(ថ្ងៃទី 23 មេសា 2012, ម៉ោង 03:59:PM) | ដោយ: មុនីរ័ត្ន
1 of 3
ភ្នំពេញ: ក្រសួងមហាផ្ទៃ និងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ មិនបានទទួលយកលិខិតសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋបុរីកីឡា ដែលរងការឈូសឆាយផ្ទះសម្បែងពីសំណាក់ក្រុមហ៊ុនផានអ៊ីម៉ិច ស្នើសុំឲ្យទប់ស្កាត់គណៈកម្មការអន្តរក្រសួង កុំឲ្យផ្តល់ដីទំហំ ៤.៣០០ ម៉ែត្រការ៉េ ត្រៀមសាងសង់អគារទី៩ និងទី១០ នៅសហគមន៍បុរីកីឡា ទៅក្រុមហ៊ុនផានអ៊ីម៉ិចនោះទេ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១២ បន្ទាប់ពីប្រជាពលរដ្ឋយកលិខិតទៅដាក់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។
ប្រជាពលរដ្ឋបុរីកីឡាប្រមាណជា ៥០នាក់ បាននាំគ្នាដើរដាក់ញត្តិជូនក្រសួងស្ថាប័នដែលពាក់ព័ន្ធ ដើម្បីឲ្យអន្តរាគមន៍ដល់ពួកគាត់ ក្នុងរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុនផានអ៊ីម៉ិច ដែលបានយកគ្រឿងចក្រឈូសឆាយបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ ហើយក្រុមហ៊ុនមិនបានសាងសង់អគារចំនួនពីរទៀតតាមកិច្ចសន្យានោះទេ។
នៅក្នុងលិខិតដាក់ជូនលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៣ ខែមេសា បានស្នើសុំជួយអន្តរាគមន៍៍ទប់ស្កាត់គណៈកម្មការអន្តរក្រសួង កុំឲ្យផ្តល់ដីទំហំ ៤.៣០០ ម៉ែត្រការ៉េ ត្រៀមសាងសង់អគារទី៩ និងទី១០ នៅសហគមន៍បុរីកីឡា ទៅក្រុមហ៊ុនផានអ៊ីម៉ិច។ នៅក្នុងលិខិតបានឲ្យដឹងថា ស្របពេលដែលវិវាទកិច្ចសន្យារវាងក្រុមហ៊ុនផានអ៊ីម៉ិច និងប្រជាពលរដ្ឋរងគ្រោះដោយសារការឈូសឆាយបំផ្លាញផ្ទះសម្បែង ជាង ៣០០ គ្រួសារ ក្នុងសហគមន៍បុរីកីឡា កំពុងរង់ចាំដំណោះស្រាយតាមផ្លូវរដ្ឋបាល និងផ្លូវច្បាប់ដោយសន្តិវិធី ពុំទាន់ត្រូវបានបញ្ចប់។
ប្រជាពលរដ្ឋយល់ឃើញថា សាលារាជធានីភ្នំពេញគួរង្កើតគណៈកម្មការអន្តរក្រសួង ត្រួតពិនិត្យភាពមិនប្រក្រតី អំពើពុករលួយ ការរំលោភសិទ្ធិលំនៅដ្ឋាន និងការអនុវត្តផ្ទុយនឹងកិច្ចសន្យារបស់សាលារាជធានីភ្នំពេញ និងគោលការរបស់រាជរដ្ឋាភិបាល ពីសំណាក់ក្រុមហ៊ុនផានអ៊ីម៉ិច ហើយត្រូវដោះស្រាយទីជម្រករបស់ប្រជាពលរដ្ឋជាមុន ប្រសើរជាងបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីប្រគល់ដីទំនាស់អោយទៅក្រុមហ៊ុន ខណៈប្រជាពលរដ្ឋកំពុងគ្មានជម្រក។
លោក ពេជ្រ លឹមឃួន តំណាងប្រជាពលរដ្ឋបុរីកីឡា បានឲ្យដឹងថា “ការដាក់ពាក្យមកក្រសួងមហាផ្ទៃ និងក្រសួងដែនដី ពីព្រោះដីជាដីរបស់ប្រជាពលរដ្ឋ មិនមែនជាដីរបស់ក្រុមហ៊ុន ឬអាជ្ញាធរ គឺជាដីដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្បទានពីរហិកតាជូនប្រជាពលរដ្ឋសង់អាគារចំនួន ១០ ក្រុមហ៊ុនមិនគោរពកិច្ចសន្យាទេ បែរជាទំនាក់ទំនងជាមួយសាលាក្រុង ដើម្បីទាមទារដីទំហំ ៤.៣០០ ម៉ែត្រការ៉េ ប្រជាពលរដ្ឋសុំប្តឹងជំទាស់”។ សុំទាមទារអភិវឌ្ឍន៍នៅនឹងកន្លែង បើក្រុមហ៊ុនមិនសុខចិត្ត ចង់ដោះស្រាយជាអ្វីដោះទៅ ឲ្យតែសមស្របមិនជំទាស់ទេ តែសុំឲ្យគោរពកិច្ចសន្យា។
លោក ពេជ្រ លឹមឃួន បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលនៅសេសសល់មានចំនួន ១២០ គ្រួសារ និងគ្រួសារនគរបាលមានចំនួន ៣០ គ្រួសារ ដែលមិនទាន់បានដោះស្រាយ។
លោក ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច មិនអាចសុំការអត្ថាធិប្បាយបានទេ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១២នេះ។
យោងតាមលិខិតរបស់លោក កែប ជុតិមា អភិបាលសាលារាជធានីភ្នំពេញ ដាក់ជូនលោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានស្នើសុំចាត់មន្ត្រីតំណាងទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីចូលរួមក្នុងគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងវាយតម្លៃករណីការស្នើសុំកាន់កាប់ដី ៤.៣០០ ម៉ែត្រការ៉េ ដែលត្រៀមសាងសង់អគារទី៩ និងទី១០ នៅសហគមន៍បុរីកីឡា របស់ក្រុមហ៊ុនផានអ៊ីម៉ិច។
លោកអភិបាលសាលារាជធានីភ្នំពេញ បានលើកឡើងក្នុងលិខិតថា សាលារាជធានីភ្នំពេញបានទទួលគោលការណ៍ពីរាជរដ្ឋាភិបាល តាមរយៈលិខិតលេខ៤៤ សជណ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី សម្រេចប្រគល់ទីតាំងសម្រាប់សាងសង់អគារទី៩ និងទី១០ លើផ្ទៃដីទំហំ ៤.៣០០ ម៉ែត្រការ៉េ នៅសហគមន៍បុរីកីឡា ជូនក្រុមហ៊ុនផានអ៊ីម៉ិច ដើម្បីធ្វើការអភិវឌ្ឍផ្សេងៗ។ ដូច្នេះដើម្បីអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល សាលារាជធានីភ្នំពេញនឹងរៀបចំគណៈកម្មការចម្រុះមួយ ដោយមានតំណាងទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធ វាយតម្លៃប្រគល់ទីតាំងដីជូនក្រុមហ៊ុន ឲ្យបានត្រឹមត្រូវតាមនីតិវិធី៕

No comments:
Post a Comment
yes