សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, April 11, 2012

ពិធីបុណ្យបោះកូនក្មេងតូចៗទៅក្រោមដី នៅប្រទេសឥណ្ឌាគួរឲ្យព្រឺព្រួច

 

 
ក្នុងពិធីបុណ្យចម្លែកនេះ បុរសម្នាក់ ឡើងជញ្ជាំងអាគារសាសនា តាមខ្សែរពួរមួយ ដោយចងក្មេង នៅពីក្រោយខ្នង ពេលឡើងដល់ បុរសនោះប្រគល់ក្មេងទៅឲ្យបព្វជិត នៅលើដំបូលអាគារខ្ពស់មួយ រួចបព្វជិតនោះ នឹងទម្លាក់ក្មេងតូចៗមកក្រោមដី នៅក្រោមដីបុរសមួយក្រុមត្រដាងកំណាត់មួយដ៏ធំ ចាំទ្រសង្រោះក្មេង ពេលក្មេងនោះធ្លាក់លើកំណាត់ភ្លាម បុរសម្នាក់ទាញក្មេងចេញពីកំណាត់ នឹង ប្រគល់ក្មេងទៅឲ្យគ្រួសារ ។ មុននឹងទម្លាក់ក្មេង បព្វជិតកាន់ក្មេងនោះអង្រួនលើអាកាស រួចសូត្រ ធម៌ផ្តល់វាសនាល្អដល់ជីវិតក្មេងនោះ។


ក្មេងដែលអាចចូលរួមក្នុងពិធីនេះបាន មិនត្រូវមានអាយុលើសពី ២ ឆ្នាំឡើយ ។ អ្នកស្រុកនៅ តំបន់ ដែលប្រារព្ធពិធីនេះ បានប្រាប់ថាធ្វើបែបនេះនឹងនាំមកនូវវាសនាល្អ ដល់ក្មេងនៅអនាគត។ ប៉ុន្ដែ ក្មេង ដែលគេទម្លាក់នោះ មួយៗយំយ៉ាងខ្លាំងនៅពេលដែល បព្វជិតទម្លាក់គេ ខ្លះយំឡើងគាំងមុន និង ក្រោយពីពេលទម្លាក់ ។ បើតាមវិទ្យាសាស្រ្តពេទ្យ ក្មេងទាំងនេះអាចមានបញ្ហារោគចិត្តទៅវិញ ដោយសារទទួលរងនូវភាពរន្ធត់ខ្លាំងពេក។

រដ្ឋាភិបាល ឥណ្ឌា បានហាមឃាត់ការប្រារព្ធពិធីនេះក្នុងឆ្នាំ ២០១១ ប៉ុន្ដែឆ្នាំនេះ ប្រជាជននៅ តែមានៈប្រារព្ធពិធីនេះ ។ ពិធីនេះមានកំណើតតាំងពី ៧០០ រយឆ្នាំមុនមកម្លេះ នៅក្នុងរដ្ឋ Karnataka និង Maharashtra នៃប្រទេសឥណ្ឌា ។ អ្នកកាន់សាសនាព្រាហ្មណ៍ និង ឥស្លាមក្នុងតំបន់នោះ ជា ច្រើន សុទ្ធតែជឿលើពិធីនេះ ដោយគេតម្រង់ជួរប្រគល់ក្មេងទៅឲ្យបព្វជិតទម្លាក់ ។ 

ក្រុមអ្នកសាសនាដ៏មានអំណាច និង ជាអ្នករៀបចំពិធី នៅតំបន់នោះអះអាងថា ធ្វើបែបនេះកូនក្មេង នឹងមានសុខភាពល្អ និង មានអាយុវែង។

តើប្រិយមិត្តមានយោបល់យ៉ាងណាចំពោះពិធីនេះ? តើប្រពៃណីខ្លះ ដែលសង្គមវិទ្យាសាស្រ្តបច្ចុប្បន្ន គិតថាបង្កឲ្យមានគ្រោះថ្នាក់ជៀសជាង មានប្រយោជន៍គួរតែបំបាត់ចោល ឬ ក៏ទុកឲ្យនៅមាន ប៉ុន្ដែ មាន ការកែប្រែដើម្បីសុវត្ថិភាពអ្នកដែលចូលរួម? ៕

No comments:

Post a Comment

yes