សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 16, 2012

ថៅកែរថយន្ដក្រុង ជិះលុច្សស៊ីស ៥៧០ ត្រូវស្រីស្នេហ៍ បើកលុច្សស៊ីស ៣០០ ដេញ បុក

ភ្នំពេញ ៖ ថៅកែរថយន្ដក្រុងមួយរូប ដែលជិះរថយន្ដលុច្សស៊ីស៥៧០ ដឹកស្រីដើរ លេងត្រូវបានស្រីស្នេហ៍ម្នាក់ទៀត ដែលជិះ រថយន្ដលុច្សស៊ីស ៣០០ឃើញ បើកដេញ បុកតាំងពីម្ដុំស្ដុបដេអិន រហូតដល់បុរីសុភ មង្គល បណ្ដាលឱ្យខូចខាត រថយន្ដអស់ មួយ ចំនួន រួចហើយក៏បើកយកទៅជួសជុលដោយ ខ្លួនឯងបាត់ទៅ ដោយមិនហ៊ានប្ដឹងសមត្ថ កិច្ចនោះទេ ព្រោះខ្លាចខ្មាសគេ ។
ហេតុការណ៍ថៅកែរថយន្ដក្រុង ត្រូវស្រី ស្នេហ៍បើករថយន្ដដេញបុកធ្វើឱ្យផ្អើលគេ ឯងទាំងយប់នេះ បានកើតឡើងកាលពី យប់ ថ្ងៃទី១៤ ខែមីនា កន្លងទៅនេះ នៅតាមដង ផ្លូវជាតិលេខ ៦អា ចំណុចមុខបុរីសុភមង្គល ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌ ឫស្សី កែវ រាជ ធានីភ្នំពេញ ។ អ្នកឃើញហេតុការណ៍បាន ឱ្យដឹងថា កាលពីយប់មុនកើតហេតុគេឃើញ ថៅកែរថយន្ដ ក្រុង ម្នាក់ ដែលជាជនជាតិ ឥស្លាម បានបើករថយន្ដលុច្សស៊ីសស៊េរី ៥៧០ ពាក់ស្លាកលេខ ភ្នំពេញ 2Q 006... បានដឹកស្រី ក្មេងម្ នាក់តាមផ្លូវកម្ពុជាក្រោម ពីលិចទៅកើត។
លុះបើកមកដល់ស្ដុបដេអិន ស្រាប់តែមានរថយន្ដលុច្សស៊ីស ស៊េរី RX 300 មួយ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Q 219... ដែលគេស្គាល់ឈ្មោះ រី បានបើក ដេញតាមបុកពីក្រោយ ហើយរថយន្ដរបស់ ថៅកែ រថយន្ដក្រុង បានបើករត់រហូតឆ្លង ស្ពានជ្រោយចង្វារដល់មុខបុរីសុភមង្គល ស្រាប់តែរថយន្ដលុច្សស៊ីស RX 300 បើក ដេញ ទាន់ហើយបុកពីក្រោយតែម្ដង ធ្វើឱ្យ រថយន្ដលុច្សស៊ីស ៥៧០ ខូចខាតបន្ដិចបន្ដួច ហើយក៏កើតការផ្អើលឆោឡោតែម្ដងទៅ ។ ក្នុងនោះគេឃើញសមត្ថកិច្ចចុះទៅអន្ដរាគមន៍ ផងដែរ ។ ប៉ុន្ដែ ក្រោយមកពួកគេក៏សម្រប សម្រួលគ្នា ហើយបើកចេញ រៀងៗ ខ្លួនទៅ ដោយមិនមានការប្ដឹងផ្ដល់គ្នាអ្វីនោះទេ ទំនងជាខ្លាចខ្មាសគេ។ ចំណែករថយន្តស្រីស្នេហ៌នោះ ក្រោយកើត ហេតុបាន បើក រថយន្ដរបស់ខ្លួន យកទៅចូលការ៉ាស់ជួស ជុលមួយកន្លែងនៅម្ដុំរង្វង់មូលទួលគោក បាត់ទៅ ។
ប្រភពព័ត៌មានពីអ្នកធ្លាប់ស្គាល់លោក ថៅកែរថយន្ដក្រុង បានបង្ហើបឱ្យដឹងថា លោកថៅកែរថយន្ដក្រុងរូបនេះ ជាមនុស្ស ពូកែបំផុតរឿងស្រីញីក្រៅផ្ទះ រហូតភ្លេច អស់ប្រពន្ធកូនទៀតផង ហើយអារឿងស្រី ច្រើននេះកន្លងមក ក៏ឧស្សាហ៍មានជម្លោះ ជាញឹកញាប់ផងដែរ ៕

No comments:

Post a Comment

yes