សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 16, 2012

Photo by Lookingtoday 
វាពិតជាអស្ចារ្យ រកពាក្យនិយាយមិន ត្រូវមែន ។ ពាក្យថា ស្នេហា គឺមានអត្ថន័យ ធំធេង និង​ជ្រាល​ជ្រៅបំផុត ដែលគ្មានអ្នក ណាអាចវាស់ ស្ទង់បានឡើយ ។ ជាក់ស្ដែង នៅក្នុងពេលថ្មីៗនេះ មានគូស្នេហ៍មួយគូ បានព្រមព្រៀងចងដៃគ្នា ហើយសុខចិត្ដ សម្លាប់ខ្លួនទាំងពីរ នាក់ ដើម្បី​បញ្ជា
ក់នូវការ ស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ពួកគេ ។រឿង ហេតុនេះបានកើតឡើង នៅប្រទេសបង់ក្លា ដេស ទីក្រុងហ្គូផាហ្គាន់ ដែលមានចម្ងាយ ១០៤ គីឡូម៉ែត្រពីរាជធានី ។

តាមព័ត៌មានបានឱ្យដឹងថា នាពេល កន្លងទៅនេះ មានគូស្នេហ៍វ័យក្មេងមួយគូ ដែលរស់នៅ​ប្រ​ទេស​បង់ក្លាដេស បាន សម្លាប់ខ្លួនជាមួយគ្នា ក្នុងថ្ងៃបុណ្យនៃ សេចក្ដីស្រឡាញ់ ដើម្បីបញ្ជាក់​ពី​ភាពស្មោះ ស្ម័គ្ររវាងគ្នា និងគ្នា ដោយសារតែភាគីខាង ស្រីត្រូវឪពុក-ម្ដាយបង្ខំឱ្យរៀបការជាមួយ បុរសផ្សេង ។

បើតាមសំដីរបស់ប៉ូលីស ប្រចាំនៅតំបន់នោះបាននិយាយថា ក្មេង ជំទង់ទាំងពីរនាក់នេះ បាន​លោតសម្លាប់ខ្លួន ពីលើអគារក្រុមហ៊ុន ទូរស័ព្ទដ៏ខ្ពង់មួយ ។ រឿងហេតុនេះ គឺបណ្ដាលមក​ពីភាគី​ខាងស្រី បានរៀបការទាំងបង្ខំ តាំងពីពីរខែមុនមក ម្ល៉េះ ដែលប្ដីរបស់នាងមានអាយុលើសនាង ដល់ទៅជាង ៣០ឆ្នាំឯណោះ ។

ប៉ុន្ដែនៅថ្ងៃ បុណ្យនៃសេចក្ដីស្រឡាញ់យុវតីវ័យ ១៦ឆ្នាំ រូបនេះ បានណាត់ជួប ជាមួយនឹងសង្សារ យ៉ាងសម្ងាត់ ដែលគេមានវ័យ ១៧ឆ្នាំ ហើយពួកគេបាន សម្រេចចិត្ដផ្ដាច់សង្ខារជា មួយគ្នាតែ​ម្ដងទៅ ។

ប៉ូលិសរូបនេះបានឱ្យ ដឹងទៀតថា មុនពេលសម្លាប់ខ្លួននោះ គឺ ភាគីខាងប្រុសបានទូរស័ព្ទ ទៅ​​ប្រាប់បង ប្រុសរបស់ខ្លួនថា ខ្លួន និងមិត្ដស្រីនឹងស្លាប់ នៅថ្ងៃបុណ្យនៃសេចក្ដី ស្រឡាញ់ជាមួយគ្នា ដើម្បីបានរស់នៅ ជាមួយគ្នាជារៀងរហូត ។

No comments:

Post a Comment

yes