ពុម្ពអក្សរ ខ្មែរខាវអ៊ីដាងនេះ ខ្ញុំយកគំរូតាមសៀវភៅថ្នាក់ទី ១ សម្រាប់បង្រៀនកុមារនៅជំរំខាវអ៊ីដាង ដែលខ្ញុំបានពីប្លក ហនុមាន ។ ពុម្ពអក្សរនេះ ជាប្រភេទអក្សរសរសេរដោយដៃ ប៉ុន្តែមានរចនាបថស្រដៀងនឹងអក្សរពុម្ពដែរ ។ ដោយសារវាជាប្រភេទអក្សរដៃ ខ្ញុំនៅរក្សាលក្ខណៈដើមរបស់វាដោយអន្លើ ដូចជាពពួកអក្សរ ក គ ភ… ដែលគួរមានទំហំប៉ុនគ្នា និង សក់ដូចគ្នា តែខ្ញុំពុំបានធ្វើដូច្នោះទេ គឺនៅរក្សារចនាបថដើមខ្លះៗ ។ [...]
បច្ចុប្បន្ននេះអក្សរខ្មែរយូនីកូដ ពិតជាមានសំទុះអភិវឌ្ឍមែន។ ត្រឹមតែប៉ុន្មានខែ មានផ្សាយចេញនូវពុម្ពអក្សរថ្មីៗ ប្លែកៗ ជាច្រើន។ នេះជាពុម្ពអក្សរថ្មីរបស់លោក ទឹម បឿន ដែលគាត់បានគូសចេញពីសៀវភៅ ថ្នាក់ទី១ សម្រាប់បង្រៀនកុមារនៅជំរុំ ខាវអ៊ីដាង។ បើអ្នកអ្នកចង់បានព័ត៌មានលម្អិត និងចង់ទាញយក សូមចូលទៅកាន់ ទីនេះ។

No comments:
Post a Comment
yes