សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 26, 2012

ញៀននឹងការ កែសម្ជស្សក្លាយជាមនុស្សដែលឪពុកម្ដាយមើលមិនស្គាល់

រូបខាងស្ដាំ៖ លទ្ធផលនៃការកែសម្ផស្សជ្រុលនាំឲ្យមានប្រតិកម្ម
រូបខាងឆ្វេង៖ ពេលមិនទាន់មានបញ្ហា


តើមានអ្នកណាគេធ្លាប់គិតថាការញៀននឹងការកែសម្ជស្សរបស់ Hang Mioku អាចក្លាយជាភាពល្បី ល្បាញដោយ សារតែ ការកែសម្ជស្សនោះទទួលនូវ ភាពបរាជ័យនិងពិបាកមើល បន្ទាប់ពីធ្វើការវះកាត់ច្រើនសារ។ ទោះបីជាយ៉ាងណា ក្នុងករណីរបស់ Hang Mioku នេះមិនមែនជាកំហុសរបស់គ្រូពេទ្យក្នុង ការកែសម្ជស្សនោះទេ។ វាជាបញ្ហារបស់នាងផ្ទាល់ក្នុងការ ចូលរួមការកែសម្ជស្សដោយខ្លួនឯង ហើយទទួលលទ្ធផលបែបនេះ។
ជាដំបូងនាងគឺជានារីជនជាតិកូរ៉េ ហើយបានទទួលការកែសម្ជស្សនៅពេលដែល នាងមានអាយុ២៨ឆ្នាំ ហើយនាងក៏ បានទៅរស់នៅប្រទេសជប៉ុនដើម្បី ធ្វើការនៅទីនោះ។ នាងមិនមានការពេញចិត្ដជាមួយនឹង ការកែសម្ជស្សលើកទី១​ដូចនេះនាងក៏ធ្វើ ការកែសម្ជស្សម្ដងហើយ ម្ដងទៀត។ ទោះបីជានាងទទួលនូវការ កែប្រែដ៏អាក្រក់នៅលើ មុខនាង ក៏ដោយ ក៏នាងនូវតែគិតថានាងនូវ តែស្រស់ស្អាតជានិច្ច។​ នាងនៅតែទទូចក្នុងការ វះកាត់បន្ដទៀត ទោះបីជាគ្រូ ពេទ្យបាន បដិសេធក្នុងការវះកាត់ ហើយគ្រូពេទ្យបាននិយាយថា នាងនឹងអាចមានបញ្ហាផ្លូវកាយប្រសិន បើនាងនូវ តែ បន្ដធ្វើការកែសម្ជស្ស។ នៅពេលដែលនាងត្រលប់ទៅប្រទេសកូរ៉េ នាងបានត្រូវឪពុកម្ដាយ របស់នាង ចំណាំមិន បានឡើយ។ អ្វីដែលមិនមែនជារបស់ធម្មជាតិ មិនប្រាកដថាល្អនោះទេ សូមប្រុងប្រយ័ត្នមុននឹងសម្រេចចិត្ដធ្វើ ការកែសម្ជស្ស៕

No comments:

Post a Comment

yes