សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, February 25, 2012

រថយន្តដឹកកម្មករ ដាច់ចង្កូតបុកចូល ផ្ទះប្រជាពលរដ្ឋ ក្រឡាប់របួសកម្មករ ជាង៣០នាក់

Saturday, 25 February 2012 09:05 ដោយៈ វាសនា-Posted: ID-009

Photo by DAP-NEWS

ភ្នំពេញៈ យ៉ាងហោចណាស់កម្មករ-កម្មការិនី ជាង ៣០នាក់ បានរងរបួសខ្លះបាក់ដៃ ខ្លះទៀតបាក់​ជើង ក្នុង គ្រោះថ្នាក់ចរាចរនឹកស្មានមិនដល់មួយ ដោយរថយន្តកូរ៉េដែលពួកគេជិះ ចូលមកបម្រើ​ការងារ​នៅក្នុង ភ្នំពេញ បានដាច់ចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ ហើយក្រឡាប់ នាវេម៉ោង ៦ និង៣០​នាទីព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១២ ស្ថិតនៅភូមិព្រៃវែងខាងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្ត​កូរ៉េ​មួយ គ្រឿងបានដឹកកម្មករ-កម្មការិនីជាង៥០នាក់ មកពីស្រុកស្អាង ដើម្បីឆ្ពោះទៅ​បម្រើការងារ​នៅ​ក្នុងរោង ចក្រហុងហ្វា និងហ្វេសសិន ដែលស្ថិតនៅក្នុងសង្កាត់ចោមចៅ។ តែជាគ្រោះអកុសល​ពេល​ជិះមកដល់ ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះ បានដាច់ចង្កូតហើយបុករប​ងផ្ទះប្រជាពលរដ្ឋ​បាក់៧បង្គោល និងជ្រុលទៅបុកផ្ទះបែកកញ្ចក់ ហើយក៏ក្រឡាប់ចាក់កម្មករចោល​រណូករ​ណែល​លើ​ដី បណ្តាលឲ្យ កម្មករជាង៣០នាក់ រងរបួសធ្ងន់ស្រាល ក្នុងនោះមានអ្នកខ្លះបាក់ដៃ ហើយខ្លះ​ទៀត​បាក់ជើងផងដែរ។
ភ្លាមៗនោះប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានបានជួយដឹកបញ្ជូនកម្មករ-កម្មការិនីរងគ្រោះ​ទាំង​អស់ ទៅសង្រ្គោះនៅមន្ទីរពេទ្យផងដែរ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

No comments:

Post a Comment

yes