រូបថត៖ AP
គណបក្សរបស់លោកស្រី អ៊ុង សាន ស៊ូជី ថ្លែងកាលពីថ្ងៃអាទិត្យនេះថានឹងលើកពេលចូលកាន់តំណែងលើកដំបូងរបស់ខ្លួនក្នុងសភានៅសប្ដាហ៍ក្រោយ ដែលជាសញ្ញាមូយនៃការខ្វែងគំនិតគ្នា រវាងគណបក្សប្រឆាំងដែលទើបជាប់ឆ្នោតថ្មីថ្មោង និងរដ្ឋាភិបាលកំណែទម្រង់របស់ប្រទេសភូមា។
បើតាមអ្នកនាំពាក្យរបស់គណបក្សនេះថ្លែងប្រាប់បណ្ដាញព័ត៌មាន AFP ក្រោយពីមានការខ្វែងគំនិតគ្នាអំពីសម្បថចូលកាន់តំណែងថា លោកស្រី ស៊ូជី និងសមាជិកដទៃទៀតនៃគណបក្ស សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) នឹងមិនធ្វើដំណើរទៅកាន់រដ្ឋធានី ណៃពិដោ (Naypyidaw) ទេ ដើម្បីចូលរួមក្នុងរដ្ឋសភានៅថ្ងៃច័ន្ទខាងមុខនេះ។
លោកស្រី ស៊ូ ជី ថ្លែងថា "យើងមិនមែនកំពុងធ្វើពហិការទេ ប៉ុន្តែយើងកំពុងតែរង់ចាំពេលវេលាល្អ"។គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ មានភាពរុញរានឹងការប្រើពាក្យក្នុងសម្បថ ដែលតម្រូវឲ្យពួកគេការពាររដ្ឋធម្មនុញ្ញ ដែលតាក់តែងឡើងដោយអតីតរដ្ឋាភិបាលរបបសឹករបស់ប្រទេសនេះ។
No comments:
Post a Comment
yes