សេចក្តីប្រកាសព័ត៌មាន
បណ្តាញសហគមន៍ព្រៃឡង់
នៅក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ រាប់រយនាក់
នឹងធ្វើដំណើរតាមម៉ូតូចូលទៅក្នុងព្រៃឡង់ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៣ ខែសីហា
ឆ្នាំ២០១២រហូតដល់ថ្ងៃ១៥ ខែសីហា ឆ្នាំ២០១២ ដើម្បីល្បាត និងរុករកបទល្មើស ប្រមូលវត្ថុតាងល្មើសច្បាប់ដាក់ជូនរដ្ឋាភិបាល
ដើម្បីវែកមុខជនល្មើសនិងជួយការពារធនធានធម្មជាតិរបស់ប្រទេស។
បទល្មើសដែលពួកគាត់បានដឹង
គឺបច្ចុប្បន្ននេះ
ក្នុងព្រៃឡង់ ចំណុចឃុំដងកាំបិតមានការកាប់ព្រៃស្រោងរាប់រយហិកតា
រានយកដីធ្វើចំការហើយ ជនល្មើសគឺជាមន្ត្រីប្រដាប់អាវុធក្នុងខេត្តនេះ។
ក្រៅពីការកាប់ព្រៃរានយកដី
ក៏មានបទល្មើសកាប់ឈើកំពុងកើតឡើងយ៉ាងធ្ងន់ធ្ងរក្នុងមួយថ្ងៃៗ មានគោយន្តរ
ទេះគោមិនតិចជាង៣០គ្រឿងទេ ដែល ចូលព្រៃកាប់ឈើ និងមានរណាយន្តអាឈើឮរំពងពេញព្រៃ។ ទាំងអស់នេះគឺផ្ទុយគ្នាពីការបញ្ជាក់របស់អភិបាលរងខេត្តកំពង់ធំថាពុំមានបទល្មើសកើតឡើងនៅតំបន់នោះ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងៈ
លោក ឈឹម សាវុធ
លោក ហឿន សុភាព
លោកជុំ យ៉ិន
ទូរសព្ទ័០៧៧ ៦៩ ៥៥ ១៧
No comments:
Post a Comment
yes