សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, April 23, 2012

មន្រ្តីសាលារាជធានី អញ្ជើញបុគ្គលិក សហជីព២រូប ពិភាក្សាពីប្លង់ សម្រាប់សាងសង់ រូបសំណាកសព លោក ជា វិជ្ជា


DAP-NEWS
ភ្នំពេញ៖ មន្រ្តីសាលារាជធានីភ្នំពេញ សរសេរលិខិតកោះ អញ្ជើញមន្រ្តីសហជីព សេរីកម្មករ២រូប ដើម្បីទៅជួប ប្រជុំពិភាក្សា ពីប្លង់និងកំណត់ពេលវេលា ក្នុងការសាងសងរូបសំណាក់អតីតប្រធានសហជីព លោក ជា វិជា្ជ ។
យោងតាមលិខិតមួយច្បាប់របស់សាលារាជធានីភ្នំពេញ ដែលចុះថ្ងៃទី២០ខែមេសា ឆ្នាំ២០១២ របស់លោក លី សាវ៉េត នាយករដ្ឋបាលនៃសាលារាជធានីភ្នំពេញ ឲ្យដឹងថា លិខិតរបស់សហជីពសេរីកម្មករនៃព្រះរាជា ណាចក្រកម្ពុជានាពេលកន្លងមកនោះសុំចរចាជាមួយអំពីប្លង់រូប សំណាក់សព លោក ជា វិជ្ជា សាលាក្រុងស្នើ ឲ្យចាត់តាំងបុគ្គលិកចំនួន២នាក់ របស់ សហជីព ដើម្បីជម្រុញការសាងសង់រូបសំណាក អតីតប្រធានសហជីព សេរីកម្មករ ពិភាក្សាអំពីប្លង់លំអិត និងបញ្ហាផ្សេងៗក្នុងការសាងសង់ ជាមួយសាលារាជធានីភ្នំពេញ។

ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី មានប្រសាសន៍ថា លោកកំពុងតែចាត់ តាំងមន្រ្តី២រូប ដើម្បីបញ្ជូនពួកគេ ទៅពិភាក្សាជាមួយសាលារាជធានីហើយ «យើងរៀបចំហើយ ការយឺតយ៉ាវ ដោយសារតែសហជីពរបស់ខ្ញុំទេ អញ្ចឹងយើងនឹងរៀបចំសមាសភាពជជែកពីសំណើហ្នឹងហើយ»។
កាលពីថ្ងៃទី១៣ ខែមីនា ប្រធានសហជីពសេរីកម្មករ បានផ្ញើលិខិតមួយច្បាប់ ទៅសាលា រាជធានីភ្នំពេញ សុំឲ្យអភិបាលរាជធានី កំណត់កាលបរិច្ឆេទ ជួបប្រជុំពិភាក្សាគ្នាឲ្យបានល្អិតល្អន់ សាជាថ្មីម្តងទៀត ជាមួយ សហជីព ក្នុងន័យជម្រុញការរៀបចំសាងសង់រូបសំណាក លោក ជា វិជ្ជា ឲ្យមានប្រសិទ្ធិភាព និងឲ្យឆាប់រហ័ស។
កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នា២០១១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យសង់រូបសំណាក់សពលោក ជា វិជ្ជា ដែលត្រូវឃាតករបាញ់សម្លាប់ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។
ការសុំទីតាំងសង់រូបសំណាក់ធ្វើឡើងនៅកន្លែងសមរម្យមួយ ដែលមានទំហំប្រមាណ១ម៉ែត្រក្រឡាផ្ចិតនៅ ពយសួនច្បារ ខាងលិចវិមានឯករាជ្យ ខាងជើងវត្តលង្កា ៕

No comments:

Post a Comment

yes