សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, February 13, 2012

បុស្បា ប៉ាន់​ ​រក​បាន​​ប្រាក់​​​សប្បុរសធម៌​​​ជួយ​កុមារ​​​​ក្រីក្រ​​​​​ចូល​រៀន​



រាជធានីភ្នំពេញ  ៖ ​ ​មិន​មែន​ប្រាក់​​​​កំរៃ​​​​​មិន​​សំខាន់​​​ទេ តែ​​បុស្បា ប៉ាន់ ​​មិន​​​ខ្វល់​ពី​រឿង​​នោះទេ ​​គឺកាលពី​​រាត្រី​​​​ថ្ងៃសៅរ៍​ទី​​១១ កុម្ភៈ​ ​​ឆ្នាំ២០១២​ ​​នៅ​​សាកល​វិទ្យាល័យ​​​​បញ្ញា​​​សាស្ត្រ​​ក្នុង​រាជធានី​​​​ នាង​​បាន​ចូលរួម​​ក្នុង​​កម្ម​វិធី​​​​ប្រគំ​តន្ត្រី​​​​​​​សប្បុរសធម៌​​​ដើម្បី​​​ស្វែងរក​​​​​ប្រាក់​​​ក្នុងឧត្តម​គតិ​​​​​ដ៏​ថ្លៃថ្លា​​​ គឺជួយ​ដល់​​​កុមារ​​​​ក្រីក្រ​​នៅតាម​​ដង​ទន្លេ​​​សាប ​និង​ទន្លេ​​​​មេគង្គ​​ ឱ្យ​បាន​​​​ចូល​រៀន​​​​ស្វែងរកពន្លឺ​​​សម្រាប់​​​អនាគត​​ពួកគេ  ។ 


មាន​​ប្រិយ​​មិត្ត​​​​ទស្សនិកជន​​​​ច្រើន​បាន​​​ចូល​រួម​​​​នាឱកាស​​នោះ​ ដែល​សំដែង​​នូវ​​​ការគាំាំទ្រ​ទេព​​​កោសល្យ​​​របស់​​បុស្បា ប៉ាន់ ​​​​​ព្រម​ទាំង​​​ឧត្តម​​​គតិ​​​របស់​នាង​​ចំពោះ​​​​បុព្វ​ហេតុ​​​សង្គម​នោះ  ។ នេះ​ជា​​​​ឧត្តម​គតិ​​​របស់​​សិល្ប​ការិនី​​​​មួយ​​រូប​​​ ហើយ​​​វាជា​​​​គំរូសម្រាប់​​អ្នក​​ឯទៀត ។

ទស្សនិកជន​​​​ទាំងអស់​​​​ត្រូវ​​តារា​ចម្រៀង​​​​​បុស្បា​ ប៉ាន់ ​ អន្ទង​អារម្មណ៍​​​​​​​ឱ្យ​​ឈាន​​ចូល​​ក្នុង​ពិភព​​​​ដ៏សែន​​​រំភើប​​​ទៅតាម​​​អត្ថ​​ន័យ​​​បទ​ចម្រៀង​​ និង​​​ទឹក​ដម​សំឡេង​​​ដ៏​សែន​​ពីរោះ​​​របស់​នាង ។ នាង​​​​​ច្រៀង​​ចំនួន​៣​បទ​​ ហើយ​​​​បទ​នីមួយ​ៗ​​​ទទួល​បាន​​​នូវ​ការ​​​តប​ស្នង​​ពី​​​ប្រិយ​មិត្ត​​​ទស្សនិកជន​​​ចេញពី​​​ដួង​ចិត្ត​​ពួក​​គេ​តាម​​​រយៈ​ការ​​ទះដៃ​​​អបអរ​​សាទរ​ និង​​សំដែង​​ការពេញ​​ចិត្ត ។  ​បុស្បា ប៉ាន់ ​​ ​​អាច​ច្រៀង​​​​បាន​​ច្រើន​បទ​​​​​ ច្រើ​នភាសា​​ តែ​រាត្រី​​នោះ​នាង​​បំពេអារម្មណ៍​​​អ្នក​គាំទ្រ​​ខ្លួន​ចំនួន​​បីបទ គឺ​បទ​​​ជីវិត​កូន​ស្រី​​អ្នក​​នេសាទ ត្រូវ​នឹងប្រភព​​ដែល​នាង​​​​ត្រូវ​ជួយ​ដល់​​​កុមារក្រីក្រ​​បាន​​ចូល​​សាលា។  បទទីពីរ របស់​នាង​​ គឺបទ​​​ នឹក​ឃើញ​​ទាំងអស់​​ ​និង​បទ​ភាសា​​អង់​គ្លេស «​My Ship »ប្រគំ​​​ព្យ៉ាណូ​ ដោយ​​​ភរិយា​​លោក​​តឺរ៉ូ  ជីន​ណៃ ​អតីត​​​ប្រធាន​​​តំណាង​​​អង្គការ​​​យូណេស្កូ​​ ​​ប្រចាំកម្ពុជា និង​បច្ចុប្បន្ន​​​ ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​​​កម្ពុជា ។
បុស្បា ​ប៉ាន់ ​ ​​លេចធ្លោ​ណាស់​​ទៅ​ហើយ​​ ​តែសិល្បករ​​​​ផ្សេង​ទៀត​​បាន​​​ចូលរួម​​លើក​​កម្ពស់​​​​​កម្ម​វិធី​​ប្រគំ​តន្ត្រី​​​​​​​សប្បុរសធម៌​​​​​​នោះដែរ ​គឺ​ពូឃ្លាំង​​ ​​លោក​​​នេន ទុំ និង​​​ក្រុម​​​សិល្បៈ​​Animation  ។  អ្នក​​ទាំងអស់​​សុទ្ធតែ​គាំទ្រ​បុស្បា ប៉ាន់ ​ ​ក្នុង​គំនិត​​ ជួយ​ដល់​​កុមារ​ក្រីក្រ​​​​ឱ្យ​បាន​​​​ចូល​រៀន ។
លោក​​តឺរ៉ូ ​​ជីនណៃ  ​មាន​​ប្រសាសន៍​ថា  ​តាម​​រយៈ​​ការ​ច្រៀង​​​​របស់​បុស្បា​ ប៉ាន់ ​ដើម្បី​​​អង្គាស​ប្រាក់​​ជួយ​កុមារ​​ក្រីក្រ​នេះ ជា​ការ​លើក​​ទឹក​ចិត្ត​​​ដ៏​មាន​ប្រយោជន៍​​​​​​ណាស់​​​​ដល់​សង្គម​​កម្ពុជា ។ បុស្បា ប៉ាន់ ​​​បង្ហាញ​ទេពកោសល្យ​​សិល្បៈ​​របស់​ខ្លួន​ លើកទឹក​ចិត្ត​​​ដល់​​ពល​រដ្ឋខ្មែរ​ ក្នុង​​កិច្ចការ​​​សប្បុរសធម៌​​ និង​ចូល​​រួម​​​អភិវឌ្ឍ​​ប្រទេស​​​របស់​​​ខ្លួន​ ។
លោក​​​សរសើរ​បុស្បា ប៉ាន់  ​ថា ជា​យុវតី​​មាន​ទេពកោសល្យ​​​ដ៏​អស្ចារ្យ​​ដែល​​​ធម្មជាតិ​​​ផ្តល់​ឱ្យ​​​​​នាង​​​ ឯឪពុក​ម្តាយ​​​របស់​នាង​​ជួយ​ជំរុញ​​​​បន្ថែម​​​​កាន់​តែ​​​ធ្វើ​ឱ្យ​​នាង​មាន​​​​ភាព​​លេចធ្លោ​​​​​​ថែម​ទៀត​ ។​
លោក​ថ្លែង​​ថា «បុស្បា ប៉ាន់ ​នៅ​ក្មេង​​​​ដូច្នេះ​នាង​​​ត្រូវ​ទៅ​កាន់​​សាលា​រៀន​​ដូច​កុមារ​​ធម្មតា​​​ ប៉ុន្តែ​នាង​​ត្រូវ​​​​បាន​​​បង្ហាត់​​ឱ្យ​​ដឹក​នាំជីវិត​​ប្រកប​ដោយ​គុណ​តម្លៃ​ ព្រោះ​​នាង​មាន​​ទេព​កោសល្យ​​​​ច្រើន​ទាំង​ការ​ច្រៀង​ ការ​លេង​ឧបករណ៍​ភ្លេង​ និង​​កីឡា »។
លោក​សឺន​​ ស៊ូប៊ែរ្តិ៍ សមាជិក​​ក្រុម​​ប្រឹក្សា​​ធម្ម​នុញ្ញ​​​ ដែល​អញ្ជើ​ញ​​ចូល​រួម​​ជា​កិត្តិយស​​​​នា​ឱកាស​​នោះ​ដែរ ​​មាន​ប្រសាសន៍​ថា​ «យើង​មិន​មាន​​ក្មេង​​​មាន​ទេព​កោសល្យ​ដូច​បុស្បា ប៉ាន់ ​ ​​​ឡើយ​​ ពីមុន​មក ដូច្នេះ​​​បើ​យើង​​​រួម​គ្នា​​ជួយ​​លើក​ស្ទួយ​នាង​​ថែមទៀត​​ នាង​​នឹងអាច​​ប្រឡូក​ក្នុង​​ឆាក​អន្តរជាតិ​​ ​បាន» ។
លោក​​​កុល ​ផេង ​​ទេសរដ្ឋមន្ត្រី​​​ និង​ជា​សាកល​​វិទ្យា​​​ធិការ​​សាកល​វិទ្យា​​ល័យ​​​បញ្ញា​សាស្ត្រ​​ទី​ដែល​​កម្មវិធី​​​ប្រគំ​​​តន្ត្រី​​​​រៀបចំ​​ឡើង​​នោះ​​ថ្លែង​ថា «​យើង​​ប្រគំ​​​តន្ត្រី​​​ប្រមូល​​ប្រាក់​ ​ជួយ​កុមារ​ក្រីក្រ​​នៅដង​ទន្លេសាប​ និង​តាម​​​ដង​ទន្លេ​​មេគង្គ​​  បាន​ទៅ​​​សាលា​រៀនគឺជា​ទាន​​​​ជួយសង្គ្រោះ​​ដ៏​​សំខាន់​ដែល​​យើង​​អាចធ្វើ​​នៅពេល​​ណា​ក៏​បាន​​ ។ ​ជីវិត​មនុស្ស​តែងតែ​ជួបរឿង​​ក្នុងជីវិត​ គឺសេចក្តី​​សុខនិង​សេចក្តី​​ទុក្ខ ​ហើយ​​បើ​យើង​​ម្នាក់ៗ​ចង់​​សុខ និង​​គិត​​ថាជួយ​​​អ្នក​កើត​ទុក្ខ​ម្តេច​បាន គឺជួយ​បាន​ ព្រោះ​​ការជួយ​អ្នក​មាន​ទុក្ខ​ធ្វើឱ្យ​​យើង​បាន​​សុខ»។
លោក​​ស្រី​​ដូមីនីក ឌូហ្វ្រេក មន្ត្រី​ទំនាក់​ទំនង​​​​សាធារណៈ​នៃក្រុម​​​ហ៊ុន  RMAគ្រុប មាន​ប្រសាសន៍​ថា  បុស្បា ប៉ាន់ ​មាន​​​សំឡេង​កាន់​​តែ​​ខ្ពស់​ទៅៗ​ពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះ​ថ្ងៃអនាគត​ ​នាង​នឹង​​ល្បី​ល្បាញ​​​​លើ​ឆាក​អន្តរជាតិ​​ដោយសារ​​មាន​ទេព​​​កោសល្យ​​​ចម្រុះ​ និង​អាច​​និយាយ​​បាន​ជា​​ច្រើន​​ភាសា​ដូចជា​​ ភាសា បារាំង​ ​អង់​គ្លេស​ ​ឡាវ ជា​ដើម ។
នៅរាត្រី​​​​នោះ​មាន​​​​ការ​​រៀបចំ​​ចាក់​បញ្ចាំង ខ្សែវីដេអូ កម្មវិធី​​ប្រគំ​តន្ត្រី​ព្រះ​​គុណ​គ្រូ​ដែល​​រៀបចំ​​ធ្វើ​នៅ​​​ប្រាសាទ​​​បាយ័ន​ កាលពី​​ឆ្នាំ២០១១​ផង​ដែរ ​ដើម្បី​​ឱ្យ​ទស្សនិកជន​​​ទស្សនា​​មុន​ការ​​ចាប់​ផ្តើម​​​ប្រគំ​​តន្ត្រី​​សប្បុរសធម៌​​ដែល​​ដឹកនាំ​​​រៀបចំ​​ឡើង​​ដោយ​​​លោក​​ប៉ាន់ ម៉េងហ៊ាង​ ​ ដែលជា​ឪពុក និង​ជា​​ផ្នែក​​មួយ​នៃការ​​​រុញ​បុស្បា ប៉ាន់​​​ ឱ្យ​​រះ​​ចិញ្ចាច​ក្នុង​​វេហាស៍​​​សិល្បៈ ។
អ្នក​​​អង្គ​ម្ចាស់​​ស៊ីសុវត្ថិ​ ពង្សនារី  មុនីពង្ស​  មាន​​បន្ទូល​ថា ​បុស្បា ប៉ាន់  ​នឹង​មាន​​អនាគត​​ភ្លឺ​ស្វាង​​ ជា​មោទនភាព​​សម្រាប់​​ជាតិ ហើយ​​ជឿ​ថា ការ​ខិតខំ​​​របស់​នាង ​​​និង​ក្រុម​គ្រួសារ​​នឹង​ជោគ​​ជ័យ​​​​ជានិច្ច ។ 
និស្សិត​​សាកល​វិទ្យាល័យ​​បញ្ញា​សាស្ត្រ​ដែល​​ចូល​​រួម​ទស្សនា​​​ការ​ប្រគំ​តន្ត្រី​​​​​របស់​​បុស្បា ប៉ាន់  ​​សុទ្ធ​តែ​កោត​​សរសើរ​​​ឧត្តម​គតិ​​​របស់​​នាង​​ដែល​​​គិតគូរ​​ដល់​​​កុមារក្រីក្រ​​​ឱ្យ​​បាន​ចូល​​​រៀន ​​​​ហើយ​​​ប្រាថ្នា​​​ចង់​​ឃើញ​នាង​​ និង​លោក​​ឪពុក​​របស់​នាង​​ រួម​ជាមួយ​​ក្រុមគ្រួសារ​បង្កើត​​​កម្មវិធី​​ផ្សេងៗ​​បន្ត​បន្ទាប់​​ទៀត ​​​ដែល​​រួម​​ចំណែក​​ដល់​ការ​​ជួយ ​សង្គម ។
សម្រាប់​​បុស្បា ប៉ាន់ ​និង​ក្រុម​​​គ្រួសារ​ការ​​រួម​ចំណែក​​លើក​ស្ទួយ​​​សិល្បៈ​​​វប្បធម៌​​​​ជាតិ និង​ការ​ជួយ​សង្គម​គឺ​នៅជាមួយគ្នា ហើយ​ឧត្តមគតិ​​​នេះ​​​មាន​ជា​ដរាប ៕


កោះសន្តីភាព

No comments:

Post a Comment

yes