សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 28, 2012

ផ្កាយព្រះគ្រោះ​ទំហំ​ប៉ុន​រថយន្តក្រុង​បាន​ឆ្លងកាត់​កៀក​ផែនដី​


 ​ផ្កាយព្រះគ្រោះ​ទំហំ​ប្រហែល​រថយន្តក្រុង​មួយ​បាន​ឆ្លងកាត់​កៀក​នឹង​ផែនដី​កាលពី​ថ្ងៃ​សុក្រ​ក្នុង​អ្វី ដែល​ក្រុមអ្នកតាមដាន​ខាង​អវកាស​ពណ៌នា​ថា ជាការ​ឆ្លងកាត់​មួយ "​ប៊ិះ​បុក​នឹង​ផែនដី​" បើទោះបីជា​ក្រុម​អ្នកជំនាញ​មិន​បារម្ភ​អំពី​លទ្ធភាព​កើតមាន​ផលប៉ះពាល់​ក៏ដោយ ។​


​ ​លោក ហ្គា​រ៉េត វីលៀម អនុប្រធាន​មជ្ឈមណ្ឌល Minor Planet Center នៅ​អាមេរិក​ដែល​តាម ដាន​ពី​វត្ថុ​នៅ​ស្ថិតក្នុង​លំហ​អាកាស​នោះបាន​និយាយថា ផ្កាយព្រះគ្រោះ​មួយ​នេះ​ឈ្មោះថា 2012 BX34 មាន​ប្រវែង ៦ គុណ ១៩ ម៉ែត្រ​គិត​ជា​អង្កត់ផ្ចិត ។​
​ ​លោក​បាន​និយាយថា ផ្កាយព្រះគ្រោះ​ដែល​គេ​មិន​ធ្លាប់​ស្គាល់​មុនពេល​វា​បានបង្ហាញ​វត្តមាន​ឲ្យ​គេ​ឃើញ​តាមរយៈ​កែវ​យឺត​នៅ​រដ្ឋ​អា​រី​ហ្សូ​ណា​កាលពី​ថ្ងៃ​ពុធ​នោះ បាន​ឆ្លងកាត់​ផែនដី​ក្នុង​រយៈ​ចំងាយ​ប្រមាណ ៦ ម៉ឺន​គីឡូម៉ែត្រ​កាលពី​ថ្ងៃ​សុក្រ​នៅវេលា​ម៉ោង ១៥ នៅ​អាមេរិក ។​
​ ​លោក​វីលៀម​បាន​ប្រាប់​ទី​ភា្ន​ក់​ងារ​សារព័ត៌មាន AFP ថា "​វា​គឺជា​ការឆ្លងកាត់​មួយ​ប៊ិះ​បុក​នឹង​ផែនដី ។ វា​បាន​ជាប់​ក្នុង​បញ្ជី​កំពូល​ទាំង​២០​នៃ​វត្ថុ​ដែល​ហោះ​កាត់​កៀក​ផែនដី​បំផុត​ដែល​គេ​ធ្លាប់​អង្កេត​ឃើញ​ពីមុនមក​" ។
​ ​សូមបញ្ជាក់​ផងដែរ​ថា អង្គការ​អវកាស​អាមេរិក Nasa បានប្រកាស​តាម Twitter កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ផ្កាយព្រះគ្រោះ​មួយ​នេះ​នឹង​ឆ្លងកាត់​ផែនដី​ដោយ​មិន​បង្ក​គ្រោះថ្នាក់​នោះទេ​នៅ​ថ្ងៃទី ២៧ ខែមករា ។​
​ ​លោក​វីលៀម​បាន​ពន្យល់ថា ដោយសារតែ​ផ្កាយព្រះគ្រោះ​នេះ​មាន​ទំហំ​តូច​ពេក ទើប​គេ​អាច​មើល​វា​ឃើញ​ទាល់តែ​វា​ហោះ​កៀក​នឹង​ផែនដី ប៉ុន្តែ​វា​មិនមែនជា​រឿង​ខុសពី​ធម្មតា​អ្វី​នោះទេ ៕  

1 comment:

yes