សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 3, 2012

ការ​ធ្លាក់​ព្រិលខ្លាំងនៅជប៉ុន​​ បានសម្លាប់​មនុស្ស​៥៣​នាក់​ និងរបួស៥៧៤​នាក់ ​


 ក្រុង​តូ​ក្យូ៖ ការ​ធ្លាក់​ព្រិលខ្លាំង ​បាន​បណ្តាល​ឲ្យ​មនុស្ស​​៥៣​នាក់ ស្លាប់ និង​រាប់​រយ​នាក់​ផ្សេង​ទៀត​រង​របួស​នៅ​ក្នុង​​ខេត្ត​ជា​ច្រើន​នៅ​ភាគ​ខាង​លិច និង​ខាង​ជើង​នៃប្រទេស​ជប៉ុន។
ការ​បាត់​បង់​ជីវិត​មនុស្ស​នេះ បាន​កើត​ឡើង​នៅ​ក្នុងខេត្ត​ចំនួន​៥​ដំបូង​ តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ជប៉ុន​​នៅ​តំបន់​តូ​ហូគូ និងខេត្ត​​ហុកកៃ​ដូ ដោយមាន​​អ្នក​ស្លាប់​១២​នាក់​នៅ​​ខេត្ត​នីអ៊ីហ្គាតា​​ ១១​នាក់​នៅ​​ខេត្ត​ហុក​កៃដូ​ ៩​នាក់​នៅ​ខេត្ត​អាអូមូរី ៨នាក់​នៅ​ខេត្ត​​ណាហ្គាណូ និង​៦​នាក់​ទៀត​នៅ​ខេត្ត​អាគីតា​ ។
គេ​​បាន​រាយការណ៍​ថា ​ចំនួន​អ្នករង​របួស​មាន​ជាង​៥៧៤​នាក់ ដោយ​ជាង​១០០​នាក់ ស្ថិត​​ក្នុង​ខេត្ត​៤​ក្នុង​ចំណោម​ខេត្ត​៥​ដែល​រង​គ្រោះ​ខ្លាំង​បំផុត​ដោយ​សម្ពាធខ្យល់​ត្រជាក់​ខ្លាំង​​​ដែល​បានបោក​បក់កាត់​តំបន់​នេះ​។

No comments:

Post a Comment

yes