សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 10, 2012

គណបក្សប្រឆាំង សម រង្ស៊ី ស្នើឲ្យកម្មករបង្កើតសហជីព


ភ្នំពេញ៖  គណបក្សប្រឆាំង សម រង្ស៊ី អំពាវនាវអោយកម្មករកម្មការនី​ទាំងអស់​ត្រូវតែរួមគ្នា​បង្កើត​សហជីព​​ដើម្បីការ​ផលប្រយោជន៏របស់កម្មករ។ ហើយសហជីព ដែលបានកើតឡើង​មក​ហើយនោះ ត្រូវតែ​ឯករាជ្យ បំរើផលប្រយោជន៏ជួនកម្មករ មិនមែនសហជីពក្លែងក្លាយ ធ្វើបាបកម្មករហើយទៅ​បំរើកក្រុមហ៊ុនខិលខូចមួយចំនួន ធ្វើអោយខូច​ប្រយោជន៏​កម្មករ​នោះទេ។

លោកស្រីមួរ សុខហួរជាអ្នកតំណាងរាស្រ្តមណ្ឌលកំពតមកពីគណបក្ស សម រង្ស៊ី បានមាន​ប្រសាសន៏ថា កម្មករកម្មការនីទាំងអស់ត្រូវតែរួមគ្នាបង្កើត សហជីពដើម្បីរូមកម្លាំង​ការពារ​អ្វី​ដែលប្រយោជន៏និងទទួលបានប្រាក់ខែយ៉ាងតិចចំនួន១៣០ដុល្លារអាមេរិចក្នុងខែ។​​ លោក​ស្រី​​​ បានបន្តថាគណបក្ស សម រង្ស៊ី គឺនៅជាមួយកម្មករ កម្មការនីដើម្បីជួយជំរុញ អោយ​កម្មករ​ទទួលបានការរស់នៅសមរម ប្រកបនូវសេចក្តីថ្លៃថ្នូរ។

ការលើកឡើងបែបនេះដោយសារតែគណបក្សប្រឆាំង សម រង្ស៊ី មើលឃើញថា  កម្មករ​កម្មការ​នី​នៅ​ក្នុង​​​​ប្រទេសកម្ពុជា​ នាពេល​បច្ចប្បន្ន​​នេះ គឺទទួលបាន​ប្រាក់ខែគោលត្រឹមតែ​៦១​ ដុល្លារ​អាមេរិច និងការឧបត្តម ត្រឹមតែ​៥ដុល្លារតែប៉ុណ្ណោះក្នុងមួយខែ។ នេះគឺមិន​អាច​ធ្វើ​​អោយ​​ជីវភាពរស់នៅរបស់កម្មករ រស់នៅ​​​ប្រកបដោយសេចក្តីថ្លៃថ្នូរបានទេ ពោលគឺប្រាក់​ខែ​ត្រឹម​​តែ​​៦៦ដុល្លារ បើប្រៀបធៀប ជាមួយ​និងទំនិញ​នៅលើទី​ផ្សារ​ដែល​ឡើង​ថ្លៃ​យ៉ាង​គំហុក​ និងថ្លៃជួលផ្ទះនោះ តើកម្មករ មាន​ប្រាក់​​គ្រប់គ្រាន់ នៅសល់សំរាប់យកទៅផ្គត់ផ្គង់​ជីវ​ភាព​នៅក្នុងគ្រូសារដែលកំពង់ជួបការលំបាកបានដែរឬ​ទេ? បើខ្លួនជាអ្នកធ្វើការស្ទើរតែ​ផ្គត់​ផ្គ​ង់​​​ក្រពះខ្លួន​ឯង​មិន​គ្រាន់​​ផងនោះ?​​ ជាពិសេសនៅពេលដែលកម្មមានជំងឺ​​តើពួកគេ​អាច​មាន​​លទ្ធ​សល់​​ប្រាក់យកទៅ ព្យាបាលនៅមន្ទីពេទ្យបានដែលទេ?  ទាំងអស់នេះ គឺមិន​អាច​ធ្វើ​អោយកម្មកររស់នៅ ដោយមានភាពរីករាយនោះបានទេ ហេតុដែលឃើញអំពី​ទុក​លំបាក​​​​របស់កម្មករទើបគណបក្សប្រឆាំង សម រង្ស៊ី ជំរុញអោយមានការ​ចងក្រងបង្កើតជា​សហជីព​មួយដែលឯករាជ្យ ។ 

អ្នកស្រី មួរ សុខហួរ បានថ្លែងយ៉ាងដូច្នេះទៀតថា ការដែលគេតែងតែបានលើកឡើងមកថា ប្រសិនបើគេដំឡើងប្រាក់ខែដែលមានតម្លៃខ្ពស់ នោះនាំអោយក្រុមហ៊ុនខាត និងមិនមកវិនិ​យោជនៅក្នុងប្រទេសកម្ពុជា​ តែអ្វីដែលគេបានលើឡើងគឺគ្រាន់តែជាលេស ដើម្បីដោះ​ស្រាយ​ភាពមិនចង់ទទួលខុលត្រូវជាមួយនិងកម្មករតែប៉ុណ្ណោះ ដោយហេតុថា​ ច្បាប់នៅ​ក្នុង​​​ប្រទេសកម្ពុជាមានភាពអនុគ្រោះដល់អ្នកវិនិយោជ។

No comments:

Post a Comment

yes