សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 10, 2012

គ្រាន់តែកន្លះ ម៉ោងសោះ រថយន្ដបុក បង្កាន់ដៃ ស្ពានមុនីវង្សចាស់ ពីរដង

www.dap-news.com
www.dap-news.com
www.dap-news.com
 ភ្នំពេញ  ៖ រយៈពេលតែកន្លះម៉ោង មាន រថយន្ដពីរគ្រឿងបានបើកបុកបង្កាន់ដៃស្ពាន ព្រះមុនីវង្សចាស់ ។ 
ដោយករណីទី១ បានកើតឡើងកាលពី វេលា២រសៀលថ្ងៃទី១០ ខែមេសា  ឆ្នាំ ២០១២ មានករណីគ្រោះថ្នាក់ចរាចរ ដែល បង្កឡើងដោយរថយន្ដហ៊ីយ៉ាន់ដាយ ២៥ កៅអី ពាក់ស្លាកលេខONG202-3A002 បានបើកទៅបុកបង្កាន់ដៃ ស្ពានព្រះមុនី វង្សចាស់អស់ពីរកង់ ។
នគរបាលខណ្ឌ មានជ័យបានឱ្យដឹងថា អ្នក បើកបរមានឈ្មោះម៉េង សុខសាន្ដ ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៥៤ ផ្លូវលេខ ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការ មន ។
ចំណែកករណីទី២បានកើតឡើងកាលពី វេលាម៉ោង២និង៣០នាទីរសៀលថ្ងៃដដែល បង្កឡើងដោយរថយន្ដកូរ៉េ១តោនកន្លះ ពាក់ ស្លាកលេខ ភ្នំពេញ 2M-1037 ។

នគរបាលប៉ុស្ដិ៍ច្បារអំពៅទី២ បានឱ្យដឹង ថា ម្ចាស់រថយន្ដមានឈ្មោះ តាក់ ផល្លា ភេទ ប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិយកបាត សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ ។
នគរបាលបាននិយាយថា មុនពេលកើត ហេតុគេឃើញបង្កបើកតាមបណ្ដោយផ្លូវជាតិ លេខ២ ហើយបើកឡើងស្ពានមុនីវង្សថ្មី រួច បត់ឡើងមកស្ពានមុនីវង្សចាស់វិញ ប៉ុន្ដែ ដោយសារតែអ្នកបើកបររៀងព្រហើនបើក លឿនជ្រែគេជ្រែឯងផងនោះក៏បានរេចង្កូត ជ្រុលទៅបុកបង្កាន់ដៃស្ពានតែម្ដង ។ តែសំណាងហើយ ដែលរថយន្ដមិនធ្លាក់ទឹក នោះ ។
បច្ចុប្បន្នរថយន្ដទាំងពីរត្រូវបាននគរបាល ្ចខណ្ឌមានជ័យអូសយករថយន្ដទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ដើម្បីរង់ចាំធ្វើការ ដោះស្រាយ ៕

No comments:

Post a Comment

yes