ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១២ ប៉ូលិសព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានដឹកនាំកំលាំង ចុះឆែកឆេរ នៅក្នុងទីតាំងក្រុមហ៊ុន ធីធីវ៉ាយ ( T.T.Y. ) ដែលបានបាញ់ប្រហារទៅលើប្រជាពលរដ្ឋ ៤ នាក់ រងរបួសជាទម្ងន់ ដោយសារកម្លាំងសន្តិសុខការពារក្រុមហ៊ុន ធី ធី វ៉ាយ (T.T.Y) បានប្រើកាំភ្លើង អាកា បាញ់រះ កាលពីវេលាម៉ាង ១០ និង ៣០ នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ នៅចំណុចវាល បី ក្នុងស្រុកស្នួល ខេត្តក្រចេះ។ ក្រុមហ៊ុននោះ មានទីតាំង នៅផ្លូវលេខ៦៣ កែងផ្លូវលេខ៣៣៤ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
កងសន្តិសុខក្រុមហ៊ុន ធីធីវ៉ាយនោះ មិនដឹងប៉ូលិសនាំខ្លួនទៅកាន់ខេត្តក្រចេះប៉ុន្មាននាក់ទេ ដោយ សារ តែប៉ូលិសចូលក្នុងទីស្នាក់ការក្រុមហ៊ុន ហើយបិទទ្វារ ក្រោយមកយកកងសន្តិសុខនោះ ដាក់ ក្នុងឡាន បើកចេញទៅបាត់។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋប្រមាណ ៤០០ នាក់ បានឈរបិទផ្លូវជាតិលេខ ៧៦ អា ភ្ជាប់ចរាចរណ៍ពីខេត្តក្រចេះ ទៅកាន់ខេត្តមណ្ឌលគិរី ចាប់តាំងពីព្រឹកម៉ោង ១១ ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២។ ការបិទផ្លូវតវ៉ានោះ ដើម្បីជំរុញឲ្យអាជ្ញាធររដ្ឋាភិបាលស្វែងរកដំណោះស្រាយក្នុងជម្លោះដីធ្លីរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ពិសេសពលរដ្ឋទាមទារឲ្យរដ្ឋាភិបាល ត្រូវចាប់ខ្លួនសន្តិសុខក្រុមហ៊ុន ធីធីវ៉ាយ ដែលបានបាញ់ប្រជាពលរដ្ឋឲ្យរបួស ៤ នាក់។
ហេតុការណ៍នោះ បានកើតឡើង នៅចំណុចវាលបី ក្នុងស្រុកស្នួល ខេត្តក្រចេះ ដែលជាព្រំប្រទល់នឹងខេត្តមណ្ឌលគិរី។ ប្រជាពលរដ្ឋ បានតវ៉ាចំពោះក្រុមហ៊ុនឯកជន ធីធីវ៉ាយ របស់លោកឧកញ៉ា ណា ម៉ារឌី ទីប្រឹក្សាលោក ហ៊ុន សែនដែលទទួលបានដីសម្បទានសេដ្ឋកិច្ច ជាង ៧.០០០ ហិកតា នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាំកៅស៊ូ។ ប៉ុន្តែគម្រោងរបស់ក្រុមហ៊ុននោះ ធ្វើឲ្យប៉ះពាល់ដល់ដីរបស់ប្រជាពលរដ្ឋដាំដំឡូងមី នាំឲ្យមានការតវ៉ា ឈានដល់អំពើហិង្សាកើតឡើង ដោយកងការពារក្រុមហ៊ុនធីធីវ៉ាយ ពីរនាក់ បានឈរលើឡាន កាន់កាំភ្លើងអាកា បាញ់លើហ្វ៊ូងអ្នកតវ៉ា នាំឲ្យរបួស ៤ នាក់៕

No comments:
Post a Comment
yes