តារាចម្រៀងរូបសង្ហាប្រចាំផលិតកម្ម ស្វាងតារា ហង្ស សុវណ្ណ
ចងកធ្វើអត្តឃាត។ រូបថត សហការី
ភ្នំពេញៈ
ចូលប្រឡូកក្នុងវិស័យសិល្បៈចម្រៀងបំពេអារម្មណ៍ទស្សនិកជនទើបតែបាន
មួយរយៈពេលខ្លី
ហើយមិនទាន់នឹងមានឱកាសធំដុំចាប់យកភាពល្បីល្បាញផង នៅពេលនេះ
តារាចម្រៀងរបស់ផលិតកម្មស្វាងតារាលោក ហង្ស សុវណ្ណ
បានលាចាកលោកនេះហើយ។ តារាចម្រៀងរូបសង្ហាម្នាក់នេះ
បានធ្វើអត្តឃាតខ្លួនឯងដោយចងកសម្លាប់ខ្លួននៅផ្ទះរបស់លោកកាល
រាត្រីរំលងអធ្រាត្រចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១២។ទោះបីជាមកទល់នឹងពេលនេះ មិនទាន់មានការអះអាងពីក្រុមគ្រួសារ ឬម្ចាស់ផលិតកម្មស្វាងតារា១០០ភាគរយថា តារារូបនេះមានវិបត្តិអ្វីរហូតឈានដល់ការចងកធ្វើអត្តឃាតក៏ ដោយ តែបើតាមអ្នកចម្រៀងរួមផលិតកម្មរបស់សពតារារូបនេះ បានឲ្យដឹងថា ហង្ស សុវណ្ណ ប្រហែលជាមានបញ្ហាទំនាស់ក្នុងគ្រួសារ។ ប៉ុន្តែបើតាមប្រភពមួយទៀតបានបង្ហើបឲ្យដឹងថា តារារូបនេះអាចនឹងស្លាប់ដោយសារមានវិបត្តិស្នេហា។
តារាចម្រៀងដែលស្ថិតក្រោមដំបូលផលិតស្វាងតារា នាង មីម៉ូហ្សា បានឲ្យដឹងថា កាលពីរាត្រីថ្ងៃទី៨ នៅផ្ទះរបស់តារាចម្រៀង ហង្ស សុវណ្ណ មានរៀបចំកម្មវិធីជួបជុំស៊ីផឹកមួយដោយក្នុងនោះក៏មានវត្តមាន មិត្តភក្តិចូលរួមជាច្រើននាក់ដែរ។ តារារូបនេះបានបន្តថា នៅរាត្រីនោះកម្មវិធីបានប្រព្រឹត្តទៅធម្មតា ហើយនៅពេលដែលរាត្រីកាលកាន់តែយប់យន់មិត្តភក្តិ និងអ្នកដែលបានចូលរួមទាំងប៉ុន្មានក៏បានចែកជើងគ្នាទៅផ្ទះរៀងៗ ខ្លួន។
មីម៉ូហ្សា បានបន្ថែមថា លុះព្រឹកថ្ងៃទី៩ នាងបានទទួលព័ត៌មានសោកសៅយ៉ាងខ្លាំងនៅពេលដែលមានអ្នកប្រាប់ថា ហង្ស សុវណ្ណ ដែលទើបជួបជុំគ្នាស្រស់ៗកាលពីយប់ បែរជាចងកធ្វើអត្តឃាតខ្លួនដោយមិនបានដឹងពីមូលហេតុច្បាស់លាស់ កាលពីយប់រំលងអធ្រាត្រម៉ោង១។
នាងនិយាយទាំងភាពសោកសៅ និងភ្ញាក់ផ្អើលថា៖«ខ្ញុំភ្ញាក់ឡើងក្រញាងខ្លួននៅពេលដឹងថា គាត់ធ្វើអត្តឃាតចងកសម្លាប់ខ្លួន ព្រោះស្រស់ៗពេក យប់មិញអត់អីផងហ្នឹង»។
ពាក់ព័ន្ធនឹងការប្រល័យជីវិតខ្លួនឯងរបស់តារារូបសង្ហា ហង្ស សុវណ្ណ ក្នុងរយៈពេលមួយយ៉ាងខ្លីនេះ មីម៉ូហ្សា បានឲ្យដឹងថា នាងមិនបានដឹងពីមូលហេតុចម្បងនោះឡើយ ប៉ុន្តែនោះអាចនឹងបណ្តាលមកពីបញ្ហានៅក្នុងចង្កោមគ្រួសាររបស់ ហង្ស សុវណ្ណ។ ប៉ុន្តែបើតាមការបង្ហើបប្រាប់ពីប្រភពមួយផ្សេងទៀត បានឲ្យដឹងថា តារារូបនេះទំនងមានវិបត្តិរឿងស្នេហាក្នុងនាមជាតារាសម្បូរស្នេហ៍ ម្នាក់។
ទាក់ទិននឹងការស្លាប់របស់តារាចម្រៀងក្នុងផលិតកម្មរបស់ខ្លួន លោក ម៉េង សុក្រវីរៈ ចាងហ្វាងផលិតកម្មស្វាងតារា មិនអាចប្រាប់លម្អិតបានទេពីការស្លាប់របស់ ហង្ស សុវណ្ណ ដោយលោកបានលើកហេតុផលថា ក្រុមគ្រួសាររបស់តារារូបនេះទើបដឹងច្បាស់ពីមូលហេតុ។ តែទោះបីជាយ៉ាងណា លោក ម៉េង សុក្រវីរៈ ក៏បានចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពផងដែរ។
រីឯក្រុមគ្រួសារតារា ហង្ស សុវណ្ណ ដែលគេអះអាងថាមានទីលំនៅម្តុំសន្ធរម៉ុក មិនអាចទាក់ទងសុំការបំភ្លឺបាននៅឡើយទេកាលពីម្សិលមិញ៕
No comments:
Post a Comment
yes