សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 19, 2012

កូរ៉េ​ខាង​ជើង គំរាម​កំហែង​ផ្ចាញ់​តប និង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ទីបី


120419_17a
មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង គីម​ ជុង​អ៊ុន តាម​ដាន​មើល​ក្បួន​ព្យុ​ហយាត្រាយោធា ក្នុង​ខួប​កំណើ​តទី១០០ របស់​ជីតា​លោក​នៅទីលាន​គីម អ៊ីល​ស៊ុង។ Reuters
ក្រុង​សេអ៊ូលៈ កូរ៉េ​ខាង​ជើង​ដែល​មាន​ការ​ខឹង​សម្បា​កាល​ពី​ថ្ងៃ​ពុធ​ បាន​និយាយ​ថា ខ្លួន​បាន​ត្រៀម ជា​ស្រេច​ដើម្បី​សងសឹក​ចំពោះ​ការ​ថ្កោលទោស​ពី​អន្តរជាតិ​ជុំវិញ​ការ បាញ់​រ៉ុក្កែត​របស់​ខ្លួន​ដែល​បរាជ័យ​ ដោយ​បង្កើន​លទ្ធភាព​ដែល​រដ្ឋ​ឯកោ​ នឹង​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​តេស្ត​អាវុធ​នុយក្លេអ៊ែរ​លើក​ទីបី​។
កូរ៉េ​ខាង​ជើង ក៏​បាន​លុប​ចោល​កិច្ច​ព្រមព្រៀង​មួយ​ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុម​អធិការកិច្ច​មក​ពី​ទីភ្នាក់ងារ​ថាមពល​អាតូមិក​អន្តរជាតិ (IA EA)​ត្រឡប់​មក​វិញ​ផង​ដែរ​។ រឿង​នោះ បាន​កើត​មាន​ឡើង បន្ទាប់​ពី​ការ​សម្រេច​ចិត្ត​មួយ​របស់​អាមេរិក​ ជា​ការ​ឆ្លើយ​តប​នឹង​ការ​បាញ់​គ្រាប់​រ៉ុក្កែត​ដែល​ខ្លួន​និយាយ​ថា ជា​ការ​ធ្វើ​តេស្ត​មីស៊ីល​ចម្ងាយ​ឆ្ងាយ​ដែល​គេ​ក្លែង​បន្លំ ធ្វើ​ឲ្យ​ខូច​កិច្ច​ព្រមព្រៀង​មួយ​កាល​ពី​ដើម​ឆ្នាំ​នេះ​ដើម្បី​ផ្តល់​ ជំនួយ​ស្បៀង​អាហារ​។

ក្រុង​ព្យុងយ៉ាង បាន​ហៅ​វិធានការ​អាមេរិក​នេះ​ថា​ជា​ទង្វើ​អរិភាព និង​បាន​និយាយ​ថា ខ្លួន​លែង​ជាប់​កាតព្វកិច្ច​ជាមួយ​កិច្ចព្រមព្រៀង​ថ្ងៃ​ទី​២៩ កុម្ភៈ​ ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ទៀត​ហើយ​ ដោយ​បំផ្លាញ​ក្តី​សង្ឃឹម​ថា មេដឹកនាំ​ថ្មី លោក គីម ជុងអ៊ុន​ នឹង​បន្ទន់​គោលនយោបាយ​បរទេស ដែល​ផ្អែក​លើ​ការ​គំរាម​កំហែង​ពី​គ្រាប់​បែក​បរមាណូ​មាន​ជាច្រើន​ឆ្នាំ មក​ហើយ​ ដើម្បី​ធ្វើ​ការ​ជំរុញ​សម្បទាន​ចេញ​ពី​មហា​អំណាច​ក្នុង​តំបន់​។
ដោយ​មិន​បញ្ជាក់​ថា ​តើ​ចំណាត់​ការ​អ្វី​ខ្លះ​ដែល​ខ្លួន​អាច​នឹង​ចាត់ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​ផ្លូវ​ការ​(KCNA)​បាន​រាយការណ៍​ថា​៖«យើង​អាច​មាន​លទ្ធភាព​ចាត់​វិធានការ​សងសឹក​ចាំបាច់ ដោយ​គ្មាន​កិច្ច​ព្រមព្រៀង​ឡើយ»​។
អង្គការ​ឃ្លាំ​មើល​នុយក្លេអ៊ែរ​អ.ស.ប. ដែល​មាន​មូលដ្ឋាន​នៅ ក្រុង​វីយែន បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ពេល​នេះ​ខ្លួន​ទំនង​ជា​មិន​បំពេញ​ទស្សនកិច្ច​ទៅ​កូរ៉េ​ខាង​ជើង ទេ បន្ទាប់់​ពី​ក្រុង​ព្យុងយ៉ាង បាន​ប្រកាស​ថា ខ្លួន​លែង​ជាប់​កាតព្វកិច្ច​ជាមួយ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​អាមេរិក ​ជា​ថ្នូរ​នឹង​ការ​ផ្អាក​ការ​ធ្វើ​តេស្ត​មីស៊ីល និង​នុយក្លេអ៊ែរ​។
ទីភ្នាក់ងារ IAEA បាន​ចាប់​ផ្តើម​ចរចា​ជាមួយ​កូរ៉េ​ខាង​ជើង​កាល​ពី​ខែ​មុន​ជុំវិញ​លទ្ធភាព​ទស្សនកិច្ច​មួយ​​ទៅ​រដ្ឋ​ឯកោនោះ ប៉ុន្តែ​បាន​និយាយ​កាល​ពី​ដើម​ខែ​មេសា​ថា ខ្លួន ត្រូវ​ការ​ព័ត៌មាន​បន្ថែម មុន​ពេល​ទទួល​​យក​ការ​អញ្ជើញ​មួយ​ពី​ក្រុង​ព្យុងយ៉ាង បី​ឆ្នាំ​បន្ទាប់​ពី​ក្រុម​អធិការ​កិច្ច​របស់​ភ្នាក់ងារ​នេះ ត្រូវ​បាន​គេ​បណ្តេញ​ចេញ​។
អ្នក​នាំពាក្យ IAEA លោក​ស្រី ជីល ទូឌ័រ បាន​ថ្លែងថា៖ «បើ​ពិនិត្យ​អំពី​ការ​ប្រកាស​នេះ យើង គិត​ថា វាមិន​ទំនង​ទេ​ដែល​ទីភ្នាក់ងារ​នឹង​បញ្ជូន​គណៈប្រតិភូ​មួយ​ក្រុម​ទៅ កូរ៉េ​ខាង​ជើង»៕

No comments:

Post a Comment

yes