សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, March 10, 2012

 ភ្នំពេញៈ បើទោះបីជាមាន ការអំពាវនាវ របស់ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា ឲ្យបញ្ឈប់រាល់ អាជីវ កម្មលក់ គោ ដុត នៅទី សាធារណៈក៏ដោយ ក៏នៅកន្លែងមួយ ចំនួន នៅតែមានលក់ ដោយខ្លះ ធ្វើជា ចំហរ និងខ្លះទៀត ធ្វើ ដោយបិទបាំង។

តួរយ៉ាងដូច ជានៅក្នុងក្រុងសែន មនោរម្យ ខេត្តមណ្ឌលគិរី ពោលគឺស្ថិតនៅក្នុងទីរួមខេត្ត តែម្តង កាលពី ដើម ខែមីនា គេបាន ឃើញភោជនីយដ្ឋានមួយកន្លែងបានដាក់តាំងលក់គោដុត នៅតាមផ្លូវយ៉ាង សំញ៉ែង ដែល ធ្វើ ឲ្យអ្នកនិយម ទទួលទាន គោ ដុតនេះ ស្រក់ទឹកមាត់គ្រប់ៗគ្នា។ ចំណែកឯនៅរាជធានីភ្នំពេញវិញ ស្ថិតនៅ តាម បណ្តោយផ្លូវ ១៩ ជិតអតីតរោងកុន ព្រហ្ម បាយ័ន និងជិតហាងកាត់សក់ City Man ក្នុងសង្កាត់ជ័យជំនះ ខណ្ឌ ដូនពេញ នៅលើចិញ្ចើផ្លូវក្នុងហាង  នៅតែមាន គោដុត នៅតែដាក់តាំង លក់លើផ្លូវសាធារណៈ ដោយមាន ការ បិទបាំងខ្លះដែរ។


ទោះជាយ៉ាងណា ក៏ដោយប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរឆ្លងកាត់ ផ្លូវលេខ១៩ ក៏សូមអំពាវ នាវ ដល់ម្ចាស់ ហាង មេត្តាតែធ្វើការបិទបាំងទាំងស្រុង ឬក៏ដុតនៅក្នុងចង្រ្កានបាយ ឬក៏កន្លែងណា ដែរ មិនមានអ្នក ធ្វើដំណើរ ឃើញ ចំពោះការបិទបាំងនេះ វាមិនមានប្រសិទ្ធភាពនោះទេ។

គួររំលឹកផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅ ក្នុងពិធី ប្រកាស ផ្សព្វផ្សាយជា ផ្លូវការ ការប្រឡងប្រណាំង ទីក្រុងស្អាត ដែលប្រារព្ធធ្វើនៅ វិមាន សន្តិភាព កាលពី ព្រឹកថ្ងៃ ទី២៧ខែកុម្ភៈឆ្នាំ២០១២ បានអំពាវនាវអោយម្ចាស់ អាជីវកម្មលក់គោដុត បញ្ឈប់ការ ដាក់ តាំងលក់សត្វ គោទាំងមូលនៅតាម ទីសាធារណៈ បើមិនដូច្នោះ ទេ នឹងទទួលការ ព្រមាន អោយចាត់វិធាន ការរដ្ឋបាល បិទអាជីវកម្មតែម្ដង។

នៅតាម ផ្លូវសាធារណៈ ទាំងក្នុងរាជធានីភ្នំពេញ និងតាមទីប្រជុំជននៃ បណ្ដាខេត្តនានា គេសង្កេត ឃើញនៅ តាមភោជនីយ ដ្ឋានមានដាក់តាំងលក់សត្វ គោដុតទាំងមូល ជាសាធារណៈ ដែលម្ចាស់ ហាង ទាំងនោះដាក់ តាំងសំរាប់ទាក់ទាញ ភ្ញៀវចូល ពិសា ។ ប៉ុន្តែទិដ្ឋភាព ទាំងនោះវាហាក់ បីដូច ជាបង្ហាញនូវ ភាពមិនសមរម្យ សំរាប់បរិភោគនោះទេ ហើយទីស្ដីការ គណៈរដ្ឋមន្ត្រីក៏បានចេញ សេចក្ដីជូន ដំណឹងអោយបញ្ឈប់ ការដាក់តាំងលក់សត្វគោដុត ទាំងមូលនៅតាម ទីសាធារណៈ បន្តទៀតដែរ ៕

No comments:

Post a Comment

yes