សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, April 27, 2012

សាកសព​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​សាកសព​ប៉េអឹម ត្រូវបាន​ពិនិត្យនៅ​មន្ទីរពេទ្យ​ខេត្តកោះកុង​


(ថ្ងៃទី 27 មេសា 2012, ម៉ោង 10:07:AM) | ដោយ: សិលា
 : CEN
Give our kids a better deal
លោក ឈុត វុ​ទី្ធ ដែល​អង្គុយ​ស្លាប់ ក្នុង​ឡាន
1 of 2   
កោះកុង: ម​ន្ដ្រី​អង្គការ​សិ​ទិ្ធ​មនុស្ស​ប្រចាំ​នៅ​ខេត្តកោះកុង បាន​​ឲ្យ​ដឹងកាលពី​ព្រឹក​ថៃ្ង​ទី​២៧ ខែមេសា ឆ្នាំ​២០១២ ថា សាកសព​របស់លោក ឈុត វុ​ទី្ធ ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​លោក អ៊ិន រតនា ប៉េអឹម​ខេត្តកោះកុង ត្រូវបាន​បញ្ជូន​ដល់​ម​នី្ទ​រ​ពេទ្យ​ប​ងែ្អ​ក​ខេត្តកោះកុង កាលពី​វេលា​ម៉ោង​ប្រហែល ៨ និង ២០នាទី យប់​ថៃ្ង​ទី​២៦ ខែមេសា ឆ្នាំ​២០១២​។​
​    ​
​លោក នាង បូរ៉ា​ទី​ណូ ម​ន្ដ្រី​​អាដហុកប្រចាំខេត្ត​កោះកុង បាន​ឲ្យ​ដឹងថា ពេល​សាកសព​ដឹក​មកដល់ ត្រូវ​ខាង​ម​នី្ទ​រ​ពេទ្យ រួមទាំង​ម​ន្ដ្រី​​ជាប់​ពាក់ព័ន្ធ ធើ្វ​ការ​សែ្ក​ន ពិ​និ​ត្យ​ឃើញថា លោក ឈុត វុ​ទី្ធ រងរបួស​មួយគ្រា​ប់ ត្រូវចំ​ជង្គង់​ខាងស្តាំ ប្លាត​ដល់​ពោះក្រោម​ផិ្ច​ត​។ ចំណែក​ប៉េអឹម ឈ្មោះ អ៊ិន រតនា អាយុ ៣២​ឆ្នាំ ត្រូវ​ពីរ​គ្រាប់ ចំ​ដើមទ្រូង​ខាង​ធេ្វ​ង និង​ក្បែរ​សួត​ខាងស្តាំ​។ គ្រាប់​កាំ​ភើ្ល​ងដែល​ត្រូវ​អ្នក​ទាំងពីរ គឺជា​ប្រភេទ​គ្រាប់​ប្រ៉ា​យ​។​
​    ​
​រហូតមកដល់​ម៉ោង ៩ និង ៣០នាទី ព្រឹក​ថៃ្ង​ទី​២៧ ខែមេសា ឆ្នាំ​២០១២ ស្ត្រី​អ្នក​កា​សែត The Cambodia Daily ដែល​នៅក្នុង​ហេតុការណ៍​នោះ ត្រូវបាន​ប៉េអឹម​ខេត្តកោះកុង សាកសួរ​រួចរាល់​ហើយ​។ តែ​ស្ត្រី​អ្នកកាសែត បាន​បដិសេធ​ពុំ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ហេតុ​ការណ៍ដែល​បាន​កើតឡើង​នោះទេ​។ 

​សូម​រម្លឹកថា ប៉េអឹម និង​សកម្មជន​សិទ្ធិមនុស្ស បាន​អះអាងថា លោក ឈុត វុទ្ធី អាយុ ៤៥ឆ្នាំ ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ត្រូវបាន​គេ​បាញ់សម្លាប់ រួមជាមួយ​នឹង​ប៉េ​អឹម​ម្នាក់ គឺ​ឈ្មោះ អ៊ិន រតនា អាយុ ៣២ឆ្នាំ កាលពី​ម៉ោង ១២ និង ៣០នាទី រសៀល​ថ្ងៃទី​២៦​ ខែមេសា ឆ្នាំ​២០១២ នៅ​ចំណុច​វាល​បី ក្នុង​ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។ 

​ចំណែក​ស្ត្រី​អ្នកកាសែត​ពីរ​នាក់ របស់​កាសែត The Cambodia Daily ត្រូវបាន​ចាប់​ឃាត់ខ្លួនដើម្បី​សាកសួរ​។ លោក​ ឈុត ​វុទ្ធី បាន​ជូន​ដំណើរ​អ្នកកាសែត​ទាំងពីរ​នោះ ទៅ​ស៊ើបអង្កេត​ពី​ក្រុម​កាប់​ឈើ​ខុសច្បាប់ នៅក្នុង​តំបន់​ព្រៃ​ការពារ​ភ្នំក្រវាញ​ភាគ​កណ្តាល​។​

មូល​ហេតុដែល​នាំ​ដល់​ការបាញ់សម្លាប់​សកម្មជន​បរិស្ថាន​ដ៏​សកម្ម​នោះ មិនត្រូវ​បានបញ្ជាក់​​ច្បាស់លាស់​នៅឡើយ​ទេ​។ ប៉ុន្តែ​បើតាម​ប៉េអឹម មន្ត្រី​អង្គការ​បរិស្ថានបាន​ព្យាយាម​ថតរូបនៅក្នុង​ក្រុមហ៊ុន​មួយ ដែល​គេ​មិន​អនុញ្ញាត​ឲ្យ​ថតរូប ហើយ​គាត់​នៅតែ​ព្យាយាម​ថត​។ ចំណែក​ក្រុមហ៊ុន​បាន​សុំ​ឲ្យ​កងរាជអាវុធហត្ថ ឬ​ប៉េអឹម ដែល​ការពារ​ក្រុមហ៊ុន ធ្វើ​អន្តរាគមន៍ ហើយ​ក្រោយមក​ក៏មាន​ការបាញ់​នោះកើតឡើង​តែម្តង​។​

​សាកសព​របស់លោក ឈុត វុទ្ធី ត្រូវបាន​ក្រុមគ្រួសារដឹកយក​ទៅធ្វើ​បុណ្យ នៅ​ភូមិ​ស្វាយមាស ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​៕​

No comments:

Post a Comment

yes