋត្រូវបានលោក គង់ ចំរើន មន្ត្រីខុទ្ទកាល័យលោក ហ៊ុន សែន ទទួល យកដោយផ្តល់ដំណឹងជូននៅពេលក្រោយ។លោក ស ថាវី អភិបាលរងខេត្តបន្ទាយមានជ័យ
និង លោក យ៉ោក វណ្ណលុច្យ មេ បញ្ជាការរងកងពលអន្តរាគមន៍លេខ៣មិនអាចសុំការអត្ថាធិប្បាយបានទេ។
KMN-Radio
No comments:
Post a Comment
yes