ភ្នំពេញ៖ មេធាវីការពារក្តីអោយគណបក្ស សម រង្ស៊ី លោក ជូង ជូងី បានអះអាងអោយដឹងថា លោកនិងចូលខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាលទៅ តាម ដីកាបង្គាប់អោយចូលខ្លួនរបស់ចៅក្រមស៊ើបសួរនៅថ្ងៃទី០៥ មិនា ២០១២ខាងមុខនេះ ដោយមិនខ្លាចការចាប់ឃុំខ្លួននោះទេ។
លោកមេធាវី ជូង ជូងី បានអោយដឹងបន្តថា “លោកនឹងចូលទៅតាមការកោះអញ្ជើញ ហើយមេធាវីរបស់់លោកទាំង៨រូបនិងចូលរួមទាំងអស់គ្នា ក៏ប៉ុន្តែលោកក៏មានការព្រួយបារម្ភខ្លះដែរ តែលោកបានរក្សាជំហរថាលោកមិនព្រួយបារម្ភខ្លាំងពេកទេ(ចំពោះការចាប់ខ្លួន)ពីព្រោះថាក្រោយពីលោកបានតស៊ូមតិជាសាធារណៈមួយរយៈពេលមក ធ្វើអោយអ្នកច្បាប់និងសាធារណៈជនដឹងច្រើនមែនទែនពីករណីរូបលោក ដូច្នេះហើយប្រសិនបើតុលាការចាប់ខ្លួនលោកមែន គឺបានន័យថាបំពាន មហាបំពានហើយ”។
សូមជំរាបងផងដែរថា ការចូលខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាលរបស់លោក ជូង ជូងី នៅថ្ងៃទី០៥ មិនា ខាងមុខនេះគឺបន្ទាប់ពីលោក ស៊ិន វិរៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានចេញដីកាបង្គាប់អោយលោក ជួង ជូងី ចូលខ្លួនជាលើកទី៣ កាលពីថ្ងៃទី១៧កុម្ភះ ឆ្នាំ២០១២ ដើម្បីឆ្លើយបំភ្លឺពីដំណើររឿងជាប់ចោទពីបទ ផ្តល់មធ្យោបាយឲ្យជនជាប់ចោទលួចរត់។
សូមរំលឹកផងដែរថា សាលាដំបូងខេត្តកណ្តាលបានចេញដីកាកោះបង្គាប់អោយលោក ជូង ជូងីមេធាវីការពារក្តីអោយគណបក្ស សម រង្ស៊ី ចូលខ្លួនចំនួន៣លើកមកហើយដោយលើកទី១បានចេញដីកាកោះកាលពីថ្ងៃទី២១ ធ្នូ ២០១១ លើកទី២កាលពីថ្ងៃទី២៦ មករា ២០១២ និងលើកទី៣នៅថ្ងៃទី១៧ កុម្ភះ ២០១២ ៕

No comments:
Post a Comment
yes