

កំពង់ស្ពឺៈ តន្រ្តីករភ្លេងខ្មែរបុរាណវ័យចំណាស់ម្នាក់ ត្រូវរថយន្ត តួរីស១២កៅអី បុក និងកិនស្លាប់ ពេលត្រឡប់មក ពីលេងភ្លេងការនាវេលាម៉ោង ១២ថ្ងៃត្រង់ ទី១០ ខែមេសា ឆ្នាំ២០១២ ស្ថិតនៅខាងលិចស្ពានអូរក្រាំងអំបិល ភូមិ ស្លា ឃុំវល្លិ៍ ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
យោងតាមមន្រ្តីនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា លោក សាត នឿន អាយុ ៥២ឆ្នាំ រស់នៅភូមិត្រពាំងនាន់ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាអ្នកលេងតាខេ បានជួបគ្រោះថ្នាក់ចរាចរ ខណៈត្រឡប់មកពីលេងភ្លេង ការបណ្តាលឲ្យស្លាប់បាត់បង់ជីវិតកណ្តាលផ្លូវជាតិលេខ៤។
យោងតាមប្រភពពីសាក្សី ដែលឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលពេលកើតហេតុបុរសរងគ្រោះ បានជិះម៉ូតូគប់មូល ពណ៌ស្លែ ពាក់ស្លាកលេខ ក.៥២៨៩. កស្ព១ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះដល់ ចំណុចកើតហេតុ មានរថយន្តតួរីសម៉ាកសំាយ៉ុង ពណ៌លឿងមួយគ្រឿង ដែលបើកបរស្របទិសគ្នា បានបើកមក កៀរបណ្តាលឲ្យដួល ហើយកិនបុរសរងគ្រោះបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ដោយឡែករថ យន្តបង្ក ដែលគ្មាននរណាស្គាល់ស្លាកលេខនោះ ត្រូវម្ចាស់របស់វាបើកគេចបាត់ស្រមោល។
បន្ទាប់ពីពិនិត្យ និងធ្វើការវាស់វែង សពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃ ណី ទាំងក្តីអាឡោះអាល័យ និងសង្វេគជាពន់ពេក៕
No comments:
Post a Comment
yes