សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 14, 2012

ប្រធានការិយាល័យអប់រំស្រុកខ្សាច់កណ្តា រងនូវការចោទប្រកាន់ថាបានប្រព្រឹត្តអំពីពុករលួយ

ខេត្តកណ្តាល៖ អំពើពុករលួយគឺជារឿងរស៊ើបមួយគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា ពីមួយ​ថ្ងៃទៅមួយថ្ងៃ អំពើពុលរលួយឡើងដោះស្លែនេះ បានធ្វើឲ្យប្រទេសកម្ពុជាកាន់តែក្រីក្រទៅៗ
ជំពាក់បំណុលបរទេសឡើងរុំកោះទៅហើយ ។

យ៉ាងណាម៉ិញ បើយោងតាមសេចក្តីរាយការណ៏របស់គ្រូបង្រៀននៅក្នុងស្រុកខ្សាច់កណ្តាល
ខេត្តកណ្តាលបានឲ្យដឹង លោកប្រធានការិយាល័យស្រុកខ្សាច់កណ្តាល លោក ឈៀក ប៊ុនធឿន
បានកំពុងតែប្រព្រឹត្តិអំពើពុករលួយតាមរយៈការកាត់ប្រាក់បៀវត្សន៏របស់គ្រូបង្រៀនក្នុងម្នាក់
១ពាន់រៀល
ដែលការកាត់ប្រាក់បៀវត្សន៏នេះគឺកើតមានជាយូណាស់មកហើយ ដោយពុំមាន
គ្រូបង្រៀនណាម្នាក់ហ៊ានចេញមុខធ្វើការតវ៉ានោះឡើយ ដោយកាលពីប៉ុន្មានឆ្នាំមុនកាត់ក្នុងគ្រូ
ម្នាក់គឺ៦រយរៀល បន្ទាប់មក៨រយរៀន ហើយនៅខែកុម្ភៈ ឆ្នាំ២០១២ គឺការកាត់បានឡើងទៅដល់
១ពាន់រៀល ដែលធ្វើឲ្យលោកគ្រូអ្នកគ្រូមិនពេញចិត្តកាន់តែខ្លាំងឡើង ចំពោះអំពើពុលរលួយ
របស់លោកប្រធានការិយាល័យស្រុកខ្សាច់កណ្តាលរូបនេះ ដោយពួកគាត់បានលើកឡើងថា
នេះជាអំពើមួយដ៏អយុត្តិធម៌ណាស់ចំពោះគ្រូបង្រៀន ព្រោះគ្រូបង្រៀនខិតខំទាំងកំលាំងចិត្តនិង
កម្លាំងកាយ ដើម្បីបង្រៀនកូនខ្មែរឲ្យមានចំនេះដឹង ដើម្បីចូលរួមក៏សាងសង្គមជាតិ តែបែជា
លោកប្រធានការិយាល័យស្រុកកាត់ប្រាក់បៀវត្សន៏ដ៏បន្តិចបន្ទួលរបស់គាត់បែបនេះបន្ថែមទៀត
ដោយលោកប្រធានការិយាល័យសំអាងថា ជាសោហុយសម្រាប់ការធ្វើដំណើរទៅបើប្រាក់ខែជូន
គ្រូទូទាំងស្រុក ។

ពាក់ព័ន្ធទៅនិងបញ្ហាខាងលើនេះលោកប្រធានការិយាល័យស្រុកបានអះអាងថា លោកបានប្រជុំ
គ្រប់នាយកទាំងអស់សម្រេចដក១ពាន់រៀលជាសោហុយធ្វើដំណើរ ដោយខាងស្រុកគឺពំមាន
ខ្ទង់ណាដែលត្រូវចំណាយលើការធ្វើដំណើរនេះ ដោយលោកក៏បានទទួលស្គាលផងដែរថាដោយ
ដោយសារតែអតិផរណានៅលើទីផ្សារគឺមានតម្លៃថ្លៃ ។

មានការលើឡើងថាតើការធ្វើដំណើរពីស្រុកខ្សាច់កណ្តាល់ មកដល់មន្ទីការិយាល័យខេត្តត្រូវចំ
ណាយអស់ប៉ុន្មានហេតុអីក៏ច្រើនដូចនេះ ព្រោះគ្រូនៅក្នុងស្រុកខ្សាច់កណ្តាលជាង១ពាន់នាក់
ឯណោះ ។ លោក សុន ឆៃ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី បានលើកឡើងថា រាល់ការធ្វើ​ដំណើររបស់មន្រ្តីការរិយាល័យស្រុកគឺជាចំណាយទាំងស្រុករបស់ស្រុក មិនត្រួវមកកាត់ប្រាក់
បៀវត្សន៏បន្តិចបន្ទួចរបស់ពួកគាត់នេះទេ បើមិនបានដំឡើងឲ្យពួកគាត់សូមកំកាត់បន្ថែមទៅបាន
ហើយ ៕

No comments:

Post a Comment

yes