លោកអ្នកប្រាកដជាឆ្ងល់ និងចោទជាសំនួរមកវិញជាក់ជាមិនខានថា ហេតុអ្វីក៏នារីព្រហ្មចារីដែលពុំធ្លាប់បាន រួមភេទជាមួយបុរសណាម្នាក់សោះនោះ។ ពិតមែនហើយ ដំបូងខ្ញុំរំឭកឡើងវិញអំពីមេរោគអេដស៍ជាមុនសិនថា ការចម្លងនៃមេរោគប្រភេទនេះមានតែ ៣ករណីតែប៉ុណ្ណោះ។
ខាងលើនេះជាអ្វីដែលខ្ញុំធ្លាប់បានចុះផ្សាយជូនកន្លងមក តែលើកនេះចូរយើងពិភាក្សាគ្នាអំពី ក្មេងស្រីវ័យជំទង់ម្នាក់ដែលមានផ្ទុកមេរោគអេដស៍ ដោយពុំបានរួមភេទជាមួយអ្នកណាម្នាក់សោះ។

សូមការពារ ខ្លួន ពី មេរោគ អេដស៍
យុវនារីម្នាក់ (សូមមិនបញ្ចេញឈ្មោះ) មានរូបសម្រស់ស្រស់ស្អាត សាច់ស សក់វែងអន្លាយពណ៌ ត្នោត ភ្នែកស្រទន់ ញញឹមមានផ្ទាល់ខួចយ៉ាងស្អាត។ ស្លៀកពាក់បែបយុវវ័យសម័យថ្មីយ៉ាងស្អាត ខ្ញុំហ៊ាននិយាយបានថា នាងមានសម្រស់ស្អាតមិនចាញ់តារាសិល្បៈដទៃនោះទេ សាច់ឈាមដូចតួរកូរ៉េ ឥចឹង។
បច្ចុប្បន្ននាងជានិស្សិតឆ្នាំទី ២ នៃសកលវិទ្យាល័យមួយកន្លែង នៅក្នុងក្រុងភ្នំពេញនេះ ។ ជារៀងរាល់ខែ នាងតែងទៅកន្លែងបើកថ្នាំពន្យារជីវិត ឬ ឱសថប្រឆាំងមេរោគអេដស៍។ ខ្ញុំបានជួបនឹងនាងហើយនិយាយលេងជាមួយយ៉ាងជិតស្និត នាងស្រលាញ់ខ្ញុំរាប់អានខ្ញុំដូចជាបងប្រុសឥចឹង ព្រោះថារាល់លើកពេលដែលនាងមកកន្លែងខ្ញុំ នាងតែងនិយាយលេងនិងសួរនាំអំពីរឿងផ្សេងៗ ដែលពាក់ព័ន្ធជាមួយសុខភាពរបស់នាង។
ពេលខ្លះនាងបានប្រាប់ថា នាងពិបាកចិត្តព្រោះសព្វថ្ងៃនាងកំពុងផ្ទុកមេរោគអេដស៍ នាងមិនដឹងថាថ្ងៃក្រោយទៅជាយ៉ាងណានោះទេ តែដោយសារតែឃើញសង្គមបច្ចុប្បន្នត្រូវបានគេលើកស្ទួយអ្នកផ្ទុកមេរោគអេដស៍ ប្រជាជនគ្រប់រូប ភាគច្រើនបានយល់ដឹងអំពីបញ្ហាអេដស៍ ដូចនេះក៏អាចកាត់បន្ថយនូវការរើសអើងផងដែរ។
នាងបានផ្ទុកមេរោគអេដស៍តាំងពីនាងនៅក្មេងមកម្លេះ មានន័យថា បានឆ្លងពីម្ដាយរបស់នាងតាំងពីនាងកើតមកភ្លាម។
នាងបានផ្ទុកមេរោគអេដស៍តាំងពីនាងនៅក្មេងមកម្លេះ មានន័យថា បានឆ្លងពីម្ដាយរបស់នាងតាំងពីនាងកើតមកភ្លាម។
អ្នករាល់គ្នាមិនចាំបាច់ឆ្ងល់ទេថា ហេតុអ្វីបានជាផ្ទុកតាំងពីកើតមកភ្លាមតែអាចរស់នៅដល់បច្ចុប្បន្ន? ខ្ញុំសូមឆ្លើយយ៉ាងខ្លីថា ពិតជាអាច ព្រោះមេរោគអេដស៍មិនអាចសម្លាប់មនុស្សបានទេ មេរោគអេដស៍វាចាំឆក់ឱកាសតែប៉ុណ្ណោះ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ ថែទាំសុខភាពផ្ទាល់ខ្លួន នោះវានឹងធ្វើអោយអ្នក ធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់។
ដោយឡែកក្មេងស្រីម្នាក់នេះបានទទួលបាននូវ ការប្រើប្រាស់ថ្នាំប្រឆាំងមេរោគអេដស៍ តាំងពីតូចមកម្លេះ នាងធំដឹងក្ដីកាលណា ដូចនេះវាក្លាយជារឿងធម្មតាសម្រាប់ជីវិតរបស់នាង។ ចំណែកអ្នកដទៃទៀត ក្រោយពីដឹងថាខ្លួនផ្ទុកមេរោគអេដស៍ ក៏ធ្លាក់ទឹកចិត្ត ខ្វល់ខ្វាយរាល់ថ្ងៃ ហើយមិនព្រមទៅរកសេវាបើកថ្នាំ ទើបសុខភាពខ្សោយ ឈឺដល់អាយុជីវិត។
ដូចនេះហើយ ខ្ញុំចង់បញ្ជាក់ម្ដងទៀតថា មេរោគអេដស៍បានចូលមកស្រុកខ្មែរ ជាងម្ភៃឆ្នាំមកហើយ ដូចនេះកាលពីជំនាន់មុនក៏មានក្មេងផ្ទុកមេរោគអេដស៍ជាច្រើនដែលរស់នៅដល់បច្ចុប្បន្ន និង អ្នកផ្ទុកមេរោគអេដស៍មួយចំនួនទៀត បានចម្លងដល់ដៃគូររបស់ខ្លួន ព្រោះតែបែបនេះ ទើបការរីករាលដាលនៃមេរោគ អេដស៍កើនឡើង ទើបតែប្រហែលជា បួនប្រាំឆ្នាំចុងក្រោយ មានអង្គការ អប់រំ ប្រយុទ្ធប្រឆាំងជំងឺអេដស៍ជាច្រើន បានបណ្ដុះបណ្ដាល ទើបកាត់បន្ថយចំនួននៃការឆ្លង។ តែទោះជាយ៉ាងណាក៏ដោយ សូមមានការប្រុងប្រយ័ត្នផង ព្រោះថាមេរោគអេដស៍គ្មានរូបរាង គ្មានក្លិន គ្មានរោគសញ្ញា អ្វីនោះទេ យើងអាចដឹងអំពីវាតាមរយៈវិធីតែមួយគត់ គឺធ្វើតេស្ដឈាម។
No comments:
Post a Comment
yes