លោកមេធាវី ជូង ជូងី បានទៅកាន់តុលាការខេត្តកណ្តាលនៅព្រឹកមិញ ហែហមដោយ ក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីជាច្រើនរូប។ លោកមេធាវីប្រចាំគណបក្សសមរង្ស៊ី បានស្នើសុំលើកពេលឆ្លើយបំភ្លឺជាថ្មីម្តងទៀត ព្រោះមេធាវីការពារក្តីរបស់លោក ៧ រូប ដែលគណៈមេធាវីតែងតាំងឲ្យ មិនបានបង្ហាញខ្លួន នៅតុលាការ។ លោកជូងជូងី បានស្នើសុំលើកពេលម្តងមកហើយ កាលពីថ្ងៃទី១៨មករា ដោយសារពេលនោះ លោកជាប់រវល់តាំងសីលសមាធិ។
លោក ជូង ជូងី បានថ្លែងនៅមុខតុលាការខេត្តកណ្តាលថា លោកបានស្នើសុំទៅលោក ស៊ីន វីរៈ ចៅក្រមស៊ើបសួរ របស់តុលាការខេត្តកណ្តាល ដើម្បីលើកពេលទៅថ្ងៃក្រោយ ព្រោះពេលនេះ មានតែលោកមេធាវី សុខ សំអឿន ម្នាក់ប៉ុណ្ណោះ ដែលមកការពារក្តី។ រីឯមេធាវី ៧ រូបផ្សេងទៀត មិនមានវត្តមាន។ ចៅក្រមក៏បានព្រមព្រៀង តាមការស្នើសុំ។
អវត្តមានរបស់មេធាវី ៧ រូប ដែលគណៈមេធាវីបានចាត់តាំងការពារលោកជូងជូងីមកពីក្រុមមេធាវីទាំង៧ រូបពុំបានទទួលលិខិតកោះហៅរបស់លោកចៅក្រមដើម្បីចូលការពារក្តីឲ្យមេធាវីគណបក្សប្រឆាំង។ ប៉ុន្តែអ្នកនាំពាក្យគណៈមេធាវី បានអះអាងថា ក្រុមមេធាវីទាំង ៧ រូប បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការពារក្តីលោកជូងជូងី។
លោកជូង ជូងី ជាប់ចោទពីបទរំដោះជនជាប់ចោទ ចេញពីពន្ធនាគារ ខេត្តកណ្តាល កាលពីថ្ងៃទី២៣កញ្ញាឆ្នាំ២០១១។ ក៏ប៉ុន្តែលោក ជូង ជូងី អះអាងនៅព្រឹកមិញថា លោកមិនមានកំហុស ហើយលោកធ្វើតាមតួនាទីជាមេធាវី ព្រោះការឃុំខ្លួនកូនក្តី ជាសកម្មជនគណបក្សសមរង្ស៊ី កាលណោះ មិនមានដីកាឡើយ។
រីឯអ្នកនាំពាក្យគណបក្សសមរង្ស៊ី លោក យឹមសុវណ្ណ ដែលអមដំណើរលោក ជូង ជូងី ទៅកាន់តុលាការខេត្តកណ្តាលជាមួយនឹងតំណាងរាស្ត្រច្រើនរូបផ្សេងទៀតបានចាត់ទុកករណី របស់លោកជូងជូងីថាជារឿងនយោបាយ ដែលនឹងជះឥទ្ធិពលអាក្រក់និងធ្វើឲ្យមានការប៉ះពាល់ដល់ការវិនិយោគទុនបរទេសនៅកម្ពុជា។ តាមលោកយឹមសុវណ្ណ ករណីប្តឹងចោទប្រកាន់លោកមេធាវីជូងជូងី ជាបញ្ហានយោបាយដើម្បីគំរាមកំហែងដល់គណបក្សសមរង្ស៊ី។
ក្នុងសំណុំរឿងប្តឹងផ្តល់នេះ តំណាងរាស្ត្រគណបក្សសមរង្ស៊ី លោក ចាន់ ចេង ក៏ត្រូវបានចោទប្រកាន់ពីបទផ្តល់មធ្យោបាយឲ្យជនជាប់ចោទរត់គេចពីពន្ធនាគារ។ ក៏ប៉ុន្តែលោកចាន់ ចេងនៅមុនពេលរដ្ឋសភាដកអភ័យឯកសិទ្ធិសភារបស់លោក កាលពីថ្ងៃទី២០ធ្នូ បានរត់គេចទៅក្រៅប្រទេស៕
វិទ្យុ បារាំង

No comments:
Post a Comment
yes