លោក ហ៊ុន សែន
ដែលជានាយករដ្ឋមន្រ្តីប្រទេសកម្ពុជាដ៏ក្រាញ់អំណាច បាននិងកំពុងតែព្យា
យាមក្នុងការបិទផ្លូវលោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ
ក្នុងការវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញតាមគ្រប់រូបភាព
បើទោះបីជាមានការរិះគន់ពីគ្រប់មជ្ឈដ្ឋានយ៉ាងណាក៏ដោយនោះ ។
លោក សម រង្ស៊ី
ជាញឹកញាប់តែងតែទទួលរងនូវការធ្វើទុកបុកម្នេញគ្មានឈប់ឈរពីសំណាក់ រដ្ឋាភិបាលរបស់លោក
ហ៊ុន សែន ក្នុងបុព្វហេតុដែលលោក សម រង្ស៊ី ធ្វើការងារដើម្បីបំរើផល
ប្រយោជន៏របស់ប្រជាពលរដ្ឋ និងប្រទេសជាតិ ក៏ដូចជាការចេញមុខការពារនូវបូរណភាពទឹក ដី
ដែលត្រូវបានប្រទេសេសជិតខាងរំលោភបំពានយក ដែកជាមហាមិត្តដ៏ជិតស្និតរបស់លោក ហ៊ុន សែន
និងជាអ្នកមានគុណរបស់គណបក្សប្រជាជន ក៏ដូចជាមេដឹកនាំរបស់គណបក្សមួយនេះនោះ ។
គោលនយោបាយរបស់លោក ហ៊ុន សែន
ធ្វើសព្វថ្ងៃត្រូវបានអ្នកតាមដានធ្លាប់បានលើកឡើង ហើយថា
ជានយោបាយដើម្បីបំរើផលប្រយោជន៏របស់បរទេសគឺយួនហាណូយ ដោយមិន គិតគូរពីផលប្រយោជន៏ជាតិ
និងប្រយោជន៏របស់ប្រជាពលរដ្ឋខ្មែរទូទៅឡើយ ។ ហើយអ្វីដែលមេដឹកនាំគណបក្សប្រជាជនធ្វើរបៀបនេះ
ក៏ដើម្បីជាការតបស្នងសងគុណដល់យួនហាណូយ
ដែលបានលើកបណ្តុបពួកគេឲ្យមានអ្វីៗដូចសព្វថ្ងៃនេះផងដែរ ។
លោក សម រង្ស៊ី ក្នុងបុព្វហេតុបេសកកម្មរបស់លោកដើម្បីជាតិ
មាតុភូមិ និងប្រជាពលរដ្ឋខ្មែរ ត្រូវបានអន្តរជាតិ មានការចាប់អារម្ភ
និងគាំទ្រមកដល់រូបលោកជាខ្លាំង ក្នុងនោះអន្តរជាតិក៏បានទាមទារឲ្យរដ្ឋាភិបាលខ្មែរ
ព្រមបើកផ្លូវឲ្យលោកវិលចូលមកក្នុងប្រទេសកម្ពុជាវិញផងដែរ
ព្រោះរូបលោកគឺជាមេដឹកនាំគណបក្សប្រឆាំងមួយរូបដ៏សំខាន់ ក្នុងការដឹកនាំគណបក្ស របស់ខ្លួនចូលរួមប្រគួតប្រជែង
ជាមួយនិងគណបក្សកាន់អំណាចសព្វថ្ងៃរបស់លោក ហ៊ុន សែន នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣
សម្រាប់អាណត្តិទី៥នេះ ។
លោក សម រង្ស៊ី ក្នុងដំណើរបំពេញបេសកកម្មការងាររបស់លោកនៅប្រទេសកាណាដា
ក្នុងពិធីជួបជុំជាមួយនិងប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះ ដែលគាំទ្រមកលើចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ក៏ដូចជាគណបក្ស សង្គ្រោះជាតិ ដែលបានកើតចេញពីការរួមបញ្ចូលគ្នាជាសម្លេងតែមួយ
រវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២
នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន លោក សម រង្ស៊ី បានមានប្រសាសន៏ថា ដោយមើលឃើញពីភាពអយុត្តិធម៌ដែលគណបក្សប្រជាជនបានធ្វើមកលើរូបលោក
គឺអន្តរជាតិមានការចាប់អារម្ភ និងគាំទ្រមកលើរូបលោកយ៉ាងខ្លាំង ។
លោក សម រង្ស៊ី បានបន្តប្រាប់ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសកាណាដាឲ្យដឹងទៀតថា
IPU ជាអ្នកតាមដានករណីរបស់លោកមុនគេនៅក្នុងប្រទេសកម្ពុជា
គឺស្ថិតនៅក្នុងលំដាប់លេខរៀង០០១ ហើយករណីរបស់លោក IPU មានការយកចិត្តទុកដាក់ជាទីបំផុត ។ លោកបន្តទៀតថា IPU គេដឹងយ៉ាងច្បាស់ថាករណីរបស់លោកគឺជារឿងនយោបាយសុតសាធ ព្រោះរដ្ឋាភិបាលរបស់លោក
ហ៊ុន សែន គឺខ្លាចតែរូបលោក ( សម រង្ស៊ី ) តែមួយប៉ុណ្ណោះ បើមិនដូច្នោះទេ លោក ហ៊ុន
សែន មិនតាមធ្វើបាបមកលើរូបលោក និងព្យាយាមក្នុងការបិទផ្លូវ មិនឲ្យលោកវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជានោះ
។
ជាមួយគ្នានោះផងដែរ IPU ក៏គេបានមើលឃើញពីការខិតខំប្រឹងប្រែងរបស់លោក
ក្នុងការទាមទារឲ្យរដ្ឋាភិបាលសព្វថ្ងៃគោរពលទ្ធិប្រជាធិបតេយ្យ
និងសិទ្ធិរបស់ប្រជាពលរដ្ឋ ព្រោះគេក៏ បានដឹងផងដែរថា រដ្ឋាភិបាលសព្វថ្ងៃនេះ
ជារដ្ឋាភិបាលដែលមិនគោរពសិទ្ធិរបស់ប្រជាពលរដ្ឋ ជាធំ និងព្យាយាមក្នុងការលុបបំបាត់លទ្ធិប្រជាធិបតេយ្យ
ដោយបានដឹកនាំប្រទេសតាមរបៀប ផ្តាច់ការ បក្ខពួកនិយម និងគ្រួសារនិយម
មិនគិតពីផលប្រយោជន៏របស់ប្រទេសជាតិ និងប្រជាពលរដ្ឋជាធំនោះ ។
លោក សម រង្ស៊ី បានបន្តទៀតថា ជាមួយគ្នានោះផងដែរ កាលពីពេលកន្លងទៅថ្មីៗនេះ
IPU
ក៏បានចេញសេចក្តីសម្រេចមួយ ដោយបានធ្វើការថ្កោលទោសអាជ្ញាធរនៅស្រុកខ្មែរដែលចិញ្ចឹមចិត្ត
ក្នុងការតាមព្យាបាទ និងព្យាយាមរករឿងលោក ក៏ដូចជាព្យាយាមបិទផ្លូវលោកមិនឲ្យវិល
ចូលក្នុងប្រទេសកម្ពុជាវិញនោះ ដោយគេបានធ្វើការទាមទារ ដាច់ខាតរដ្ឋាភិបាល អាជ្ញាធរ
ខ្មែរត្រូវតែបើកផ្លូវឲ្យរូបលោក ( សម រង្ស៊ី ) វិលចូលមកក្នុងប្រទេសកម្ពុជាវិញ
ព្រោះលោក ( សម រង្ស៊ី ) មិនមានទោសអ្វីដូចដែលអាជ្ញាធរខ្មែរ និងរដ្ឋាភិបាល បានចោទប្រកាន់ឡើយ
។ ជាដាច់ខាតត្រូវតែធ្វើការលប់ចោលបទចោទប្រកាន់មកលើរូបលោកទាំងឡាយ ហើយត្រូវប្រគល់អភ័យឯកសិទ្ធជូនលោកវិញ
ដែលលោកជាតំណាងរាស្រ្តជាប់ឆ្នោតស្របច្បាប់
ទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតនោះ ។
ប្រធានគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាពលោក សម រង្ស៊ី
បានថ្លែងទៅកាន់អ្នកគាំទ្រនៅ ក្នុងប្រទេសកាណាដាបន្តទៀតផងដែរថា ជាមួយគ្នានោះសូម្បីតែសហគមន៏អ៊ឺរ៉ុប
ក៏គេបានគាំ ទ្របេសកកម្មការងារក្នុងការទាមទាររបស់លោក
ដើម្បីឲ្យមានការបោះឆ្នោតមួយដែលត្រឹមត្រូវ និងយុត្តិ នៅប្រទេសកម្ពុជា
ដែលនេះក៏ជាការទាមទាររបស់អង្គការសហប្រជាជាតិផងដែរ ។ លោក សម រង្ស៊ី បន្តថា
នេះជាករណីថ្មីម្តងទៀតហើយ ដែលអង្គការសហប្រជាជាតិចេញមុខជួយកម្ពុជាទាមទារឲ្យមានការបោះឆ្នោតដោយសេរី
ត្រឹមត្រូវ និងយុត្តិធម៌ នៅកម្ពុជានោះ ។
លោក សម រង្ស៊ី មានប្រសាសន៏ទៀតថា ការទាមទារឲ្យមានការបោះឆ្នោតដោយសេរី
ត្រឹមត្រូវ និងយុត្តិធម៌ និងការទាមទារឲ្យមានការផ្លាស់ប្តូរ គជប ផងដែរនោះ គឺមិនមែនគ្រាន់តែជាការទាមទារបស់គណបក្សប្រឆាំងឡើយ
សូម្បីតែអន្តរជាតិ អង្គការសហប្រជាជាតិក៏គេធ្វើការទាមទារក្នុងករណីនេះផងដែរ
ដូចយើងបានឃើញនៅពេលនេះស្រាប់ ដែលនេះជាសំណាងប្រទេសកម្ពុជារបស់យើង ។ លោក សម រង្ស៊ី
បានបញ្ជាក់ទៀតថា ក្នុងនោះអង្គការសហប្រជាជាតិ
មិនត្រឹមតែទាមទារឲ្យមានការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើយ
គឺគេបានទាមទារយ៉ាងដាច់ខាតត្រូវតែមានវត្តមានរបស់ប្រធានគណបក្សប្រឆាំងគឺរូបលោក ( សម
រង្ស៊ី ) នៅក្នុងប្រទេសកម្ពុជាមុនការបោះឆ្នោតឆ្នាំ២០១៣ផងដែរ ។
លោក សម រង្ស៊ី បន្តទៀតថា
ឥឡូវនេះអន្តរជាតិបានចេញមុខក្នុងការជួយប្រទេសកម្ពុជាម្តង ទៀតហើយ ហើយការចេញមុខរបស់អង្គការសហប្រជាជាតិនេះមិនអាចមាននណាម្នាក់បដិ
សេធបានឡើយ ដែលនេះគឺជាពន្លឺនៃក្តីសង្ឃឹមរបស់គណបក្ស សង្គ្រោះជាតិ
ក្នុងការទទួលបានជ័យជំនះលើការបោះឆ្នោតឆ្នាំ២០១៣ ក្នុងការជួយសង្គ្រោះប្រទេសកម្ពុជា
និប្រជាពលរដ្ឋ ខ្មែរ ចេញពីកណ្តាប់ដៃអ្នកកាន់អំណាចសព្វថ្ងៃដែលបានដឹកនាំប្រទេសតាមរបៀបផ្តាច់ការ
នោះ ។
លោក សម រង្ស៊ី បន្តទៀតថា ក្នុងនោះសូម្បីតែនៅក្នុងតំបន់អាស៊ីរបស់យើងប្រទេសហ្វីលីពីន
ក៏បានទាមទារឲ្យមានការបោះឆ្នោតសេរី ត្រឹមត្រូវ យុត្តិធម៌ នៅកម្ពុជា
នៅទាមទាររដ្ឋាភិបាលខ្មែរលោក ហ៊ុន សែន
ឲ្យបើកផ្លូវឲ្យលោកបានវិលត្រឡប់ចូលប្រទេសកម្ពុជាវិញដោយគ្មានលក្ខ័ណ ដើម្បីដឹកនាំគណបក្ស
សង្គ្រោះជាតិ ចូលរួមការបោះឆ្នោតឆ្នាំ២០១៣ ។ ហើយលោកសូមជំរាបផងដែរថា
មិនត្រឹមតែប៉ុណ្ណឹងទេ តែបន្តិចទៀតនេះគឺមានប្រទេសជាច្រើនទៀតនៅលើពិភពលោកទាមទារមករដ្ឋាភិបាលខ្មែរ
ដូចអ្វីដែលអង្គការសហប្រជាជាតិ សហភាពអន្តរសភា IPU និងព្រឹទ្ធសភាហ្វីលីពីនផងដែរ ដែលនៅពេលនេះលោកមិនទាន់ប្រាប់ទេ ទុកឲ្យបងប្អូនតាមដាន
នឹងបានឃើញជាក់ស្តែងតែម្តងដោយខ្លួនឯងចុះ ។
ជាការពិតលោកសម រង្ស៊ី គឺជាមេដឹកនាដ៏មានឥទ្ធិពល
និងមានប្រជាប្រិយភាព ហើយការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ត្រូវតែមានវត្តមានរបស់លោកមកចូលរួម
ព្រោះលោកជាមេដឹកនាំគណ បក្សប្រឆាំងមួយរូបដែលត្រូវប្រគួតប្រជែងដោយស្មើភាពគ្នាជាមួយគណបក្សកាន់អំណាច
ក្នុងនោះរូបលោកក៏ជាបេក្ខភាពនាយករដ្ឋមន្រ្តីថែមទៀតផង ។
ដូចនេះការបោះឆ្នោតពុំមានវត្តមានរបស់លោកគឺមិនបាននោះឡើយ ហើយលោកក៏បានស្នើសុំកុំឲ្យរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ
ជាពិសេសលោក ហ៊ុន សែន កុំខ្លាចលោកខ្លាំងពេក បើចង់ដឹងថាអ្នកណាខ្លាំងពិតប្រាកដមែននោះ
គួរតែធ្វើការប្រគួតគ្នាប្រជែងដោយយុត្តិធម៌ និងស្មើភាពគ្នាទៅ ជាសវាងការប្រគួតតែម្នាក់ឯង
ហើយប្រឹងស្រែងក្តែងៗថាខ្លួនឯងខ្លាំងនោះ ៕

No comments:
Post a Comment
yes