សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, February 4, 2012

តំណាងរាស្ត្រគណបក្ស សម រង្ស៊ី ២ រូប ដាក់ពាក្យលាលែងពីតំណែង


​​ភ្នំពេញ៖ ​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ចំនួន​ពីររូប​ទៀតហើយ បានដាក់​ពាក្យ​លាលែង​ពី​អ្នក​តំណាង​រាស្ត្រ ឬ​សមាជិក​រដ្ឋសភា​។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​គណបក្ស សម រង្ស៊ី បាន​ប្រាប់​ នៅ​ព្រឹក​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១២នេះ​។​

​មន្ត្រីជាន់ខ្ពស់​បានអោយ​ដឹងថា លោក ម៉ែន សុថា​វរិ​ន្ទ្រ អ្នកតំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី មណ្ឌល​កំពង់ធំ និង​លោក ហូរ វ៉ាន់ អ្នកតំណាងរាស្ត្រ មណ្ឌល​ភ្នំពេញ បានធ្វើ​លិខិត​លាលែង ចេញពី​អ្នក​តំណាង​រាស្ត្រ​ជា​ផ្លូវការ ដោយ​ដាក់​ទៅ​លោក គង់ គាំ ប្រធានស្តីទី​គណបក្ស សម រង្ស៊ី កាលពី​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១២​។ ការលាលែង​នេះ គឺ​ដោយសារតែ​អ្នកតំណាងរាស្ត្រ​ទាំង​ពីររូប បាន​ជាប់​ជា​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣​។ ហេតុដូច្នេះ ហើយ​បានជា​ដាក់ពាក្យ​ធ្វើការ​លាលែង​។​

​មន្ត្រី​ដដែល​បាន​បន្តថា តាម​គម្រោង​លេខ​រៀង​បន្ទាប់​លោក ម៉ែន សុថា​វរិ​ន្ទ្រ និង​លោក ហូរ វ៉ាន់ ត្រូវ​ឡើង​ជំនួស ដោយ​លោក កែ​ត ឃី ជំនួស​លោក ម៉ែន សុថា​វរិ​ន្ទ្រ និង​លោក ដាំ សិទ្ធ ចាងហ្វាង​កាសែត មនសិការ​ខ្មែរ ជំនួស​លោក ហូរ វ៉ាន់​។ 

ការលាលែង​របស់​អ្នកតំណាងរាស្ត្រ​ទាំងពីរ​រូបនេះ គឺ​ដោយសារ​អ្នក​ទាំងពីរ បាន​ឈរឈ្មោះ​ជា​បេក្ខជន​​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៣ ហើយ​ដែល​ត្រូវបាន សមាជិក​ក្រុមប្រឹក្សា គណបក្ស សម រង្ស៊ី និង​គណបក្ស​ផ្សេង បាន​បោះឆ្នោតអោយ​ជាប់​ជា​បេក្ខជន​ព្រឹទ្ធសភា កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១២ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​។​

​លោក ហូរ វ៉ាន់ ដែល​បាន​លាលែង​ពី​តំណាងរាស្ត្រ បាន​ឈរឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ លំដាប់​ទី​២ នៅ​ភូមិភាគ​១ រាជធានី​ភ្នំពេញ ជា​លទ្ធផល​បណ្តោះ​អាសន្ន​គណបក្ស សម រង្ស៊ី នៅ​មណ្ឌល​ភូមិភាគ​១ ទទួលបាន ២ អាសនៈ និង​លោក ម៉ែន សុថា​វរិ​ន្ទ្រ ឈរឈ្មោះ​លំដាប់​ទី​១ នៅ​មណ្ឌល​ភូមិភាគ​៨ ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង ស្ទឹង ត្រែង រតនគីរី និង​មណ្ឌល​គី​រី ដោយ​ក្នុងការ​បោះឆ្នោត កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១២ ដោយ​លទ្ធផល​បណ្តោះអាសន្ន​គណបក្ស សម រង្ស៊ី បានទទួល ១ អាសនៈ ( នៅ​ភូមិភាគ​៨ )​។ 

​គួរ​បញ្ជាក់ថា ការលាលែង​ពី​អ្នកតំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី រហូតមកដល់​ពេលនេះ គឺមាន​ចំនួន ៥ នាក់​ហើយ ដោយ​លើក​ទី​១ កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១១ មាន​អ្នកតំណាងរាស្ត្រ​ចំនួន ៣ រូប បាន​លាលែង​។ តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ដែល​លាលែង​ទាំងនោះ បាន​ទៅ​ឈរឈ្មោះ សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា និង​បាន​ជាប់ឆ្នោត តាមរយៈ​ការបោះឆ្នោត កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១២៕​

No comments:

Post a Comment

yes