តាមប្រពភព័ត៌មានប្រទេសចិន ភាពភ្ញាក់ផ្អើលមួយកើតមានឡើង
នៅក្នុងប្រទេសចិនក្នុងតំបន់ Nanhai ក្នុងមន្ទីរពេទ្យកាកបាទក្រហមមួយ
ដែលមាននារីម្នាក់ឈ្មោះ Liu Dongmei បានឆ្លង ទនេ្លនៅ ទីនោះ
ក្រោមជំនួយពីគិលានុដ្ឋាយិកាពីររូប។ ប្រហែលជាជាង ១ ម៉ោងកន្លះ
គិលានុដ្ឋាយិកា បាន ប្រាប់ទៅ កាន់គ្រួសារអ្នកឆ្លងទន្លេថា
នាងបានកើតបានកូនស្រីមួយ តែបានស្លាប់បាត់ទៅហើយ និង
បានយកទារកនោះទៅញាត់ក្នុងថង់បា្លស្ទិកដាក់ ក្នុងបន្ទប់ទឹកចោល។
ក្រុមគ្រួសាររបស់នាង បានប្រញាប់ប្រញាល់ ទៅកាន់បន្ទប់ទឹក
តែអ្វីដែលគេបានឃើញក្នុងថង់បា្លស្ទិកគឺ ទារកនោះកំពុង កម្រើក
និងជាក្មេងប្រុសថែមទៀតផង។ បន្ទាប់ពី ក្រុមគ្រួសាររបស់នាងដឹងថាទារកនៅរស់
ពួកគេបាន យកទារកនោះទៅសម្អាត និងធ្វើការព្យាបាល។
គ្រួសាររបស់នាងមានការខឹងសម្បាជាខ្លាំង និងបានសួរគិលានុដ្ឋាយិកា
អំពីបញ្ហានេះ តែពួកគេ មិន អើពើ ហើយធ្វើដូចជាគ្មានរឿងអ្វីកើតឡើងទៅវិញ។
ហេតុអ្វីបានជា គិលានុដ្ឋាយិកា ធ្វើដូច្នេះចំពោះម្តាយ កូន និង
គ្រួសារម្តាយ? តើនេះអាចជាការ ច្រណែន
ដែលនារីជាម្តាយបានបង្កើតបានកូនប្រុសមួយ? ប្រទេសចិនមានច្បាប់ដែលគ្រួសារមួយ
អាចមានកូនតែមួយទេ
ហើយសង្គមចិនមិនចង់បានកូនស្រីទេដោយសារកូនស្រីមិនអាច បន្តនាម ត្រកូលគ្រួសារ។
កាលដែលកើតបានកូនប្រុសយ៉ាងនេះ អាចធ្វើឲ្យគិលានុដ្ឋាយិកាច្រណែន។
No comments:
Post a Comment
yes