សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, May 28, 2012

រដ្ឋាភិបាលរបស់លោក ហ៊ុន សែន និងត្រូវផ្លាស់ប្តូរតាមទំនាយរបស់ហោរា


ពាក្យចាស់លោកពោលថា « ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ »ពិតជាត្រឹមត្រូវណាស់សម្រាប់ សង្គមកម្ពុជារបស់យើងនាពេលបច្ចុប្បន្ន និងនៅលើពិភពលោកទាំងមូល ។

យើងបានឃើញហើយថា រដ្ឋាភិបាលនៅតាមបណ្តាលប្រទេសមួយចំនួនដែលបានធ្វើទង្វើអា ក្រក់មកលើប្រជាពលរដ្ឋរបស់ខ្លួននោះ គឺត្រូវបានរលំរលាយពីអំណាចជាបណ្តើរៗ និងមានមេ ដឹកនាំផ្តាប់ការខ្លះក៏ត្រូវបានស្លាប់បាត់បង់អាយុជីវិតថែមទៀតផង ដោយសារតែការក្រោកឈរ ឡើង តវ៉ាទាមទារសិទ្ធរបស់ពួកគាត់នៅក្នុងប្រទេសទាំងនោះ ។

ពាក្យចាស់មួយឃ្លាទៀតក៏បានពោលផងដែរថា « ទីណាមានការជិះជាន់ ទីនោះមានការរើបំរ៉ាស់ » ពាក្យនេះពិតជាត្រូវខ្លាំងណាស់ ប្រជាពលរដ្ឋដែលរស់នៅក្រោមការជិះជាន់ពីសំណាក់មន្រ្តី មានអំណាច ឈ្មួញខិលខូច និងរដ្ឋាភិបាលដែលតែងតែធ្វើបាបរាស្រ្តគ្មានពេលល្ហែរនោះ ឥឡូវ នេះពួកគាត់បាននាំគ្នាធ្វើការតវ៉ាយ៉ាងផុសផុល ដើម្បីរើខ្លួនចេញពីកន្លែងដែលត្រូវបានគេគាប សង្កត់ និងជិះជាន់ទាំងនោះ ដូចជាការក្រោកឡើងទាមទារសិទ្ធិដីធ្លីរបស់ពលរដ្ឋនៅខេត្តក្រចេះ​ មណ្ឌលគិរី បាត់ដំបង កំពង់ស្ពឺ កំពង់ឆ្នាំងនិងនៅភ្នំពេញជាដើម តែមិនមែនមានខេត្ត​ប៉ុនហ្នឹង​នោះ​ទេ គឺនៅមាន​ខេត្តនិងក្រុងជាច្រើនទៀត ដែលប្រជាពលរដ្ឋបាននាំគ្នាក្រោកឡើងតវ៉ានោះ ដោយយើងសូមលើកយកតែខេត្តចំនួន៦នេះ មកធ្វើជាឧទាហរណ៏ជំរាបជូនបងប្អូនប្រជាពល រដ្ឋ។ ហើយកាលពីប៉ុន្មានថ្ងៃមុននេះ ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញតំបន់បឹងកក់ និងសហគម ន បូរីកីឡា បានលើកគ្នាសារជាថ្មី​ម្តងទៀតមក​ធ្វើការតវ៉ា ទាមទារសិទ្ធិដីធ្លីរបស់ពួកគាត់​នៅពី​ខាង​មុខសាលារាជធានីភ្នំពេញ ដែលដីធ្លី ផ្ទះ​សម្បែង​របស់ពួកគាត់ត្រូវបានមន្រ្តីពុករលួយ និង​ឈ្មួញខិលខូច រំលោភយកដោយ​គ្មានសំ​ណង​សមរម្យនោះទេ ក្រោមលេសការផ្តល់​សម្បទាន​សេដ្ឋកិច្ចដីធ្លី ពីសំណាក់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ចំនួន៩៩ឆ្នាំ ។


នៅក្នុងការធ្វើបាតុកម្មតវ៉ាទាមទារដីធ្លីដោយសន្តិវិធីនោះ ប្រជាពលរដ្ឋតំបន់បឹងកក់ ដែលជាស្រី្ត ចំនួន១៣នាក់ ត្រូវបានកម្លាំងអាជ្ញាធរក្រុងភ្នំពេញរបស់លោក ហ៊ុន សែន ចាប់ឃុំខ្លួន ។ហើយ​នៅថ្ងៃ​បន្ទាប់តុលាការរ​បស់​តេជោសែន ដ៏មហាសែនអយុត្តិធម៌នោះ​ក៏បានធ្វើការកាត់ទោស​ដល់​
ប្រជាពលរដ្ឋ ដែលជាស្រី្តទាំង១៣នាក់នោះឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗចំនួន២ឆ្នាំកន្លះ ក្រោមបទ ចោទប្រកាន់ ចូលកាន់កាប់ដោយខុសច្បាប់លើអចលនវត្ថុនៃនីតិសាធារណៈតាមច្បាប់ភូមិបាល និងបទប្រឆាំងមន្រ្តីសាធារណៈតាមក្រមព្រហ្មទណ្ឌ ។ បន្ទាប់មកពួកគាត់ទាំង១៣នាក់នោះ ក៏ ត្រូវបានគេដឹកបញ្ជូនយកទៅកាន់មន្ទីរឃុំឃាំងព្រៃស យ៉ាងតក់ក្រហល់ ។នៅថ្ងៃនោះផងដែរប្រ ជាពលរដ្ឋតំបន់បឹងកក់ចំនួន២នាក់ផ្សេងទៀត រួមជាមួយព្រះតេជគុណ លួន សាវ់ាត ក៏ត្រូវបាន អាជ្ញាធរចិត្តខ្មៅក្រុងភ្នំពេញចាប់ផងដែរ ក្នុងលក្ខណះសាហាវព្រៃផ្សៃនិងអសីលធម៌ជាទីបំផុត នៅពេលដែលប្រជាពលរដ្ឋទាំង២នាក់នោះ រួមជាមួយនិងព្រះតេជគុណ លួស សាវ៉ាត កំពុងតែ ថតយកសកម្មភាពប្រជាពលរដ្ឋអ្នកតវ៉ានៅពីខាងមុខតុលាការ ។

យើងនៅចាំមិនភ្លេចទេពាក្យសម្តីរបស់លោក ហ៊ុន សែន ថាបដិវន្តន៏ដីធ្លីនៅកម្ពុជាអាចនិងកើត ឡើង ប្រសិនបើមិនទប់ស្កាត់ឲ្យបានទាន់ពេលវេលានោះ ។ ពិតណាស់បដិវត្តន៏ដីធ្លី នៅកម្ពុជា ពិតជានឹងកើតមានឡើងមែន ហើយឥលូវនេះក៏កំពុងតែកើតមានឡើងជាបណ្តើរៗផងដែរ ព្រោះ ប្រជាពលរដ្ឋគ្រប់ច្រកល្ហក បាននិងកំពុងតែក្រោកឡើងតវ៉ាធ្វើបាតុកម្មទាមទារចំពោះរឿងដីធ្លី នេះ ។ ហើយជាមួយគ្នានោះការក្រោកឡើងតវ៉ាពីសំណាក់ប្រជាពលរដ្ឋ ក៏ត្រូវបានគេបាញ់បោះ ចាប់ចង និងដាក់គុកច្រវ៉ាក់ជាដើម ដូចករណីប្រជាពលរដ្ឋតំបន់បឹងកក់ទាំង១៣នាក់នោះ ។

ឱតុលាការដ៏មហាសែនយ៉ាប់ និងដ៏មហាសែនអយុត្តិធម៌អើយ អ្នកមានអំណាច ឈ្មួញទុច្ចរឹត មករំលោភយកដីរាស្រ្តបែជាគ្មានទោស ចំណែកប្រជាពលរដ្ឋធ្វើការតវ៉ាទា​មទារដីធ្លីបែបជាមាន ទោសទៅវិញ ។ នេះហើយបងប្អូនប្រជាពលរដ្ឋ ស្រុកខ្មែរក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល លោក ហ៊ុន សែន នោះ ។ ដូចនេះនៅពេលបោះឆ្នោតត្រូវតែប្តូររដ្ឋាភិបាល ចិត្តខ្មៅធ្វើបាប រាស្រ្ត ឆក់ប្លន់ដីធ្លីរាស្រ្ត និងការពារតែពួកមន្រ្តីមានលុយ មានអំណាច ពុករលួយ និងឈ្មួញ ទុច្ចរឹត​នេះចេញ ។

លោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី នៅក្នុងឱកាសជួបសំណេះសំណាលជាមួយនិង ប្រជាពលរដ្ឋរួមជាមួយនិងសកម្មជនរបស់គណបក្ស​ សម រង្ស៊ី នៅក្នុងខេត្តកំពង់ចាម លោកបាន មានប្រសាសន៏ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០១២នេះ គឺគ្រាន់​តែដូរដៃ ជើង និងខ្សែស្រឡាយមន្រ្តីពុករលួយ ធ្វើបាបរាស្រ្តថ្នាក់មូលដ្ឋានមកពីគណបក្សប្រជា ជនតែប៉ុណ្ណោះ ក៏ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺការបោះឆ្នោតនៅឆ្នាំ២០១៣ តែ លោកថា នេះក៏ជាគ្រឹះសម្រាប់ការទទួលបានជ័យជំនះនៅខែកក្កដា ឆ្នាំ២០១៣ ផងដែរ ។
ដូច្នេះនៅថ្ងៃបោះឆ្នោតឃុំ-សង្កាត់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ សូមប្រជាពលរដ្ឋខ្មែរបោះ
ឆ្នោតគាំទ្របេក្ខភាពឈរឈ្មោះមកពីគណបក្ស សម រង្ស៊ី ដើម្បីឲ្យមេឃុំ-ចៅសង្កាត់ អ្នកប្រជាធិប តេយ្យបានធ្វើការងារបំរើប្រជាពលរដ្ឋ ហើយនាពេលកន្លងមកមានតែឃុំ-សង្កាត់ចំនួន២៨ ឃុំ-សង្កាត់ ទូទាំងប្រទេសតែប៉ុណ្ណោះដែលប្រជាពលរដ្ឋលោករស់នៅសុខស្រួល និងគ្មានអំពើពុក រលួយ គ្មានការរំលោភដីធ្លី ផ្ទះសម្បែងប្រជាពលរដ្ឋ គឺឃុំ-សង្កាត់ទាំង២៨នោះមានមេឃុំ-ចៅ សង្កាត់ មកពីគណបក្ស សម រង្ស៊ី ។  

លោក គង់ គាំ ក៏បានមានប្រសាន៏បន្តរទៀតផងដែរថា នៅពេលដែលគណបក្ស សម រង្ស៊ី ប្រកាសពីការផ្លាស់ប្តូរមេឃុំ-ចៅសង្កាត់នោះ លោក ហ៊ុន សែន មេដឹកនាំផ្តាច់ការនៅស្រុកខ្មែរ បានឡូឡាមកពីខាងលើថា« មិនដូរនោះទេ » ឆ្លើយតបទៅនិងពាក្យលោក ហ៊ុន សែន ប្រតិកម្ម បែបនេះ លោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី លោកថាមិនទាន់ដូរលោក ហ៊ុន សែន នៅឆ្នាំនេះនោះទេ ពីព្រោះឆ្នាំនេះគឺជាឆ្នាំ រោង ជាមួយគ្នានោះលោក ហ៊ុន សែន ក៏កើតនៅឆ្នាំ រោង នេះផងដែរ គឺទេវតាមិនដូរនោះទេ លោកថាចាំឆ្នាំក្រោយចុះ ព្រោះថាឆ្នាំថ្មីគេមកហើយ ទៅចុះកុំនៅក្រាញ់ននៀលទៀតធ្វើអ្វី ទៅតាមឆ្នាំរោងចាស់ហ្នឹងចុះ ។ ពាក្យនេះលោក គង់ គាំ ប្រធានស្តីទីគណ បក្ស សម រង្ស៊ី ចង់ជំរាបជូនថា នៅឆ្នាំក្រោយឆ្នាំ២០១៣ លោក សម រង្ស៊ី ប្រធានគណបក្ស​សម រង្ស៊ី វិលមកស្រុកខ្មែរវិញហើយ ហើយលោកក៏និងមកកាន់តំណែង​នាយក​រដ្ឋមន្រ្តី ជំនួសលោក ហ៊ុន សែន ផងដែរព្រោះប្រជាពលរដ្ឋលោកបានដឹងនូវពុតត្បត់ និងអំពើ​អាក្រក់របស់លោក ហ៊ុន សែន អស់ហើយដែរ ដែលបានធ្វើបាបរាស្រ្តគ្មានពេលល្ហែរនោះ ហើយ​ប្រជាពលរដ្ឋក៏ឈប់ចាញ់បោក គណបក្សដែលបង្កើតឡើងដោយសារយួននេះទៀតហើយ ។

លោក គង់ គាំ ក៏បានបន្តរទៀតផងដែរថា ហោរាគេទស្សទាយគឺត្រូវណាស់រួមជាមួយនិងហេតុ ការណ៏ដែលបានកើតឡើងផងដែរ ហោរាបានទស្សទាយថានៅលើពិភពលោកនេះមេដឹកនាំ ដែលកាន់អំណាចជាង៣០ឆ្នាំត្រូវតែរលំទាំងអស់ ជាការពិតអ្នកកាន់អំណាចផ្តាច់ការជាង៣០ឆ្នាំ គឺត្រូវបានដួលរលំអស់ហើយនាពេលកន្លងមក នៅតែមេដឹកនាំនៅប្រទេសកម្ពុជាតែប៉ុណ្ណោះ តែលោកថាមិនយូទេថ្ងៃអន្សាររបស់លោក ហ៊ុន សែន និងមកដល់ហើយ ព្រោះនៅពេលបោះ ឆ្នោតព្រឹទ្ធសភាគណបក្ស​ សម រង្ស៊ី ទទួលបានការកើនសម្លេង៩អសនៈ ដោយឡែកគណបក្ស ប្រជាជនរបស់លោក ហ៊ុន សែន កើនបានតែ១អសនៈតែប៉ុណ្ណោះ ។ លោក គង់ គាំ ថានៅក្នុងឱ កាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣នេះគណបក្ស សម រង្ស៊ី ក៏មានការ កើនឡើងទ្វេរដងរហូតទទួលបានមេឃុំ-ចៅសង្កាត់នៅទូទាំងប្រទេសផងដែរ ។ ហើយនៅឆ្នាំ ២០១៣ គណបក្ស​ សម រង្ស៊ី និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋទទួល បានសម្លេងគ្រប់គ្រង ប្រទេស ដូចអ្វីតាមការគ្រោងទុករបស់គណបក្ស សម រង្ស៊ី ព្រោះសន្ទុះនេះការ គាំទ្ររបស់
ប្រជា​ពលរដ្ឋ នៅក្នុងអាណត្តិនេះគឺមានចំនួនច្រើនឡើងទ្វេរដងដែលយើងមិនដឹកស្មានដល់ ។

ដូចនេះពិតណាស់ មិនខុសពីអ្វីដែលហោរាទស្សទាយនោះទេ គឺនៅឆ្នាំ២០១៣ តំណែងនាយក រដ្ឋមន្រ្តីរបស់លោក ហ៊ុន សែន និងបាយៗចេញពីលោក ហ៊ុន សែន វិលមករកលោក សម រង្ស៊ី ដែលជាអ្នកប្រជាធិបតេយ្យពិតៗ ធ្វើការគ្រប់បែបយ៉ាងដើម្បីរាស្រ្តនិងប្រទេសជាតិ ។ ដូចនេះសូមប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្ស សម រង្ស៊ី ដែលមានរូបសញ្ញា « ទៀនមានពន្លឺ » កុំបីខាន ៕


No comments:

Post a Comment

yes