សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 10, 2012

សង្គមស៊ីវិល៖ មូល​ហេតុ​ដែល​ឡាន​បន្ត​ឡើង​​ថ្លៃ​ដោយ​សារ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​

Taxi-vod
(រូប​ថត ម៉ម មុនីរតន៍)
មន្រ្តី​​​អង្គ​​ការ​​សង្គម​​ស៊ី​វិល​​ និង​អ្នក​​វិ​ភាគ​​ឯក​​រាជ្យ​ ​ចាត់​​ទុ​ក​​ថា​​ ​​​ការដំឡើង​​ថ្លៃ​​​លើ​​មធ្យោ​​​បាយ​​​ធ្វើ​​ដំណើរ​​ ​ក្នុង​​​រ​ដូវ​​​បុណ្យ​​ទាន​​សំខាន់ៗ​​នោះ​​​ ​គឺ​​​ជា​​​ផ្នែក​​​មួយ​​​​នៃ​​ការ​​ប្រព្រឹត្តិ​​អំ​ពើ​​​​ពុក​​​​​រ​លួ​​យ​​ជា​ប្រព័ន្ធ​ ខណៈ​​​រក​​ឃើញ​​ថា ​តំ​លៃ​ឡាន​​ក្រុ​ង​ កើន​​ឡើង​ជិត​​ទ្វេ​​ដង​ ​ស្ទើរ​​​​​​រាល់​​​​ឆ្នាំ​។​​ ​
លោក​ ​សន ជ័យ ​​អ្នក​​​​សម្រប​​​​សម្រួល​​​​ប​ណ្តាញ​​​​រួ​ប​​​រួម​​​ គណ​​នេយ្យ​​​ភាព​​សង្គម​​ ប្រ​ចាំ​​​​អាស៊ី​​​បូ​ព៌ា​​ និង​​ប៉ាស៊ី​ហ្វិច បាន​​ហៅ​​ការ​​ឡើង​​ថ្លៃ​ រថ​យន្ត​​​ឈ្នួល​​ ក្នុង​​ពេល​​​បុណ្យ​​ចូល​​ឆ្នាំ​ថ្មី​​​នេះ​​ថា​ ​ដោយ​​​សារ​​មន្រ្តី​​ជំនាញ​ និង​អ្នក​​ពាក់​​ព័ន្ធ​​​ផ្សេង​​ទៀត ​បាន​​លាភ​សក្ការៈ​ពី​អ្នក​​ធ្វើ​​អាជីវ​​កម្ម ​ឡាន​​ក្រុង​​ និង​អ្នក​​​រថយន្ត​​តាក់​​ស៊ី​ ទើប​​បើក​​​ឱកាស​​​ ឲ្យ​​អ្នក​​​ទាំង​​នោះ​​ដំ​ឡើង​​ថ្លៃ​​ស្ទើ​រ​​ទ្វេ​ដង ៖ "ឬស​គុលដែល​សំខាន់​ ដែល​យើង​​មើល​ទៅ​ថា​វា​អាច​ពាក់​ព័ន្ធ​ជាមួយ​នឹង​អំពើ​ពុក​រលួយ​​ គឺ​ការ​ឃុប​ឃិត​​នៅ​ក្នុង​​ការ​តំរូវ​​ ឬ​ជំរុញ​អោយ​បេន​ឡាន​និមួយៗ​ហ្នឹង​ឡើង​ថ្លៃ នេះ​​​ជា​ឬស​​គុល​ដ៏​ធំ​ សំខាន់ យើង​ឃើញ​ថា គឺ​ជា​ការ​សូក​ប៉ាន់គ​គ្រឹក​គ​គ្រេង​តែ​ម្តង ដែល​នាំ​អោយ​មាន​ឡើង​ថ្លៃ​ហ្នឹង"។​
ទាក់​​​ទិន​​​ករណី​នេះ​ កាល​ពី​ថ្ងៃ​​ទី​៩ ខែ​មេសា ​​ម្សិល​​មិញ ​ក្រុម​​អង្គ​កា​រ​​សម្ព័ន្ធ​​ភាព​​ប្រ​ជា​​​ព​ល​​រដ្ឋ​​ ដើម្បី​​គណ​​នេយ្យ​​ភាព​​សង្គម​​​នៅ​​​កម្ពុជា​​​ ដែល​មាន​​សមាជិក​ចំនួន​ ១៣​​អង្គ​​​ភាព​ បាន​​ចេញ​​​សេចក្តី​​​ប្រ​​កា​ស​​​​​​​របស់​​ខ្លួន​ រក​​ឃើញ​​ថា​​​​ ការ​​តំឡើង​​ថ្លៃ​​​​ឈ្លួល​​រថ​យន្ត​​​ ដូច​ជា​​​រថ​យន្ត​​តាក់​​ស៊ី និង​រថ​យន្ត​​​ក្រុង​ ​​ជាដើម​​​ក្នុង​​ពេល​​​ពិ​ធី​​​បុណ្យ​​​ចូល​​ឆ្នាំ​នេះ​ ​ចាត់​ទុ​ក​ថា​​ គឺ​​ជា​​ផ្នែក​​មួយ​​ដ៏​អាក្រក់​​បំ​​ផុត​ ​និង​ស្ថិត​​ក្នុង​​​ស្ថាន​​​ភាព​​​គ្មាន​​​របៀប​​​រៀប​​​រយ ​ដែល​​មិ​ន​គួរ​កើត​​មាន​​ក្នុង​​ប្រ​​ទេស​​​​​​​​​​​កាន់​​​នី​តិ​​រដ្ឋ​​​​​ដូច​​កម្ពុ​​ជា​​​​​ឡើយ​។​

នៅ​​​ព្រឹក​​​ថ្ងៃ​​​អង្គារ​​​នេះ​​ VOD ពុំ​​អាច​​ស្នើ​​សុំ​​បំ​ភ្លឺ​​បាន​​ទេ ​ពី​​មន្រ្តី​សា​​លា​​រាជ​​ធា​នី​​ភ្នំ​ពេញ ​មួយ​​ចំនួ​ន​ ជុំវិញ​​​ករណី​​​នេះ​​។​
ក៏​ប៉ុន្តែ​​​សេចក្តី​​ជូន​​ដំណឹង​​​រប​ស់​សាលា​​រាជ​ធា​នី​​ភ្នំ​ពេញ​ កាលពី​​​​ថ្ងៃ​២ ខែ​មេ​សា ​​​ឲ្យ​​ដឹង​​ថា​ ​ដើម្បី​​​​សម្រួ​ល​​​​ជី​វ​ភាព​ពលរដ្ឋ​​​ដែល​​​កំ​ពុង​​​ជួប​​​ផល​​​លំបាក​​ និង​បញ្ចៀស​​​នូវ​​​គ្រោះ​​ថ្នាក់​​ច​រា​ចរ​​​បណ្តាល​​​មក​​ពី​​ផ្ទុក​​លើស​​ចំណុះ​​នេះ​ សាលា​រាជ​​ធា​នី​ភ្នំ​ពេញ ​បាន​​អំ​ពាវ​​នាវ​​ឲ្យ​​​ម្ចាស់​​ក្រុម​ហ៊ុន និង​ម្ចាស់​​រថ​យន្ត​​កុំ​​តំ​ឡើង​​ថ្លៃ​​ឈ្លួល​​​រថ​យន្ត​​ ​ក្នុង​ឱ​កាស​​បុណ្យ​​ជាតិ​​ធំ​ៗ​។​
លោក ​កែម ឡី អ្នក​​ស្រា​វ​ជ្រាវ​ឯក​​រាជ្យ​​​ជាន់​​ខ្ពស់​ ​នៃ​​​ក្រុម​​​អ្នក​​​ស្រាវ​​​​ជ្រាវ​ ​AIT ​ព្រ​​មាន​​ថា​​ ​ប្រ​ទេស​កម្ពុជា​​​នឹង​​​ក្លាយ​​​ជា​​ប្រ​ទេស​​អនា​ធិប​​តេយ្យ​​​គ្រប់​​គ្រង​លែង​​បាន​​​ បើ​​សិន​​ជា​​បណ្តោយ​​​ឲ្យ​​​បញ្ហា​​កើត​​មាន​​ទៀត​​នោះ​ ខណៈ​​​បណ្តា​​​ប្រ​ទេស​​​ជិ​ត​​ខាង​​ក​ម្ពុជា ​រដ្ឋា​​ភិបាល​​គេ​​បញ្ចេញ​​​ខ្ទង់​​​ចំណាយ​ ​ដើម្បី​​ទប់​ស្កាត់​​ការ​​ឡើង​​ថ្លៃ​​សេវា​​កម្ម​ ក្នុ​ង​ពិ​ធី​បុ​ណ្យ​ជាតិ​​សំខាន់ៗ​​ ៖ "បទ​បញ្ជា ឬ​ក៏​ការ​បញ្ជា​​ ឬក៏​ការ​ដាក់​វិធាន​ការ​ហ្នឹង គឺ​មិន​មាន​ប្រ​សិទ្ធិ​ភាពគ្រប់កន្លែង​តែ​ម្តង​ អាហ្នឹង​ដែល​នាំ​អោយ​ស្រុក​​យើង​ហ្នឹង​មាន​អណា​​ធិបតេយ្យ ឥឡូវ​នេះ​វា​មាន​​​អណា​ធិបតេយ្យ​ហើយ ប៉ុន្តែយើង​នៅ​​​​អណា​ធិបតេយ្យយើង​គ្រប់​គ្រង​បាន​ បាន​ន័យ​ថា យើង​មាន​ទ័ព​ យើង​មាន​អី​អញ្ចឹង​យើង​មាន​នគរ​បាល មាន​អីអញ្ចឹង អណា​ធិបតេយ្យ​​គ្រប់​គ្រង​បាន​ ​ប៉ុន្តែ​បន្តិច​ទៀត​ទៅ​ ខ្ញុំ​បារម្ភ​ខ្លាចមាន​អណា​ធិបតេយ្យ​​ ដែល​យើង​មិន​អាច​គ្រប់​គ្រង​បាន"។​
បុគ្គលិក​​​ក្រុម​​​ឡាន​​​ក្រុង​​​ជា​ច្រើន​​ ​ដែល​​​បាន​​ទាក់​​ទង​ពួកគេ​​ មិន​​បាន​​បញ្ជាក់​​ពី​​មូល​​ហេតុ​​ដែល​​​ខ្លួន​​តំឡើ​ង​ថ្លៃ​​ឈ្នួល​​​រថយន្ត​​​ខុស​​ប្រ​ក្រតី​នេះទេ​។​ ​ចំណែក​​ក្រុម​​អ្នក​​​រត់​​​តាក់​​​ស៊ី​​​ខ្លះ​ បាន​​បន្ទោស​​​ទៅ​​លើ​​ការ​​ឡើង​​ថ្លៃ​​ប្រេង​​សាំង​ ទើប​​ពួក​គេ​​តំឡើង​​ថ្លៃ​​ឈ្នួល​​រថយន្ត​នេះ។​
​យ៉ាង​ណា​ក៏​ដោយ​ ក្រុម​​​សង្គ​ម​​ស៊ីវិល ​តែ​ង​​រិះ​គន់​​ថា​​ សេច​ក្តី​​ប្រកាស​​របស់​​សាលា​​រាជ​​ធា​នី​​ភ្នំ​​ពេញ​​ ដែល​​ធ្វើ​​ឡើង​​ជា​​រៀង​រាល់​​​ឆ្នាំ​​ គឺ​មាន​​ប្រ​សិទ្ធិ​​ភាព​​នោះ​ទេ​។​​ ក៏​​ប៉ុន្តែ​​​​​ករណី​​​នេះ​​​ កន្លង​​​​មក​​ ​​មន្រ្តី​​​​រដ្ឋា​​​​ភិបាល​​ ​​ធ្លាប់​​​បាន​​​​​អះ​​អាង​​​​​​​ថា​​ ​ការ​​​​ដែល​​​​ខ្លួ​​ន​​មិន​​​មា​ន​​វិធាន​​​ការ​​​តឹង​រឹ​ង​ ចំពោះ​​​​ការ​​​បំពាន​​​​​​បំរាម​​របស់​​​អាជ្ញាធរ​​​នេះ​​ ដោយ​​​សារ​​​ប្រ​ទេស​​​​​កម្ពុជា​ ​ប្រកាន់​​គោល​ការណ៍​សេដ្ឋ​កិច្ច​​ ទី​ផ្សារ​​សេរី៕

No comments:

Post a Comment

yes