សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 28, 2012

អាការៈជំងឺធ្ងន់ធ្ងរ របស់លោកព្រឹទ្ធា ចារ្យ ហ៊ុន នាង បង្ខំឱ្យសម្ដេចតេជោ ពន្យារពេល កម្មវិធី មួយចំនួន

www.dap-news.com
DAP-NEWS
ភ្នំពេញ ៖ ស្ថានភាពជំងឺធ្ងន់ធ្ងរ របស់ លោកព្រឹទ្ធាចារ្យ ហ៊ុន នាង រហូតដល់សន្លប់ បាត់បង់ស្មារតី បានបង្ខំឱ្យសម្ដេចនាយករដ្ឋ មន្ដ្រី ហ៊ុន សែន ប្រកាសពន្យារពេល កម្មវិធី ដែលសម្ដេច គ្រោងចូល រួមជាអធិបតីភាព។  នេះបើយោងតាមមន្ដ្រីរាជរដ្ឋាភិបាលមួយ រូប បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើម អម្ពិល នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ នេះ ។

មន្ដ្រីខាងលើបានឱ្យដឹងទៀតថា សម្ដេច តេជោ ហ៊ុន សែន បានប្រកាសពន្យារពេល កម្មវិធីមួយ ចំនួន ដូចជា ការចូលរួមជា អធិបតីភាពបើកសិក្ខាសិលា ស្តីអំពី ការគ្រប់គ្រង និងការអភិវឌ្ឍន៍ នៅ តំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធនៅក្រសួងធនធានទឹក នាព្រឹកថ្ងៃទី ២៩ ខែកុម្ភៈ និងប្រកាស លុបចោលការ ចូលរួមជាអធិបតីភាព ក្នុងពិធីមួយនៅ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម នាថ្ងៃទី០១ ខែមីនា ។
នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ នេះដែរ ក្នុង ពិធីប្រគល់សញ្ញាបត្រជ័យលាភី ដល់និស្សិត សាលាទិចណូ សម្ដេចនាយករដ្ឋមន្ដ្រីក៏បាន លើកឡើងពីទុក្ខដ៏ក្រៀមក្រំ ដែលបិតា បង្កើត គឺលោកព្រឹទ្ធាចារ្យ ហ៊ុន នាង ទទួល អាការៈជំងឺយ៉ាងធ្ងន់ធ្ងរជាថ្មីម្ដងទៀត ដោយសន្លប់បាត់ស្មារតី ហើយបេះដូងឡើង ចុះៗ ដែលជាជំងឺវ័យមនុស្សចាស់ អាយុ៩០ ឆ្នាំ ។ លោកព្រឹទ្ធាចារ្យ ហ៊ុន នាង តែងតែ ចូលរួមឧបត្ថម្ភ និងបរិច្ចាគថវិកាផ្ទាល់ខ្លួន ចំពោះកម្មវិធីមនុស្សធម៌ផ្សេងៗ ដើម្បីរួម ចំណែកកសាងជាតិ និងមាតុភូមិ ។
កាលពីពេលកន្លងទៅថ្មីៗ លោកព្រឹទ្ធា ចារ្យ ទើបបានវិលត្រឡប់មកពីព្យាបាល រោគនៅប្រទេស សិង្ហបុរី ប៉ុន្ដែ នៅព្រឹកថ្ងៃ ទី២៨ ខែកុម្ភៈ នេះ ស្រាប់តែសម្ដេចតេជោ បានប្រកាសពីស្ថានភាពជំងឺ ដ៏ធ្ងន់ធ្ងរបែប នេះម្ដងទៀត ៕

No comments:

Post a Comment

yes