ភ្នំពេញ៖ មួយរយះពេលកន្លងមកនេះគេបានមើលឃើញថា កម្មករដែលបានធ្វើចំណាកស្រុកទៅក្រៅប្រទេស ហើយត្រូវថៅកែធ្វើបាប នៅពេលនេះត្រូវបានគេបញ្ជួនមកក្នុងប្រទេសកម្ពុជាវិញ ជាបន្តបន្ទាប់ក្រោយពីមានការអន្តរាគមន៏ នានាពីគណបក្សប្រឆាំង សម រង្ស៊ី ។ បញ្ហាទាំងនេះត្រូវបានមន្ត្រីអង្គការមួយចំនួនបានបង្ហាញថា ពលករដែលធ្វើចំណាក់ស្រុកគឺជាបញ្ហាមួយដែលជាតួរនាទីរបស់រដ្ឋា ភិបាលកម្ពុជាត្រូវទទួលខុលត្រូវ ហើយត្រូវចាត់វិធានការដោះស្រាយប្រកដោយប្រសិទ្ធិភាព។ ដោយហេតុថា ករណីពលករ ខ្មែរធ្វើចំណាក់ស្រុកទៅរកការងារធ្វើនៅប្រទេសជិកខាង ដូចជាប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀត ជាភស្តុង បង្ហាញអោយឃើញថា រដ្ឋាភិបាលកម្ពុជា អសមត្ថភាពក្នុងការបង្កើតការងារសម្រាប់ប្រជា ពលរដ្ឋរបស់ខ្លួន។
ប្រសិនបើប្រទេសកម្ពុជាមានការងារធ្វើមានប្រាក់ចំណូលគ្រប់គ្រាប់ និងសមស្របអាចដោះ ស្រាយជីវភាពរស់នៅបាននោះ គឺពលករខ្មែរមិនចំបាច់ផ្សងគ្រោះថ្នាក់ធ្វើចំណាក់ស្រុកទៅរកការងារធ្វើនៅប្រទេសជិតខាងនិងប្រទេសក្នុងតំបន់រាប់ម៉ឺន រាប់សែននាក់ដូចសព្វថ្ងៃនេះទេ។
មន្រ្តីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានកត់សំណល់ថា ពលករខ្មែរជាច្រើននាក់ដែលត្រូវបានជួយសង្គ្រោះពីប្រទេសម៉ាឡេស៊ី មកកាន់ប្រទេសកម្ពុជាវិញ កាលពីពេលថ្មីៗនេះ និងពេលអនាគតដ៏ខ្លីខាងមុននេះទៀត បានធ្វើរៀបរាប់ពីទុក្ខលំបាក់ពេលធ្វើការងារជាអ្នកបំរើតាមផ្ទះ ក្នុងប្រទេសម៉ាឡេស៊ី។ ពលរកខ្លះបានវិលត្រឡប់មកដល់មាតុភូមិរបស់ខ្លួនវិញក្នុងលក្ខណះ ពិការសុខភាពយ៉ាធ្ងន់ធ្ងរ ហើយខ្លះទៀតមានកូនខ្ចីបីក្នុងដៃដោយសារតែថៅកែចិត្តអប្រិយ ឬម្ចាស់ផ្ទះចាប់រំលោភ។ នេះជារឿងគួអោយរន្ធត់សម្រាប់ពលការនី ខ្មែរទៅ ធ្វើការ ជាអ្នកបម្រើតាមផ្ទះក្នុងប្រទេសម៉ាឡេស៊ី ដែលរងទុក្ខវេនាគ្មានទីបញ្ចប់ ដោយសារតែខ្វះការគាំពារពីក្រសួងដែលពាក់ពន្ធ័ និងរដ្ឋាភិបាលកម្ពុជា។
សួមបញ្ជាក់ថាកាលពីចុងឆ្នាំ២០១១កន្លងទៅនេះ មានពលករខែ្មរចំនួន០៩នាក់ដែលធ្វើការជាអ្នកបម្រើតាមផ្ទះនៅក្នុងប្រទេសម៉ាឡេស៊ី បានបាត់បង់ជីវិតដ៏គួរអោយរន្ធត់ហើយរហូតមកទល់ពេលនេះ មូលហេតុនៃការស្លាប់នោះមិនទាន់ត្រូវបានលាតត្រដាងនៅឡើយទេ។ជាមួយគ្មាននេះផងដែលក្រសួងការ បរទេសអាមេរិចធ្លាប់បានចេញរបាយការណ៏ សម្លែងពីការព្រួយបារម្ភចំពោះ បទឧក្រិដ្ឋជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា ផងដែរជាពិសេស បទឧក្រិដ្ឋ ជួញដូរស្រ្តី និងកុមារ ដែលនៅតែកើតឡើងឥតឈប់ឈរ ហើយសមត្ថកិច្ចនៃប្រទេសកម្ពុជា មិនទាន់អាចទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពនៅឡើយ។
No comments:
Post a Comment
yes