(អត្ថបទចុះផ្សាយនៅថ្ងៃ 26-04-2012, 2:31 pm) | ដោយ ថ្មីៗ
ភ្នំពេញ៖ ប្រធានអង្គការការពារធនធានធម្មជាតិកម្ពុជា លោកឈុត វុទ្ធី ត្រូវបានគេបាញ់ស្លាប់កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ និងអ្នកកាសែត ឌឹខេមបូឌា ដេលីពីរនាក់ត្រូវបានចាប់ខ្លួននៅក្នុងហេតុការណ៍ផ្ទុះអាវុធមួយរវាងក្រុមការពារបរិស្ថានជាមួយនឹងក្រុមកាប់ឈើនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។
ការផ្ទុះអាវុធបានកើតឡើងនៅខណៈដែលលោក ឈុត វុទ្ធី និងអ្នកកាសែតពីរនាក់ដែលយកព័ត៌មានឲ្យកាសែត ឌឹខេមបូឌា ដេលី បានចុះទៅឃ្លាំមើលការបំផ្លាញព្រៃឈើនៅក្នុងស្រុកថ្មបាំង។ នេះបើយោងតាមព័ត៌មានជំហានដំបូងដែលក្រុមអង្គការសិទ្ធិមនុស្សបានរាយការណ៍នៅរសៀលថ្ងៃនេះ។ ព័ត៌មានជំហានដំបូងនេះឲ្យដឹងថា លោក ឈុត វុទ្ធី បានស្លាប់ និងអ្នកកាសែតទាំងពីរត្រូវបានគេចាប់ខ្លួន។
លោក អំ សំអាត មន្ត្រីការពារសិទ្ធិមនុស្សអង្គការលីកាដូបានឲ្យដឹងថា លោកបានទទួលព័ត៌មាននេះពីខេត្តកោះកុង ហើយមន្ត្រីរបស់លោកកំពុងចុះដល់ទីកន្លែងដើម្បីស៊ើបអង្កេត។ លោកចា់ សូវ៉េត មន្ត្រីស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុកក៏បានអះអាងពីការទទួលបានព័ត៌មាននេះដូចគ្នាដែរ ប៉ុន្តែ នៅមិនទាន់មានប្រភពច្បាស់ការអំពីបញ្ហានេះនៅឡើយទេ ហើយក៏នៅមិនទាន់មានការបញ្ជាក់ថា ការផ្ទុះអាវុធបានកើតឡើងរវាងភាគីណាជាមួយភាគីណានៅឡើយដែរ៕

No comments:
Post a Comment
yes