សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 10, 2012

គណបក្ស ប្រឆាំង សម រង្ស៊ី សាទរទៅនឹងចំណាត់ការរបស់រដ្ឋាភិបាល លោក ហ៊ុន សែន

ភ្នំពេញ៖គណបក្ស សម រង្ស៊ី សារទរចំពោះ ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ដែលបាន ផ្តល់  ជួន​ទៅ​ប្រជាពលរដ្ឋរងគ្រោះដោយសារការអភិវឌ្ឍន៏ នៅខេត្តព្រះវិហារ។ ប៉ុន្តែ ក៏សង្ឃឹម​ ផងដែរថា​ចំណាត់ការរបស់រដ្ឋាភិបាល នឹងអនុវត្តន៏បានដោយជោយជ័យ ព្រោះ រយះ ពេល​កន្លង​មក​ តែងតែ​បានឮថា និងមានដំណោះស្រាយជួបប្រជាពលរដ្ឋ តែផ្ទុយ ទៅ វិញ គឺ​គ្រាន់​តែជាលេស​ ដើម្បីធ្វើ​អោយប្រជាពលរដ្ឋ មានភាពស្ងប់ស្ងត់មួយរយះប៉ុណ្ណោះ ហើយ មិន​ទាន់​​​ឃើញមានការ​អនុវត្តន៏​អោយ​បានដូចការសន្យានោះទេ។

លោក សុខ ណារៀន ជាសមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារមកពីគណបក្ស សម រង្ស៊ី​​​បានលើកឡើងថា លោកស្វាគមន៏នៅពេលដែលរដ្ឋាភិបាល បានផ្តល់ ដី ជួន ប្រជា ពល រដ្ឋក្រី​ក្រ ប៉ុន្តែលោក រំពឹងថាការសន្យារបស់រដ្ឋាភិបាល និងធ្វើអ្វីដូច ដែល ខ្លួន បាន សន្យា ។ លោក​បានបន្តថា រយះពេលកន្លងមកបានឮតែការសន្យាតែផ្ទុយទៅវិញ មិនដែល បាន ឃើញ ការ​អនុវត្តពីមន្ត្រីថ្នាក់មូលដ្ឋាន លោកបន្ថែមថា នេះប្រហែលជា រដ្ឋាភិបាល ធ្វើ ឡើង ដើម្បីជារូប ភាពមួយអោយល្អមើល អោយប្រជាពលរដ្ឋដែលជាជនរងគ្រោះ រំងាប់ ចិត្ត ឬ ដើម្បី​ប្រជាប្រិយ​ភាព ក្នុងការបិទបាំងកំហុសដែលខ្លួនបានធ្វើតែប៉ុណ្ណោះ។

ក្រុមអ្នកវិភាគមូយចំនូនបានមើលឃើញថា រដ្ឋាភិបាលកម្ពុជា បច្ចុប្បមិនមានឆន្ទះ​ពិត​ ប្រាកដក្នុងការដោះស្រាយរាល់បញ្ហាជួនប្រជាពលរដ្ឋនោះទេ។ គេបានអះអាង​ថា​ប្រ​សិន​​​បើ​រដ្ឋាភិបាលមានឆន្ទះដោះស្រាយពិតប្រាកដ​ មិនមែនទុកអោយ​ប្រជាពលរដ្ឋ ធ្វើការ​តវ៉ាដោយបិទផ្លូវ និងតវ៉ានៅតាមតំបន់នានា ជាញឹកញយ ជាពិសេសបាន ធ្វើដំណើរពីតំ​បន់ឆ្ងាយ​​​ដើម្បី​ឡើង​មកតវ៉ា​​នៅមុនផ្ទះ របស់លោកនាយករដ្ឋាមន្ត្រីហ៊ុន សែន សុំជំនួយ​អន្តរាគមន៏នានានោះទេ នេះ​បានបង្ហាញថា រដ្ឋាភិបាលមិនបានអើពើ និងសិក្សា​អោយ​បាន​ច្បាស់លាស់ មុននិងធ្វើ​ការអភិវឌ្ឍន៏ ព្រមទាំងគិតតែប្រយោជន៏បុគ្គលមួយចំនួនតូច ហើយ​ធ្វើ​​អោយ​ប៉ះពាល់ដការរស់នៅរ​បស់​ប្រជាពលរដ្ឋរាប់ម៉ឺនរាប់សែនគ្រូសារ។

សូមបញ្ជាក់ថា មន្ត្រី​រដ្ឋាភិ​បាល​បាន​ឯកភាព​ផ្តល់​ទី​តាំង​ថ្មី​មួយ​ទៀត​តាម​សំណើ​របស់​អ្នក​ភូមិ​ស្វាយ​ជ្រុំ​ ខេត្ត​ព្រះវិហារបន្ទាប់ ​ពី​មានការតវ៉ារបស់ក្រុមប្រជាពលរដ្ឋ​​ជាង​២០០នាក់​ ដែល​បាន​ធ្វើឡើង​​នៅ​ខាង​មុខ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​។ ជាពិសេសមុននិងទទួល​បាន​​តាមសុំណើប្រជាពលរដ្ឋ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​កន្ទួត​ ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះវិហារ​ ប្រជា​ពល​រដ្ឋ​បាន​នាំគ្នា​មក​ធ្វើ​ការ​ត​វ៉ា​នៅ​រាជធានី​ភ្នំពេញ​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន​ចំនួន​បួន​លើក​មក​ហើយ​ចាប់​តាំង​ពី​ពួក​គាត់​ត្រូវ​អាជ្ញា​ធរ​ខេត្ត​តម្រូវ​អោយ​ផ្លាស់​ប្តូរ​ទៅ​រស់​នៅ​នឹង​ភូមិ​ធម្មជាតិ​សម្តេច​តេជោ​វិញ​ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​កន្ទួ​ត​ដដែលនោះ ៕

No comments:

Post a Comment

yes